36.5 C
Phnom Penh
Tuesday, March 17, 2026
- Advertisement -spot_img

ព័ត៌មានអន្ដរជាតិ

- Advertisement -spot_img
- Advertisement -spot_img

ទឹកជំនន់ដ៏អាក្រក់ វាយប្រហារលើខេត្ត Nova Scotia ប្រទេសកាណាដា

ក្រុមមន្ត្រីនៅក្នុងប្រទេសកាណាដា បានឱ្យដឹងថាភ្លៀងធ្លាក់ដ៏ខ្លាំងបានវាយប្រហារលើខេត្ត ណូវ៉ា ស្ដុតត្យា (Nova Scotia) ដោយបង្កជាគ្រោះទឹកជំនន់ ដ៏អាក្រក់បំផុតមិនធ្លាប់មាន ក្នុងរយៈពេលជាង ៥០ឆ្នាំមកនេះ។ បើតាមអាជ្ញាធរកាណាដា ព្យុះភ្លៀងដែលបានចាប់ផ្ដើមកាលពីថ្ងៃសុក្រកន្លងទៅមក បាននាំមកជាមួយនូវភ្លៀងធ្លាក់ក្នុងកម្រិតកម្ពស់ទឹក ២៥សង់ទីម៉ែត្រ នៅតាមតំបន់ខ្លះ...

ប្រជាជនថៃ ចាប់ផ្ដើមធ្វើបាតុកម្មគាំទ្រលោក ភិថា និងគណបក្ស (Move Forward Party)

ក្រុមបាតុករជាច្រើនដែលគាំទ្រមេដឹកនាំគណបក្សឈានទៅមុខ (Move Forward Party) លោក ភិថា លីមចារើនរ៉ាត់ (Pita Limjaroenrat) ឱ្យក្លាយជានាយករដ្ឋមន្ត្រីទី៣០ របស់ប្រទេសថៃ បាននិងកំពុងនាំគ្នាប្រមូលផ្ដុំឡើងនៅតាមកន្លែងជាច្រើនក្នុងទីក្រុងបាងកក។ បាតុកម្មនេះបានចាប់ផ្ដើមធ្វើឡើងបន្ទាប់ពីសភាថៃ បានច្រានចោលការដាក់ស្នើបេក្ខជននាយករដ្ឋមន្ត្រីជាលើកទីពីររបស់លោក ភិថា។...

សហរដ្ឋអាមេរិក បញ្ជូននាវាចម្បាំង និងកងម៉ារីនបន្ថែមទៅកាន់តំបន់ឈូងសមុទ្រអារ៉ាប់

សហរដ្ឋអាមេរិកកំពុងបញ្ជូននាវាចម្បាំងបន្ថែម និងកងម៉ារីនរាប់ពាន់នាក់ ទៅកាន់តំបន់មជ្ឈិមបូព៌ាដើម្បីបង្កើនសន្តិសុខ បន្ទាប់ពីមានការប៉ុនប៉ងរបស់អ៊ីរ៉ង់ ក្នុងរឹបអូសនាវាពាណាជ្ជកម្មនៅទីនោះ។ ក្រុម ត្រៀម លក្ខណៈវាយប្រហារ មាន នាវាចំនួន បីគ្រឿង ក្នុងនោះ រួម ទាំង នាវា...

កូរ៉េខាងជើងបាញ់មីស៉ីលឆ្ពោះទៅកាន់ផ្ទៃសមុទ្រនៅភាគខាងលិចឧបទ្វីបកូរ៉េហើយ

យោធាកូរ៉េខាងត្បូង បានអះអាងនាថ្ងៃសៅរ៍នេះថា កូរ៉េខាងជើងបានបាញ់មីស៉ីលគ្រូសប៉ុន្មានគ្រាប់ ឆ្ពោះទៅកាន់ផ្ទៃសមុទ្រ នៅភាគខាងលិចនៃឧបទ្វីបកូរ៉េ។ វានឹងជាការបាញ់តេស្តមីស៉ីលថ្មីចុងក្រោយមួយទៀតរបស់កូរ៉េខាងជើង បន្ទាប់ពីទីក្រុងព្យុងយ៉ាង ទើបតែបាញ់មីស៉ីលបាលិស្ទីគ២គ្រាប់ កាលពីថ្ងៃពុធ ស្របពេលដែលប្រទេសឯកោមួយនេះ និងទីក្រុងវ៉ាស៉ីនតោន បាននិងកំពុងបង្កើនការដំឡើងសាច់ដុំយោធាដាក់គ្នាទៅវិញទៅមក ដោយសារតែ ការអភិវឌ្ឍកម្មវិធីមីស៉ីលនិងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ យោធាកូរ៉េខាងត្បូងបានឱ្យដឹងថា ការបាញ់មីស៉ីលគ្រូសទាំងនោះរបស់កូរ៉េខាងជើង...

សភាថៃ នឹងប្រជុំជាថ្មីនៅថ្ងៃទី ២៧ កក្កដា ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រី

ប្រធានសភា Wan Muhamad Noor Matha បាននិយាយកាលពីយប់ថ្ងៃពុធថា សភា និងព្រឹទ្ធសភានឹងពិភាក្សារួមគ្នាម្តងទៀត សម្រាប់ការជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ ដែលប្រព្រិត្តទៅនៅម៉ោង ៩.៣០ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកក្កដាឆ្នាំ២០២៣។ លោកបន្តថា...

ទីក្រុងកៀវ ប្រកាសពីការបង្កើតច្រកផ្លូវដឹកជញ្ជូនមួយជាបណ្ដោះអាសន្ន ដើម្បីបន្តនាំចេញគ្រាប់ធញ្ញជាតិ

រុស្ស៉ី បានព្រមានថាកប៉ាល់ ឬនាវាទាំងឡាយណាដែលធ្វើដំណើរទៅកាន់តំបន់កំពង់ផែរបស់អ៊ុយក្រែន ក្នុងតំបន់សមុទ្រខ្មៅ នឹងត្រូវបានចាត់ទុកជាគោលដៅយោធា ខណៈ ទីក្រុងកៀវ ប្រកាសពីការបង្កើតច្រកផ្លូវដឹកជញ្ជូនមួយជាបណ្ដោះអាសន្ន ដើម្បីបន្តនាំចេញគ្រាប់ធញ្ញជាតិរបស់ខ្លួន បន្ទាប់ពីទីក្រុងមូស្គូដកខ្លួនចេញពីកិច្ចព្រមព្រៀងមួយដែលអនុញ្ញាត ឱ្យមានការនាំចេញស្បៀងអាហារពីកំពង់ផែអ៊ុយក្រែន។ ក្រសួងការពារជាតិរុស្ស៉ី បានបញ្ជាក់ថាទីក្រុងមូស្គូនឹងចាត់ទុករាល់កប៉ាល់ ឬនាវាទាំងឡាយណាដែលធ្វើដំណើរទៅកាន់ ប្រទេសអ៊ុយក្រែន...

កូរ៉េខាងត្បូងមានការព្រួយបារម្ភអំពីបំណុលកើនឡើងខ្លាំង

ធនាគារកណ្តាលរបស់ប្រទេសកូរ៉េខាងត្បូងបានឱ្យដឹងនៅថ្ងៃចន្ទថា កូរ៉េខាងត្បូងចាំបាច់ត្រូវគ្រប់គ្រងស្ថិរភាពហិរញ្ញវត្ថុបន្ថែមពីលើការគ្រប់គ្រងហានិភ័យតម្លៃ ខណៈដែលបំណុលគ្រួសារខ្ពស់របស់ប្រទេសនេះបានចាប់ផ្តើមកើនឡើង។ ធនាគារកណ្តាលកូរ៉េ (BOK) ថា៖ «នៅក្នុងលក្ខខណ្ឌគោលនយោបាយរូបិយវត្ថុ វាគួរតែពិចារណាលើស្ថិរភាពហិរញ្ញវត្ថុឱ្យកាន់តែសកម្ម ដើម្បីបង្កាការប្រើប្រាស់បំណុលលើសលប់ ឬការវិនិយោគលើទ្រព្យសកម្មដែលមានហានិភ័យ នៅពេលដែលគោលនយោបាយរូបិយវត្ថុមានភាពធូររលុង»។«មានការចាំបាច់ត្រូវពិភាក្សាអំពីការដាក់ចេញ 'គោលនយោបាយរូបិយវត្ថុប្រុងប្រយ័ត្ន'ដោយពិចារណាខ្លាំងលើស្ថិរភាពហិរញ្ញវត្ថុបន្ថែមពីលើស្ថិរភាពតម្លៃ»។ ទិន្នន័យបានបង្ហាញថា បំណុលគ្រួសារនៅប្រទេសកូរ៉េខាងត្បូងបានកើនឡើងដល់កម្រិតខ្ពស់បំផុតនៅក្នុងខែមិថុនា ដែលបានកើនឡើងរយៈពេលបីខែ និងកើនខ្លាំងបំផុតក្នុងរយៈពេល...

បើសិនណាលោក ភីថា ចាញ់ការបោះឆ្នោតជុំទី ២ ម្តងទៀតគណបក្សភឿថៃនឹងតែងតាំងលោក Srettha ជាបេក្ខភាពនាយករដ្ឋមន្រ្តី

គណបក្សភឿថៃមានគម្រោងតែងតាំងលោក ស្រេតថា ថាវីស៊ីន ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ការបោះឆ្នោតជុំទី ៣ ប្រសិនបើលោក ភីថា លីមចារើនរ៉ាត់ នៅតែបរាជ័យក្នុងការបោះឆ្នោតជុំទី ២ ដែលធ្វើឡើងនៅថ្ងៃទី១៩ ខែកក្កដានេះ។ បេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃ លោកស្រី ផែថងថាន...

លោក Pita Limjaroenrat ត្រូវបានតុលាការធម្មនុញ្ញថៃ សម្រេចព្យួរតំណែងសមាជិកភាពសភា

តុលាការធម្មនុញ្ញថៃ នៅថ្ងៃពុធ ទី១៩ ខែកក្កដានេះ បានសម្រេចចិត្តព្យួរតំណែងសមាជិកសភាមេដឹកនាំគណបក្ស Move Forward គឺលោក Pita Limjaroenrat ជាបណ្តោះអាសន្នហើយ តបតាមអនុសាសន៍របស់គណៈកម្មការរៀបចំការបោះឆ្នោតនៃប្រទេសថៃ។ គណៈកម្មការរៀបចំការបោះឆ្នោតនៃប្រទេសថៃ បានផ្តល់អនុសាសន៍ទៅកាន់តុលាការធម្មនុញ្ញថៃ ឱ្យព្យួរសមាជិកភាពសភារបស់មេដឹកនាំគណបក្ស...

រុស្ស៊ីមាន«គ្រាប់បែកចង្កោម » ជាច្រើននៅក្នុងឃ្លាំង

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀពូទីន បាននិយាយកាលពីថ្ងៃអាទិត្យថារុស្ស៊ីមានគ្រាប់បែកចង្កោមក្នុងឃ្លាំងគ្រប់គ្រាន់ហើយនឹងប្ដូរចិត្ត ឱ្យយោធារបស់ខ្លួនអាចប្រើប្រាស់ប្រឆាំង នឹងអ៊ុយក្រែនបានប្រសិន បើអ៊ុយក្រែនប្រើអាវុធប្រភេទនេះដើម្បីកម្ចាត់ទ័ពរុស្ស៊ី ។ លោក ពូទីន និយាយថា ៖ « ខ្ញុំចង់ប្រាប់ថាសហព័ន្ធរុស្ស៊ីមានស្តុកគ្រាប់បែកចង្កោមប្រភេទផ្សេងៗគ្នាគ្រប់គ្រាន់ ។ យើងមិនទាន់បាន...

ព័ត៌មានចុងក្រោយ

លោក Trump ព្យាយាមពន្យាពេលជួបជាមួយលោក Xi របស់ចិន ដោយសារតែសង្គ្រាមអ៊ីរ៉ង់

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទ ទី១៦ ខែមីនា បាននិយាយថា លោកកំពុងស្វែងរកការពន្យារពេល ការធ្វើដំណើរដែលរំពឹងទុកខ្ពស់ទៅកាន់ប្រទេសចិន នៅដើមខែមេសា ប្រហែលមួយខែ ដោយសារសង្រ្គាមអ៊ីរ៉ង់។ លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅឯសេតវិមាននៅពេលសួរអំពីដំណើរទៅប្រទេសចិនថា "ដោយសារតែសង្រ្គាមខ្ញុំចង់នៅទីនេះ ខ្ញុំត្រូវតែនៅទីនេះ...
- Advertisement -spot_img