28.7 C
Phnom Penh
Tuesday, June 9, 2026
- Advertisement -spot_img

សន្តិសុខសង្គម

- Advertisement -spot_img
- Advertisement -spot_img

ឈើគល់ធ្នង់ដ៏ធំ ប្រុងហោះឆ្លងដែនទៅវៀតណាម តែត្រូវអាវុធហត្ថក្រុងបានលុងបង្កាបទាន់ពេល

ខេត្តរតនគិរី:រថយន្តមួយគ្រឿងដឹកគល់ធ្នង់ពកពេញព្រៀបបម្រុងនាំចេញទៅក្រៅប្រទេសតែត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងបានលុងស្ទាក់បង្ក្រាបចាប់បានភ្លាមៗហើយក៏ប្រគល់ឱ្យខណ្ឌរដ្ឋបាលព្រៃឈើខេត្តចាត់ការបន្តការស្ទាក់ឃាត់បានរថយន្តនោះធ្វើឡើងនៅយប់ថ្ងៃទី០២ខែកុម្ភឆ្នាំ២០២៤នៅត្រង់ចំណុចមុខសាលាអន្ទេវាសិកដ្ឋានស្ថិតក្នុងភូមិថ្មដា សង្កាត់បឹងកន្សែង ក្រុងបានលុងខេត្តរតនគិរី ។ តាមប្រភពបង្ហើបថារថយន្តដឹកគល់ធ្នង់នោះបើកបរចេញពីភូមិសាស្ត្រស្រុកវើនសៃបោះពួយមានល្បឿនយ៉ាងលឿនតាមផ្លូវជាតិលេខ78Aឆ្លងកាត់ស្រុកអូរជុំសំដៅចូលមកក្រុងបានលុងនិងបន្តទៅមុខទៀត តែត្រូវកម្លាំងកងរាជអាវុធហត្ថបង្ក្រាបបានតែម្តង។នៅក្នុងការបង្ក្រាបនោះដែរគេឃើញកម្លាំងកងរាជអាវុធហត្ថឃាត់បានទាំងអ្នកបើកបររថយន្តនិងព្រូឡានម្នាក់ផងដែរបញ្ជូនមកឱ្យជំនាញ។ រថយន្តដែលដឹកបទល្មើសប្រភេទគល់ឈើពកធ្នង់ដ៏មានតម្លៃខាងលើនេះកម្លាំងកងរាជអាវុធហត្ថក្រុងបានលុងបានឱ្យដឹងថា រថយន្តនោះម៉ាកហុីយ៉ាន់ដាយទម្ងន់៥តោន ពាក់ស្លាកលេខ ក្រុងព្រះសីហនុ 3A-3338 ហើយការដឹកជញ្ជូននេាះគឺជាជើងទី៣ហើយដែលរថយន្តមួយគ្រឿងនេះបានធ្វើសកម្មភាពល្មើសដោយលោតឆ័ត្រដើម្បីយកទៅលក់នៅប្រទេសក្រៅប៉ុន្ដែលើកនេះក៏ត្រូវកម្លាំងយើងចាំស្ទាក់បង្ក្រាបនិងរឹបអូសយកឱ្យខាងតែបានតែម្តង។ ប្រភពផ្សេងទៀតសុំមិនបញ្ចេញឈ្មោះបានបង្ហើបថា ម្ចាស់ឈើពកធ្នង់ខាងលើនោះគឺជាសមត្ថកិច្ចនគរបាលខេត្តម្នាក់និងម្នាក់ទៀតជាមន្រ្តីកងរាជអាវុធហត្ថនៅខេត្តរតនគិរីនេះឯងដែលពួកគេបានទៅប្រមូលទិញនៅឯស្រុកវើនសៃដើម្បីយកទៅធ្វើអាជីវកម្មមិនស្របច្បាប់ទៅក្រៅប្រទេស។ ប្រភពដដែលបានបន្តបង្ហើបថា ឈ្មួញនៅក្រៅស្រុកបានប្រគល់កញ្ចប់ថវិកាឱ្យទៅមន្ត្រីកងរាជអាវុធហត្ថខេត្តម្នាក់ជាអ្នកចាត់ចែងរត់ការ តែដោយសារគេរត់ការនៅមានចន្លោះប្រហោងទើបបែកការណ៍ផ្តើមឱ្យមានការអាក់អន់ស្រពន់ចិត្តក៏ចាត់កម្លាំងក្រុងចុះបង្ក្រាបបែបនេះតែម្ដងទៅ។ បច្ចុប្បន្នវត្ថុតាងរួមមានគល់ឈើពកធ្នង់និងមធ្យោបាយដឹកជញ្ជូនគឺរថយន្តកូរ៉េ...

ឪពុកនឹងកូនតូចចំនួន២នាក់បានដេកស្លា,ប់នៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម បង្កដោយជនជាតិចិនបើកបរមិនគោរពច្បាប់ចរាចរណ៍                                             ...

ខេត្តស្វាយរៀង៖ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានបង្កឡើងដោយជនជាតិចិន បានបើកឡានទំនើប LEXUS LX 570 ពណ៌ខ្មៅ បានបើកបុកម៉ូតូម៉ាកHONDA C125ព៌ណខ្មៅពាក់ស្លាកលេខកណ្តាល1L-8457 បើកបរដោយបុរសម្នាក់ឌុបកូនតូចៗពីរនាក់ បានស្លាប់ភ្លាមៗនៅនិងកន្លែងកើងហេតុខណៈដែលជនបង្កបើកបរមិនប្រកាន់ស្តាំ(ទិសដៅបញ្រ្ចាស់ទិសគ្នា)បុកម៉ូតូពេញទំហឹងបណ្តាលស្លាប់ទាំង៣នាក់តែម្តង។ ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏អាណោចអាធ័មនេះ បានកើតឡើងថ្ងៃទី ០៣ ខែ កុម្ភ:...

ពិតជាសាហាវណាស់! ចូលបាញ់ដល់ក្នុងផ្ទះ ខណៈជនរងគ្រោះកំពុងហូបបាយ បណ្តាលឲ្យរបួសធ្ងន់ ៣នាក់

ពោធិ៍សាត់ ៖ ខ្មាំងកាំភ្លើងម្នាក់ ចូលបាញ់ជនរងគ្រោះដល់ក្នុងផ្ទះ ចំនួន៦គ្រាប់ ខណៈជនរងគ្រោះ កំពុងហូបបាយជាមួយគ្រួសារ បណ្តាលអោយរងរបួសធ្ងន់៣នាក់ ហើយជនដៃដល់គេចខ្លួនដោយសុវត្ថិភាព។ ហេតុការនេះកើតឡើងកាលពីវេលាម៉ោង ប្រហែល១៩ និង០០នាទី ថ្ងៃទី២ ខែកុម្ភៈ...

មន្រី្ត អ.ហ ម្នាក់នៅខេត្តក្រចេះ ត្រូវបានឃាត់ខ្លួន និងកសាងសំណុំរឿងទៅកាន់តុលាការហើយ

ក្រោយពីមានការផ្សព្វផ្សាយព័ត៌មានលើបណ្តាញសង្គមអំពីករណីបុរសម្នាក់ ពាក់អាវយឺតពណ៌ត្រេអ៊ី ដែលមានអក្សរពីក្រោយ «អ.ហ» និងខោប៉ារ៉ាពណ៌គគីរ បើកបររថយន្តកាមរីពាក់ស្លាកលេខ 2 Q-7290 បានធ្វើសកម្មភាពបាញ់សត្វកុកនៅទីតាំងបឹងរកាកណ្តាល ក្រុងក្រចេះ ខេត្តក្រចេះ ពេលនេះកងរាជអាវុធហត្ថខេត្តក្រចេះបានធ្វើការឃាត់ខ្លួនបានហើយ។ យោងតាមការឱ្យដឹងពីសំណាក់អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានឱ្យដឹងថា បុគ្គលនោះឈ្មោះកងសុផាណារ័ត្នឋានន្ដរសក្តិអនុសេនីយ៍ត្រីមុខងារជំនួយការមូលដ្ឋានកងរាជអាវុធហត្ថស្រុកចិត្របុរីហើយពេលនេះត្រូវបានប្រគល់ជូនជំនាញរដ្ឋបាលព្រៃឈើដើម្បីបន្តកសាងនីតិវិធីបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តក្រចេះហើយ។ សូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាបជាព័ត៌មាន។ ដោយគិរីដងរែក

លទ្ធផលការអនុវត្តរឹត បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលនៅយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤

លទ្ធផលការអនុវត្តរឹត បន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ...

សម្រាប់អ្នកចូលចិត្តប្រើប្រាស់គ្រឿងស្រវឹង ក្នុងពេលបើកបរយានយន្តគ្រប់ប្រភេទ សូមយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មីឲ្យបានច្បាស់

ភ្នំពេញ៖ បងប្អូនទាំងអស់គ្នា ពិតយល់ដឹងច្បាស់ណាស់ហើយ អំពីច្បាស់ចរាចរណ៍ផ្លូវគោកថ្មីនេះ ដោយសារតែប្រើប្រាស់គ្រឿងស្រវឹងលើសកំរិក ធ្វើឲ្យមនុស្សយើងបាត់បង់ស្មារតី និងសូម្បីតែនិយាយស្តី កាយវិការ ឬក៏ធ្វើអ្វីមួយខុសប្លែកពីធម្មតា ជាពិសេស បើកបរក្នុងស្ថានភាពស្រវឹង ពិតជាបង្ករគ្រោះថ្នាក់ដល់ខ្លួនឯងផង និងដទៃ។ ដោយសារតែមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ច្រើនពេក...

អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់លើជនសង្ស័យឈ្មោះ នាង សំអូន បើករថយន្តបុកមនុស្សស្លាប់ ៤នាក់ និងរបួស ៤នាក់

បន្ទាប់ពីបានធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងពិនិត្យភស្តុតាងក្នុងសំណុំរឿង អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានសម្រេចបើកការស៊ើបសួរលើជនសង្ស័យឈ្មោះ នាង សំអូន ពីបទ៖ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ចដែលបទប្បញ្ញត្តិស្តីពីចរាចរណ៍ផ្លូវគោកតម្រូវបណ្តាលឱ្យរបួស និងស្លាប់អ្នកដទៃ (បើកបរស្ថិតក្នុងស្ថានភាពស្រវឹងដោយមានអត្រាជាតិអាល់កុល...

កងកម្លាំងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ចាប់ខ្លួនជនសង្ស័យ៥នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន

ខេត្តបន្ទាយមានជ័យ៖ លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់ ១-ឈ្មោះ សួ និធិ ភេទប្រុស អាយុ ១៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិមួយ...

ទីបំផុត ! ជនសង្ស័យដែលបានបើករថយន្ដ Hammer បានចូលខ្លួនសារភាព និងទទួលស្គាល់កំហុស ចំពោះមុខសមត្ថកិច្ច

ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងថយន្ដ Hammer បុក ម៉ូតូប្តីប្រពន្ធកូនប្រុស០៣នាក់ ស្លា ប់ ចំនួន០២នាក់ របួសធ្ងន់០១នាក់ នៅខណ្ឌដូនពេញ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ ពេលនេះជនសង្ស័យបានចូលសារភាព...

ជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ចំនួន០២ករណី ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់

ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៩:៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក ប៊ុន សត្យា...

ព័ត៌មានចុងក្រោយ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះសួរសុខទុក្ខ និងជួប​សំណេះ​សំណាល​ជាមួយ​ប្រជាពលរដ្ឋ​ភៀស​សឹក​នៅ​មណ្ឌល​បណ្តោះ​អាសន្ន ខេត្តបន្ទាយមានជ័យ

នៅព្រឹកថ្ងៃអង្គារទី៩ ខែមីនាមិថុនា ឆ្នាំ២០២៦ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះសួរសុខទុក្ខ និងជួប​សំណេះ​សំណាល​ជាមួយ​ប្រជាពលរដ្ឋ​ភៀស​សឹក​នៅ​មណ្ឌល​បណ្តោះ​អាសន្ន ខេត្តបន្ទាយមានជ័យ។ ការអញ្ជើញដល់របស់សម្ដេចតេជោ ត្រូវបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីបងប្អូនប្រជាពលរដ្ឋ ដែលនេះបង្ហាញពីការគោរពស្រលាញ់ចំពោះសម្ដេចតាំងពីដើមមក ដែលពួកគាត់តែងតែចាត់ទុកសម្ដេចតេជោជាតួអង្គដ៏សំខាន់របស់កម្ពុជា ជាពិសេសការដឹងសុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងគ្រប់ពេលវេលា។ មុនសម្ដេចតេជោអញ្ជើញមកសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋភៀសសឹកនោះ សម្ដេចក៏បានចំណាយពេលវេលាក្នុងការចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ របស់ប្រជាពលរដ្ឋភៀសសឹក ជាផ្ទះបណ្ដោះអាសន្នសម្រាប់ពួកគាត់រស់នៅដែលរាជរដ្ឋាភិបាលបានរៀបចំនៅទីនេះ។ តាមការឱ្យដឹងពី...
- Advertisement -spot_img