33.3 C
Phnom Penh
Sunday, October 25, 2026
- Advertisement -spot_img

ព័ត៌មានអន្ដរជាតិ

- Advertisement -spot_img
- Advertisement -spot_img

កូរ៉េខាងជើង រៀបចំដាក់ពង្រាយអាវុធនុយក្លេអ៊ែរ ត្រៀមសម្រាប់ការប៉ះទង្គិចយោធា ជាមួយអាមេរិក

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បាននិយាយថា ប្រទេសរបស់លោក បានត្រៀមខ្លួនរួចជាស្រេចក្នុងការដាក់ពង្រាយអាវុធនុយក្លេអ៊ែរ និងត្រៀមខ្លួនសម្រាប់ការប៉ះទង្គិចយោធាណាមួយជាមួយសហរដ្ឋអាមេរិក ចំពេលមានសញ្ញាថា កូរ៉េខាងជើង អាចធ្វើការសាកល្បងនុយក្លេអ៊ែរជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៧មក។ លោក គីម ជុងអ៊ុនលោក គីម...

ចិនព្រមានប្រឆាំងនឹងផែនការដាក់ពង្រាយកងទ័ពមីស៊ីលរបស់អាមេរិកនៅលើទឹកដីជប៉ុន

ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានបញ្ជាក់ថា ប្រទេសចិននឹងចាត់វិធានការតបតយ៉ាងម៉ឺងម៉ាត់ ប្រសិនបើសហរដ្ឋអាមេរិកធ្វើតាមផែនការ ក្នុងការដាក់ពង្រាយកងទ័ពមីស៊ីលរបស់ខ្លួននៅក្នុងទឹកដីប្រទេសជប៉ុន។ ការព្រមានខាងលើនេះដោយអ្នកនាំពាក្យក្រសួងការពារជាតិចិនលោក Wu Qian ដែលបានធ្វើឡើងដើម្បីជាការឆ្លើយតបទៅនឹងការស៊ើបអង្កេតរបស់សារព័ត៌មានទាក់ទងនឹងបញ្ហានេះ។ ស្របពេលជាមួយគ្នានោះដែរ លោក Wu បានសង្កត់ធ្ងន់ថា ចេតនារបស់សហរដ្ឋអាមេរិកក្នុងការធ្វើទង្វើបែបនេះគឺមានគ្រោះថ្នាក់...

អ៊ុយក្រែន សង្រ្គាមដើរដល់ «ផ្លូវមច្ចុរាជ»?

(វ៉ាស៊ីនតោន)៖ សេតវិមាន កាលពីពេលថ្មីៗនេះបានបង្ហើបឱ្យដឹងថារុស្ស៊ីមានផែនការកាត់យកទឹកដីអ៊ុយក្រែននៅតំបន់ភាគខាងត្បូង និងភាគខាងកើត ដោយ ធ្វើឱ្យក្រុមអ្នកវិភាគយល់ថាប្រសិនបើទីក្រុងម៉ូស្គូ ពិតជាអាចកាត់យកទឹកដីទាំងនេះមកដាក់នៅក្រោមឧបសម្ព័ន្ធរបស់ខ្លួនបានពិតមែន នោះស្ថានការណ៍សង្រ្គាម នឹងផ្អៀងទៅខាងរុស្ស៊ីមួយទំហឹង ហើយអាចនឹងបិទផ្លូវចរចាស្វែងរកសន្តិភាពតែម្ដង។ ឬនិយាយឱ្យងាយស្ដាប់សង្រ្គាមសព្វថ្ងៃបានដើរដល់ «ផ្លូវមច្ចុរាជ» ដែលមិន អាចនឹងបកក្រោយ។ ដូច្នេះថាតើហេតុអ្វីបានវាជាបញ្ហាចោទ?...

Twitter នឹងរៀបចំការបោះឆ្នោតម្ចាស់ភាគហ៊ុននៅថ្ងៃទី១៣ ខែកញ្ញាខាងមុខនេះ លើការទិញយករបស់កំពូលមហាសេដ្ឋី Elon Musk

(បរទេស)៖ ក្រុមហ៊ុន Twitter បានប្រកាសសម្រេចយកថ្ងៃទី ១៣ ខែកញ្ញា ជាកាលបរិច្ឆេទសម្រាប់ម្ចាស់ភាគហ៊ុនរបស់ខ្លួនដើម្បីបោះឆ្នោតលើការទិញយកដែលកំពុងរង់ចាំជាយូររបស់ក្រុមហ៊ុនក្នុងតម្លៃជាទឹកប្រាក់ ៤៤ពាន់លានដុល្លារដោយ លោក Elon Musk។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៧...

ប្រេងឆៅឡើងថ្លៃ ខណៈស្តុកប្រេងអាមេរិកធ្លាក់ចុះ រុស្ស៊ីកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័ន

(ក្រុងឡុងដ៏)៖ តម្លៃប្រេងឆៅបានកើនឡើង ១ដុល្លារក្នុងមួយបារ៉ែលនៅថ្ងៃពុធ ខណៈដែលមានសេចក្តីរាយការណ៍ថា ស្តុកប្រេងនៅអាមេរិកមានកម្រិតទាប និងមានការកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ីទៅកាន់អឺរ៉ុប និងការដំឡើងអត្រាការប្រាក់ដោយធនាគារក្តាលអាមេរិក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ វិទ្យាស្ថានប្រេងអាមេរិកបានឱ្យដឹងនៅថ្ងៃអង្គារថា ស្តុកប្រេងឆៅបានធ្លាក់ចុះចំនួន ៤លានបារ៉ែល ដែលច្រើនជាងការព្យាករ ៤ដង។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំដីលោក Stephen Brennock...

កូរ៉េខាងជើង ព្រមានសហរដ្ឋអាមេរិក ពីការផ្ទុះសង្រ្គាមកូរ៉េលើកទី២

(សេអ៊ូល)៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថាប្រទេសរបស់លោកបានត្រៀមខ្លួនជាស្រេចក្នុងការប្រឈមមុខដោយយោធា ជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីក្រសួងការបរទេសកូរ៉េខាងជើង បានព្រមានទីក្រុងវ៉ាស៊ីនតោន និងទីក្រុងសេអ៊ូល ពីលទ្ធភាពនៃការផ្ទុះសង្រ្គាមកូរ៉េ ជាលើកទី២។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters...

យោធាមីយ៉ាន់ម៉ា ចេញមុខការពារការកាត់ទោសប្រហារជីវិត ខណៈអន្តរជាតិប្រកាសថ្កោលទោសលើករណីនេះ

(ណៃពិដោ)៖ យោធាដែលកំពុងកាន់អំណាចក្នុងប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃអង្គារនេះ បានចេញមុខការពារការកាត់ទោសប្រហារជីវិត សកម្មជនប្រជាធិបតេយ្យចំនួន ៤នាក់របស់ខ្លួន ថាជារឿងស្របច្បាប់ និងអនុវត្តក្នុងនាមយុត្តិធម៌សម្រាប់ប្រជាជន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០២២។ អ្នកនាំពាក្យរដ្ឋាភិបាលយោធា...

តើប្រទេសណាខ្លះថ្កោលទោស មីយ៉ាន់ម៉ា ចំពោះការប្រហារជីវិតសកម្មជន?

បណ្តាប្រទេសនៅអឺរ៉ុប និងអាស៊ី រួមទាំងសហរដ្ឋអាមេរិក ក៏ដូចជាចក្រភពអង់គ្លេសកាលពីថ្ងៃអង្គារ បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការប្រហារជីវិតសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យចំនួន ៤ នាក់ដោយយោធាដែលកំពុងកាន់អំណាចរបស់មីយ៉ាន់ម៉ា ។ នៅក្នុងសេចក្តីថ្លែងការណ៍រួម សហភាពអឺរ៉ុប អូស្ត្រាលី កាណាដា ជប៉ុន នូវែលសេឡង់ ន័រវែស...

មន្រ្តីអាមេរិក៖ ការភ័យខ្លាចដ៏ធំបំផុតបានក្លាយជាការពិត នៅពេលដែលរុស្ស៊ីកាត់បន្ថយការផ្គត់ផ្គង់ឧស្ម័នទៅកាន់អឺរ៉ុប

វ៉ាស៊ីនតោន៖ មន្ត្រីអាមេរិកបាននិយាយថា រដ្ឋបាលលោក ចូ បៃដិន កំពុងធ្វើការយ៉ាងក្តៅគគុកនៅពីក្រោយឆាក ដើម្បីរក្សាសម្ព័ន្ធមិត្តអឺរ៉ុបប្រឆាំងនឹងរុស្ស៊ី ខណៈដែលទីក្រុងម៉ូស្គូកាត់បន្ថយការផ្គត់ផ្គង់ថាមពលរបស់ខ្លួនបន្ថែមទៀតដល់សហភាពអឺរ៉ុប ដែលបង្កឱ្យមានការភ័យស្លន់ស្លោលើភាគីទាំងសងខាងនៃមហាសមុទ្រអាត្លង់ទិក ជុំវិញការខ្វះខាតឧស្ម័នធ្ងន់ធ្ងរដែលអាចឈានចូលដល់រដូវរងា។ នៅថ្ងៃចន្ទសប្តាហ៍នេះ ក្រុមហ៊ុនឧស្ម័នរដ្ឋរបស់រុស្ស៊ី Gazprom បាននិយាយថា ខ្លួននឹងកាត់បន្ថយលំហូរតាមបំពង់...

ប្រធានាធិបតីអ៊ីរ៉ង់៖ ការបញ្ចប់កិច្ចចរចានុយក្លេអ៊ែរទាមទារការ ប្តេជ្ញាចិត្ត ពីសហរដ្ឋអាមេរិក

តេហេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក អ៊ីប្រាហ៊ី រ៉ៃស៊ី នៅថ្ងៃអង្គារ សប្តាហ៍នេះ បានថ្លែងអះអាងថា ការបញ្ចប់កិច្ចចរចាដើម្បី សង្គ្រោះ កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ ទាមទារការប្តេជ្ញាចិត្តរបស់ សហរដ្ឋអាមេរិក។ ទីភ្នាក់ងារសារព័ត៌មាន IRNA ផ្លូវការរបស់អ៊ីរ៉ង់...

ព័ត៌មានចុងក្រោយ

ក្រសួងការងារ និងអង្គការ WRAP រួមគ្នាលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ តាមរយៈការបណ្តុះបណ្តាលជំនាញវាយតម្លៃហានិភ័យ និងអង្កេតគ្រោះថ្នាក់ការងារ

(ភ្នំពេញ)៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការ WRAP បានសហការរៀបចំវគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃស្តីពី “ការវាយតម្លៃហានិភ័យការងារ និងការអង្កេតគ្រោះថ្នាក់ការងារ” ចំនួន២ថ្ងៃ គឺថ្ងៃទី២៣-២៤ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដោយមានការចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអធិការកិច្ចការងារ នាយកដ្ឋានសុវត្ថិភាព និងសុខភាពការងារ វិទ្យាស្ថានជាតិការងារ លោក Avedis Seferian...
- Advertisement -spot_img