30.7 C
Phnom Penh
Tuesday, March 17, 2026
- Advertisement -spot_img

ព័ត៌មានអន្ដរជាតិ

- Advertisement -spot_img
- Advertisement -spot_img

កូរ៉េខាងជើង ព្រមានបាញ់ទម្លាក់យន្តហោះស៉ើបការណ៍អាមេរិក

កូរ៉េខាងជើង នៅថ្ងៃចន្ទនេះ បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានរំលោភលើដែនអាកាសរបស់ខ្លួនតាមរយៈការធ្វើសកម្មភាពហោះហើរស៊ើបការណ៍ ដោយព្រមានថាការហោះហើរបែបនេះអាចនឹងត្រូវបាញ់ទម្លាក់។ នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងជើង បានឲ្យដឹងថា សកម្មភាពយោធា បង្កហេតុដោយសហរដ្ឋអាមេរិក កំពុងនាំឧបទ្វីបកូរ៉េ ខិតទៅជិតជម្លោះនុយក្លេអ៊ែរ។ សេចក្តីរាយការណ៍នេះក៏បានលើកឡើងពីសកម្មភាពនៃយន្តហោះឈ្លបយកការណ៍ និងយន្តហោះដ្រូនអាមេរិក...

John Terry ត្រឡប់ទៅ Chelsea វិញ ក្នុងនាមគ្រូបង្វឹកក្រុមយុវជន

អតីតកីឡាករនិម្មិតរូបតោខៀវ Chelsea គឺលោក John Terry បានប្រកាសពីការវិលត្រឡប់ទៅកាន់ទឹកដី Stamford Bridge វិញ ក្នុងនាមធ្វើជាគ្រូបង្វឹកក្រុមយុវជន។ បុរសសញ្ជាតិអង់គ្លេស វ័យ ៤២ឆ្នាំខាងលើនេះបានសរសេរបង្ហោះនៅលើបណ្តាញ Twitter របស់ខ្លួនដែលត្រូវបានដកស្រង់ចេញផ្សាយដោយគេហទំព័រកីឡា...

មនុស្សរាប់រយនាក់ប្រមូលផ្តុំគ្នាដើម្បីបង្ហាញការគាំទ្រដល់ Pita មុនពេលបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី

អ្នកគាំទ្រគណបក្ស Move Forward មួយចំនួនធំបានប្រមូលផ្តុំគ្នានៅមុខផ្សារទំនើប Central World នៅផ្លូវបំបែក Ratchaprasong នៅថ្ងៃនេះ (ថ្ងៃអាទិត្យ) ដើម្បីផ្តល់ការគាំទ្រដល់មេដឹកនាំគណបក្ស Pita Limjaroenrat ។...

ឥទ្ធិពលសង្គ្រាមនៅអ៊ុយក្រែន

គិតត្រឹមថ្ងៃសៅរ៍គឺការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែនមានរយៈពេល៥០០ថ្ងៃហើយ។ ទាហានស្ម័គ្រចិត្តបរទេសដែលពលីក្នុងសង្គ្រាមរុស្ស៊ីឈ្លានពានអ៊ុយក្រែន មានយ៉ាងហោចណាស់២៨១នាក់ ក្នុងនោះ២០៨នាក់នៅខាងអ៊ុយក្រែន។ ទាហានស្ម័គ្រចិត្តអាមេរិកាំងដែលពលីជួយអ៊ុយក្រែនមានយ៉ាងហោចណាស់ ២០ នាក់ និងអង់គ្លេស៧នាក់។ ច្រើនជាងគេគឺទាហានហ្ស៊កហ្ស៊ី មាន៤៩នាក់។ សហរដ្ឋអាមេរិកវាយតម្លៃថា ទាហានអ៊ុយក្រែនស្លាប់២ម៉ឺននាក់ របួសពិការ ១៣ម៉ឺននាក់។ រុស្ស៊ីស្លាប់ពី៥ម៉ឺនទៅ៥៥.០០០នាក់ និងរបួសពិការពី១៨ម៉ឺនដល់ជិត២០ម៉ឺននាក់។ ក្នុងនោះគ្រាន់តែទាហានស៊ីឈ្នួលក្រុមWagner...

អាមេរិកប្រឆាំងនឹងវិធានការគ្រប់គ្រងការនាំចេញរបស់ចិន ហើយនឹងពិគ្រោះជាមួយសម្ព័ន្ធមិត្ត

កាលពីដើមសប្តាហ៍នេះ ប្រទេសចិនបានដាក់ការត្រួតពិនិត្យការនាំចេញលើផលិតផល Gallium និង germanium ដែលប្រើប្រាស់ក្នុងរថយន្តអគ្គិសនី (EVs) និងខ្សែកាបអុបទិក។ ចំណាត់ការរបស់ប្រទេសចិនដែលក្រសួងពាណិជ្ជកម្មរបស់ខ្លួនបាននិយាយថាដើម្បីការពារសន្តិសុខជាតិនោះត្រូវបានអ្នកវិភាគសេដ្ឋកិច្ចមើលឃើញថាជាការឆ្លើយតបទៅនឹងការកើនឡើងនៃកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោនក្នុងការទប់ស្កាត់ភាពជឿនលឿនផ្នែកបច្ចេកវិទ្យារបស់ប្រទេសចិន៕ ទីក្រុងវ៉ាស៊ីនតោន បានទប់ស្កាត់ភាពជឿនលឿនផ្នែកបច្ចេកវិទ្យារបស់ប្រទេសចិន។ការប្រកាសនេះធ្វើឡើងនៅមុនថ្ងៃបុណ្យឯករាជ្យរបស់សហរដ្ឋអាមេរិក និងមុនពេលដែលរដ្ឋលេខាធិការក្រសួងរតនាគារអាមេរិក Janet Yellen ធ្វើទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង។ សារធាតុហ្គេម៉ាញ៉ូមត្រូវបានប្រើនៅក្នុងបន្ទះឈីបកុំព្យូទ័រល្បឿនលឿន ប្លាស្ទិក...

Zelensky នាំមេបញ្ជាការ Azovstal ពីទួរគីត្រឡប់ទៅអ៊ុយក្រែនវិញ។

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានបញ្ចប់ការបំពេញទស្សនកិច្ចក្នុងប្រទេសតួកគីដោយនាំមេបញ្ជាការទាំង៥រូបខាងលើដែលត្រូវបានប្រជាជនអ៊ុយក្រែនចាត់ទុកថាជាវីរបុរស បានដឹកនាំការធ្វើសង្រ្គាមប្រឆាំងនឹងកងកម្លាំងរុស្ស៉ី នៅទីក្រុងកំពង់ផែម៉ារីយូប៉ូល (Mariupol) ស្ថិតនៅភាគខាងត្បូងនៃប្រទេសនិងជាទីក្រុងដែលកងកម្លាំងរុស្ស៉ីដណ្ដើមកាន់កាប់កាលពីឆ្នាំ២០២២កន្លងទៅ។ លោក ហ្សេលេនស្គី កាលពីថ្ងៃសៅរ៍ ទី៨ ខែកក្កដា...

ជប៉ុនផ្ទុះការតវ៉ាលើកូរ៉េខាងត្បូងការធ្វើសមយុទ្ធយោធាលើកោះតេកេសុីម៉ា

ជប៉ុនបានបង្ហាញការមិនពេញចិត្តទៅកាន់កូរ៉េខាងត្បូង ជុំវិញការធ្វើសមយុទ្ធយោធារបស់ទីក្រុងសេអ៊ូល នៅទីប្រជុំកោះដែលមានបញ្ហាវិវាទ ហើយបានចាត់ទុកទង្វើរបស់កូរ៉េខាងត្បូង ជារឿងគួរឱ្យសោកស្តាយជាខ្លាំង។ ក្រសួងការបរទេសជប៉ុន បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «តាកេស៉ិម៉ា (Takeshima) គឺជាទឹកដីរបស់ជប៉ុនដែលមិនអាចប្រកែកបាន ដោយផ្អែកលើ ការពិតនៃប្រវត្តិសាស្រ្តនិងច្បាប់អន្តរជាតិ។ ការធ្វើសមយុទ្ធនៅទីប្រជុំកោះនោះ ដោយយោធាកូរ៉េខាងត្បូង គឺជាទង្វើមិនអាចទទួលយកបាន...

តើជាការពិតដែរ​ ឬ ទេ​ថា​ រុស្សុី នឹង ចិនមានសត្រូវរួមគ្នា?

ចាប់តាំងពីសង្រ្គាមឈ្លានពានរបស់រុស្ស៉ីប្រឆាំងនឹងអ៊ុយក្រែន ផ្ទុះឡើងកាលខែកុម្ភៈ ឆ្នាំ២០២២មក កិច្ចសហប្រតិបត្តិការរវាងរុស្ស៉ី និងចិន បាន រីកធំធាត់លើគ្រប់វិស័យទាំងអស់។ ទីក្រុងមូស្គូមិនបានលាក់បាំងអ្វីនោះទេពីការពិតដែលថាខ្លួនកំពុងពឹងផ្អែកលើចិន នៅក្នុងការប្រឈមមុខជាសកលជាមួយ លោកខាងលិចដឹកនាំដោយសហរដ្ឋអាមេរិក ដ្បិតមើលឃើញថាទីក្រុងប៉េកាំងមាន «សត្រូវរួម»។ ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើងមក ចំណែករបស់ចិន នៅក្នុងពាណិជ្ជកម្មរបស់រុស្ស៉ី...

Real Madrid ទិញបាន Messi របស់តួកគី ដែលមានវ័យទើបតែ ១៨ឆ្នាំ

ក្លិបបាល់ទាត់ Real Madrid ទិញបានខ្សែប្រយុទ្ធរហស្សនាម Messi របស់ប្រទេសតួកគី គឺកីឡាករ Arda Guler ជាផ្លូវការហើយពីក្លិប Fenerbahce ដែលមានវ័យទើបតែ ១៨ឆ្នាំប៉ុណ្ណោះ។ តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC...

ណាតូតាមដានចលនារបស់ទាហានស៊ីឈ្នួល Wagner របស់រុស្ស៊ី

អគ្គលេខាធិការអង្គការណាតូ លោក Stoltenberg មានប្រសាសន៍ថា សម្ព័ន្ធមិត្តយោធាលោកខាងលិចកំពុងតាមដានចលនារបស់កងកម្លាំងស៊ីឈ្នួលរុស្ស៊ី និងមេដឹកនាំរបស់ពួកគេ Yevgeny Prigozhin ។ លោក Yevgeny Prigozhin អគ្គលេខាធិការនៃសម្ព័ន្ធភាពយោធាលោកខាងលិចបាននិយាយថា អង្គការណាតូកំពុងតាមដានយ៉ាងដិតដល់នូវចលនានៃកម្លាំងទាហានស៊ីឈ្នួល Wagner...

ព័ត៌មានចុងក្រោយ

លោក Trump ព្យាយាមពន្យាពេលជួបជាមួយលោក Xi របស់ចិន ដោយសារតែសង្គ្រាមអ៊ីរ៉ង់

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទ ទី១៦ ខែមីនា បាននិយាយថា លោកកំពុងស្វែងរកការពន្យារពេល ការធ្វើដំណើរដែលរំពឹងទុកខ្ពស់ទៅកាន់ប្រទេសចិន នៅដើមខែមេសា ប្រហែលមួយខែ ដោយសារសង្រ្គាមអ៊ីរ៉ង់។ លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមាននៅពេលសួរអំពីដំណើរទៅប្រទេសចិនថា "ដោយសារតែសង្រ្គាមខ្ញុំចង់នៅទីនេះ ខ្ញុំត្រូវតែនៅទីនេះ...
- Advertisement -spot_img