31.3 C
Phnom Penh
Sunday, January 25, 2026
- Advertisement -spot_img

ព័ត៌មានអន្ដរជាតិ

- Advertisement -spot_img
- Advertisement -spot_img

រុស្ស៊ី បាញ់ទម្លាក់យន្តហោះដឹកអាវុធរបស់អ៊ុយក្រែន ១៧គ្រឿង ត្រឹមមួយថ្ងៃ

អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov បាននិយាយកាលពីថ្ងៃសៅរ៍ទី០៤ខែមិថុនាថា ប្រព័ន្ធការពារប្រឆាំងយន្តហោះរបស់រុស្ស៊ី បានបាញ់ទម្លាក់យន្តហោះដឹកជញ្ជូនយោធាអ៊ុយក្រែន និងយន្តហោះគ្មានមនុស្សបើកចំនួន ១៧ គ្រឿង ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ។ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក...

លោក ពូទីន ថាកងកម្លាំងប្រឆាំងយន្ដហោះចម្បាំងរុស្ស៊ី កម្ទេចអាវុធសត្រូវ ងាយដូច «បំបែកសណ្ដែកដី»

(កៀវ)៖ លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយថាកងកម្លាំងប្រឆាំងយន្ដហោះចម្បាំងរបស់រុស្ស៊ី បានបាញ់ទម្លាក់អាវុធរបស់អ៊ុយក្រែន ហើយកម្ទេចអាវុធទាំងនោះ ងាយដូចជា «បំបែកសណ្ដែកដី»។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា...

លោក ម៉ាក្រុង៖ ពូទីន ប្រព្រឹត្តកំហុសជាប្រវត្តិសាស្ត្រក៏ដោយតែមិនគួរធ្វើឱ្យរុស្ស៊ីអាម៉ាស់មុខទេ

(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បាននិយាយថាវាគឺជារឿងសំខាន់ ដែលគេមិនគួរធ្វើឱ្យរុស្ស៊ីអាម៉ាស់មុខនោះទេ ទោះជា លោក ពូទីន បង្កកំហុសធ្ងន់ជាប្រវត្តិសាស្រ្តក៏ដោយ ដើម្បីសម្រួលដល់កិច្ចខិតខំប្រឹងប្រែងស្វែងរកដំណោះស្រាយការទូត នៅពេលការវាយប្រយុទ្ធគ្នា នៅអ៊ុយក្រែនបិទបញ្ចប់។...

អ៊ុយក្រែន រិះគន់ថាការអត្ថាធិប្បាយរបស់លោក ម៉ាក្រុង លើរុស្ស៊ី ធ្វើឱ្យបារាំងអាម៉ាស់មុខ

(ប៉ារីស)៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ គូលេបា (Dmitro Kuleba) បានរិះគន់ការអត្ថាធិប្បាយរបស់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ដែលថាគេមិនគួរធ្វើឱ្យរុស្សីអាម៉ាស់មុខ គឺមានតែធ្វើឱ្យបារាំងខ្លួនឯងអាម៉ាស់តែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ...

ចិនត្រៀមបញ្ជូនអវកាសយានិកឡើងទៅស្ថានីយអវកាសរបស់ខ្លួន ដែលកំពុងស្ថិតក្រោមការសាងសង់

(ប៉េកាំង)៖ នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ ចិននឹងបាញ់បង្ហោះយានអវកាសមួយគ្រឿង ដែលផ្ទុកអវកាសយានិកចំនួន៣នាក់ ឆ្ពោះទៅកាន់កំណាត់បន្ទប់ស្នូល នៃស្ថានីយអវកាសរបស់ខ្លួន ដែលកំពុងបន្តស្ថិតក្នុងដំណើរការសាងសង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៤ ខែមិថុនា ឆ្នាំ២០២២។ អាជ្ញាធរផ្នែកអវកាសចិន...

អាមេរិក-កូរ៉េខាងត្បូង រួមគ្នាធ្វើសមយុទ្ធយោធា ជាមួយវត្តមាននាវាផ្ទុកយន្តហោះចម្បាំង ចំពោះមុខក្តីបារម្ភថា កូរ៉េខាងជើងកំពុងត្រៀមធ្វើតេស្តនុយក្លេអ៊ែរ

(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូងនៅថ្ងៃសៅរ៍នេះ បានឱ្យដឹងថា កូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធយោធារួមជាលើកដំបូងដែលមានការចូលរួមរបស់នាវាផ្ទុកយន្តហោះចម្បាំងអាមេរិក ក្នុងរយៈពេលជាង៤ឆ្នាំកន្លងមកនេះ នៅចំពោះមុខរបាយការណ៍ ដែលឱ្យតំរុយថា កូរ៉េខាងជើងកំពុងត្រៀមលក្ខណៈ សម្រាប់ការធ្វើតេស្តអាវុធនុយក្លេអ៊ែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៤...

ក្រុមប្រទេសផលិតប្រេងយល់ព្រមដំឡើងផលិតកម្មប្រេងឆៅ

(រីយ៉ាដ)៖ ក្រុមប្រទេសផលិតប្រេងឆៅ OPEC+ នឹងបង្កើនទំហំនៃការបន្ថែមការផ្គត់ផ្គង់ប្រេងរបស់ខ្លួនប្រហែល ៥០% ក្រោយរកសម្ពាធជាច្រើនខែពីប្រទេសប្រើប្រាស់ប្រេងធំៗ រួមទាំងសហរដ្ឋអាមេរិក ដើម្បីជួយសម្រាលការរងគ្រោះដោយសារតម្លៃថាមពលខ្ពស់។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg។ គណៈប្រតិភូមួយក្រុមដែលបានស្នើសុំមិនបញ្ចេញឈ្មោះនិងបានដឹងពីការពិភាក្សាជាលក្ខណៈឯកជននេះបានប្រាប់ Bloomberg កាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមរដ្ឋមន្ត្រីក្រសួងថាមពលមកពីក្រុមប្រទេស OPEC+...

អ៊ុយក្រែនអះអាងថា ដណ្តើមបានទឹកដីមួយចំនួនពីកងទ័ពរុស្ស៊ីវិញ នៅឯទីក្រុង Sievierodonetsk

(កៀវ)៖ នៅថ្ងៃសៅរ៍នេះ អ៊ុយក្រែនបានអះអាងថា កងទ័ពរបស់ខ្លួនដណ្តើមបានមកវិញនូវ ទឹកដីមួយចំនួននៃទីក្រុង ស៊ីវីយឺរ៉ូដូណេត (Sievierodonetsk) បន្ទាប់ពីភាគច្រើននៃទីក្រុងឧស្សាហកម្ម នៅភាគខាងកើតអ៊ុយក្រែនមួយនេះ បានធ្លាក់ចូលកណ្តាលដៃ របស់កងទ័ពរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters...

សហភាពអឺរ៉ុបចង់ពន្លឿនការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសផ្សេងៗ

(ព្រុចសែល)៖ សហភាពអឺរ៉ុបចង់បង្កើនល្បឿនកិច្ចខិតខំប្រឹងប្រែងចរចារកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយភាគីទីបីបន្ទាប់ពីផ្អាករយៈពេលប្រាំមួយខែ ខណៈដែលប្លុកនេះសម្របខ្លួនទៅនឹងសង្រ្គាមអ៊ុយក្រែន និងបញ្ហាប្រឈមផ្សេងទៀត។ នេះបើយោងតាមលោក Valdis Dombrovskis ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុបកាលពីថ្ងៃសុក្រ។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីរបស់លោក Dombrovskis ថា មានការ «ព្រមព្រៀងគ្នាយ៉ាងទូលំទូលាយ» ក្នុងចំណោមរដ្ឋមន្ត្រីដែលជួបប្រជុំគ្នានៅប្រទេសលុចសំបួថា សហភាពអឺរ៉ុបគួរតែបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់...

CEO ក្រុមហ៊ុន Tesla លោក Elon Musk ផ្ដល់ជម្រើសពីរដល់បុគ្គលិក ធ្វើការមួយថ្ងៃ៨ ម៉ោង ឬលាឈប់ពីការងារ»

(បរទេស)៖ ថ្មីៗនេះនាយកប្រតិបត្តិ (CEO) ក្រុមហ៊ុន Tesla លោក Elon Musk បានស្នើឱ្យបុគ្គលិកទាំងអស់ត្រឡប់មកធ្វើការនៅការិយាល័យផ្ទាល់វិញ ខណៈលោកសង្កត់ធ្ងន់ទៅកាន់បុគ្គលិកថា «ចង់មកធ្វើការដោយផ្ទាល់ ឬក៏ចង់ចាកចេញពីក្រុមហ៊ុន»។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters...

ព័ត៌មានចុងក្រោយ

បទវិភាគ៖ ចិនកំពុងទទួលបានទំនុកចិត្តពីទុនវិនិយោគបរទេសតាមរយៈការអនុវត្តជាក់ស្តែង

“ក្នុងបរិបទខាងក្រៅដ៏ស្មុគ្រស្មាញ សេដ្ឋកិច្ចចិនបានរក្សាស្ថិរភាពដែលឆ្ពោះទៅរកភាពល្អប្រសើរ និងបង្ហាញពីភាពធន់ដ៏ខ្លាំងក្លា នេះគឺជាកាលានុវត្តភាពដ៏ប្រាកដប្រជាសម្រាប់សហគ្រាសពហុជាតិយើងខ្ញុំ។ ” កាលពីថ្ងៃទី១៩ខែមករា បន្ទាប់ពីរដ្ឋាភិបាលចិនប្រកាសថាសេដ្ឋកិច្ចចិនបានកើនឡើង៥ភាគរយនៅឆ្នាំ២០២៥ លោក Frank Hammes ប្រធានប្រតិបត្តិទូទាំងពិភពលោកនៃក្រុមហ៊ុន IQAir ដែលជាម៉ាកយីហោសម្អាតខ្យល់អាកាសដ៏ល្បីឈ្មោះលើពិភពលោកបានបង្ហាញពីមតិរបស់ខ្លួន។ ព្រមពេលជាមួយគ្នានេះ មតិអន្តរជាតិបានវាយតម្លៃចំពោះសេដ្ឋកិច្ចចិនដោយពាក្យ “កំណើនលើសពីការប៉ាន់ប្រមាណ”និង “ភាពធន់ដ៏ខ្លាំងក្លា”ជាដើមព្រមៗគ្នា។ ឆ្នាំ២០២៥ជាឆ្នាំបិទបញ្ចប់នៃការអនុវត្ត...
- Advertisement -spot_img