28.2 C
Phnom Penh
Sunday, January 25, 2026
- Advertisement -spot_img

ព័ត៌មានអន្ដរជាតិ

- Advertisement -spot_img
- Advertisement -spot_img

រដ្ឋមន្រ្តីការបរទេសអង់គ្លេស៖ លោកខាងលិច នឹងមិនមានអារម្មណ៍សុវត្ថិភាព ទេ បើរុស្ស៉ីឈ្នះសង្គ្រាមនៅអ៊ុយក្រែន

(ឡុងដ៍)៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី លីស ត្រាស់ (Liz Truss) នៅថ្ងៃសុក្រសប្ដាហ៍នេះ (ពេលវេលានៅទីក្រុងឡុងដ៍) បាននិយាយថា បណ្តាប្រទេសលោកខាងលិចនឹងមិនមានអារម្មណ៍សុវត្ថិភាពទេ ប្រសិនបើរុស្ស៉ីឈ្នះសង្គ្រាមនៅអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន...

អ៉ីរ៉ង់ រឹបអូសកប៉ាល់ដឹកប្រេងពីរគ្រឿងរបស់ក្រិក នៅឯឈូងសមុទ្រពែក្ស

(តេហេរ៉ង់)៖ ឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បានរឹបអូសកប៉ាល់ដឹកប្រេងរបស់ប្រទេសក្រិក ចំនួនពីរគ្រឿងនៅឯឈូងសមុទ្រពែក្ស នៅថ្ងៃសុក្រសប្តាហ៍នេះ តែប៉ុន្មានថ្ងៃ បន្ទាប់ពីក្រុងអាថែន (Athens) អះអាងថានឹងប្រគល់ប្រេងរបស់អ៉ីរ៉ង់ដែលខ្លួនរឹបអូសបានពីកប៉ាល់ដឹកប្រេងរុស្ស៊ីមួយគ្រឿង ទៅឱ្យទីក្រុងវ៉ាស៊ីនតោន។ នេះបើ យោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍...

ក្រុមហ៊ុននាំចេញអាហារសមុទ្រវៀតណាមជួបបញ្ហា ខណៈចិនហាមឃាត់ការនាំចូលក្រោយរកឃើញមេរោគកូវីដ-១៩

(ហាណូយ)៖ ប្រទេសចិនកំពុងដាក់បម្រាមហាមឃាត់ការនាំចូលលើទំនិញរបស់ក្រុមហ៊ុននាំចេញអាហារសមុទ្ររបស់វៀតណាម បន្ទាប់ពីរកឃើញមានផ្ទុកមេរោគកូរ៉ូណា ដែលបណ្តាលឱ្យក្រុមហ៊ុនជួបការលំបាក និងខាតបង់ដែលអាចកើតមាន។ នេះបើយោងតាមកាសែត VN Express។ កាសែត VN Express បានរាយការណ៍ដោយដកស្រង់សំដីរបស់ក្រុមហ៊ុននាំចេញមួយដែលសុំមិនបញ្ចេញអត្តសញ្ញាណថា ថ្មីៗនេះទំនិញរបស់ក្រុមហ៊ុនត្រូវបានហាមឃាត់រយៈពេលបីសប្តាហ៍ បន្ទាប់ពីកុងតឺន័រចំនួន៣ ត្រូវបានរកឃើញថាមានផ្ទុកមេរោគ។ ក្នុងខែនេះ...

លោក ដូណាល់ ត្រាំថា អាមេរិកគួរតែជួយការពារសុវត្ថិភាពសាលារៀន ទូទាំងប្រទេសសិន មុនជួយអ៊ុយក្រែន

(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាសហរដ្ឋអាមេរិកគួរតែផ្តោតជាអាទិភាពលើមូលនិធិសន្តិសុខសម្រាប់សាលារៀន ទូទាំងប្រទេស ជាមុនសិន មុននឹងផ្តល់ជំនួយទៅឲ្យអ៊ុយក្រែន។ នេះបើយោងតាមកាចុះផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសៅរ៍ ទី២៨ ខែឧសភា...

ចិន និងរុស្ស៉ី បោះឆ្នោតវ៉េតូ លើសេចក្ដីព្រាងដំណោះស្រាយដាក់ទណ្ឌកម្ម កូរ៉េខាងជើង ស្នើឡើងដោយសហរដ្ឋអាមេរិក

(យូអិន)៖ ចិន និងរុស្ស៉ី នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានបោះឆ្នោតវ៉េតូលើសេចក្ដីព្រាងដំណោះស្រាយស្នើឡើងដោយសហរដ្ឋអាមេរិក ដើម្បី ដាក់ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើង ពាក់ព័ន្ធនឹងការធ្វើតេស្ដមីស៊ីលផ្លោងឡើងវិញ ប៉ុន្មានខែកន្លងមកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៧...

នាយករដ្ឋមន្ត្រីចិនព្រមានពីបញ្ហាប្រឈម ចំពោះសេដ្ឋកិច្ចចិនដោយសារជំងឺកូវីដ-១៩

(ប៉េកាំង)៖ នាយករដ្ឋមន្ត្រីចិនលោក លី កឺឈាំង (Li Keqiang) បានចេញការព្រមានយ៉ាងខ្លាំងខុសពីធម្មតាអំពីសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកមួយនេះ ដោយនិយាយថា ចិនត្រូវតែវិលមករកប្រក្រតីភាពវិញ ខណៈពេលដែលយុទ្ធសាស្ត្រគ្មានជំងឺកូវីដ-១៩ របស់ប្រទេសនេះប៉ះពាល់ដល់កំណើនសេដ្ឋកិច្ច។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។ ចិនគឺជាប្រទេសធំបំផុតចុងក្រោយគេ ដែលបានប្រកាន់ខ្ជាប់ទៅនឹងគោលនយោបាយធ្វើតេស្តជំងឺកូវីដ-១៩...

អ្វីទៅជា «ក្រុមឡប់ប៊ីកំាភ្លើង» ហើយក្រុមនេះមានឥទ្ធិពលធំប៉ុនណា នៅសហរដ្ឋអាមេរិក?

អ្វីទៅជា «ក្រុមឡប់ប៊ីកំាភ្លើង» ហើយក្រុមនេះមានឥទ្ធិពលធំប៉ុនណា នៅសហរដ្ឋអាមេរិក? (វ៉ាស៊ីនតោន)៖ ហេតុការណ៍បាញ់សម្លាប់រង្គាលមនុស្សនៅឯសាលាបឋមមួយកន្លែង ក្នុងរដ្ឋតិចសាស់ បាន និងកំពុងបង្កឱ្យមានការចាប់អារម្មណ៍ជាថ្មីទៅលើ «ក្រុមឡប់ប៊ីកាំភ្លើង» ដ៏មានឥទ្ធិពលនៅក្នុងសហរដ្ឋអាមេរិក ខណៈគណបក្សប្រជាធិបតេយ្យបានបន្ទោសក្រុមអ្នកតំណាងរាស្ត្រមកពីគណបក្សសាធារណរដ្ឋថា នៅតែបន្តជំពាក់ជំពិននឹងផលប្រយោជន៍ជាមួយក្រុមឡប់ប៊ីកាំភ្លើងនេះ ដែលនេះបានធ្វើឱ្យរារាំងស្ទះដល់ការធ្វើកំណែទម្រង់ច្បាប់គ្រប់គ្រងកាំភ្លើងថ្នាក់ជាតិ។ នៅក្នុងសុន្ទរកថាមួយ ប៉ុន្មានម៉ោង...

ក្រុមហ៊ុន iPhone មានបញ្ហាខាងផលិតកម្ម

(បរទេស)៖ ប្រភពពីសារព័ត៌មាន Nikkei Asia បានឱ្យដឹងថា ក្រុមហ៊ុន Apple Inc បានស្នើសុំអ្នកផ្គត់ផ្គង់របស់ខ្លួនឱ្យបង្កើនល្បឿនក្នុងការផលិត iPhone បន្ទាប់ពីការរាំងខ្ទប់យ៉ាងតឹងរឹងនៅក្នុងប្រទេសចិន បានធ្វើឱ្យខាតពេលដល់ដំណើរការផលិត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters...

យន្ដហោះចម្បាំងអាមេរិក និងជប៉ុន ហោះល្បាតរួមគ្នា ក្រោយកូរ៉េខាងជើងធ្វើតេស្ដមីស៊ីល

(តូក្យូ)៖ យោធាអាមេរិក និងកងកម្លាំងស្វ័យការពារជាតិជប៉ុន នៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថាយន្ដហោះចម្បាំងរបស់ពួកគេចំនួន ៨គ្រឿង បានហោះល្បាតរួមគ្នា លើតំបន់សមុទ្រជប៉ុន បន្ទាប់ពីកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលផ្លោងធ្លាក់ចូលក្នុងដែនទឹកដែលខណ្ឌចែកជប៉ុន និងតំបន់ឧបទ្វីប កូរ៉េ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៦...

នោះចិន ថាអោយ សហរដ្ឋអាមេរិកវិញហើយរឿងការពារសិទ្ធិមនុស្សក្នុងបាញ់ប្រហារយ៉ាងសាហាវ

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក វ៉ាង វិនពីន នៅថ្ងៃពុធនេះបានបញ្ជាក់ថា ប្រទេសចិនមានការសោកស្ដាយ និងចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះដែលរងរបួស និងបាត់បង់ជីវិតក្នុងហេតុការណ៍បាញ់ប្រហារនៅរដ្ឋតិចសាស់ ហើយថា សហរដ្ឋអាមេរិកគួរតែបង្កើនការការពារសិទ្ធិមនុស្សរបស់ប្រជាជនខ្លួនឱ្យមានប្រសិទ្ធភាព។ លោក វ៉ាង វិនពីន បានធ្វើការកត់សម្គាល់បែបនេះនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ បន្ទាប់ពីខ្មាន់កាំភ្លើងអាយុ...

ព័ត៌មានចុងក្រោយ

បទវិភាគ៖ ចិនកំពុងទទួលបានទំនុកចិត្តពីទុនវិនិយោគបរទេសតាមរយៈការអនុវត្តជាក់ស្តែង

“ក្នុងបរិបទខាងក្រៅដ៏ស្មុគ្រស្មាញ សេដ្ឋកិច្ចចិនបានរក្សាស្ថិរភាពដែលឆ្ពោះទៅរកភាពល្អប្រសើរ និងបង្ហាញពីភាពធន់ដ៏ខ្លាំងក្លា នេះគឺជាកាលានុវត្តភាពដ៏ប្រាកដប្រជាសម្រាប់សហគ្រាសពហុជាតិយើងខ្ញុំ។ ” កាលពីថ្ងៃទី១៩ខែមករា បន្ទាប់ពីរដ្ឋាភិបាលចិនប្រកាសថាសេដ្ឋកិច្ចចិនបានកើនឡើង៥ភាគរយនៅឆ្នាំ២០២៥ លោក Frank Hammes ប្រធានប្រតិបត្តិទូទាំងពិភពលោកនៃក្រុមហ៊ុន IQAir ដែលជាម៉ាកយីហោសម្អាតខ្យល់អាកាសដ៏ល្បីឈ្មោះលើពិភពលោកបានបង្ហាញពីមតិរបស់ខ្លួន។ ព្រមពេលជាមួយគ្នានេះ មតិអន្តរជាតិបានវាយតម្លៃចំពោះសេដ្ឋកិច្ចចិនដោយពាក្យ “កំណើនលើសពីការប៉ាន់ប្រមាណ”និង “ភាពធន់ដ៏ខ្លាំងក្លា”ជាដើមព្រមៗគ្នា។ ឆ្នាំ២០២៥ជាឆ្នាំបិទបញ្ចប់នៃការអនុវត្ត...
- Advertisement -spot_img