30.1 C
Phnom Penh
Sunday, October 25, 2026
- Advertisement -spot_img

ព័ត៌មានអន្ដរជាតិ

- Advertisement -spot_img
- Advertisement -spot_img

តៃវ៉ាន់ចាត់ទុកការធ្វើសមយុទ្ធយោធារបស់ចិនបានរំលោភលើដែនទឹករបស់ខ្លួន

តៃប៉ិ៖ ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃពុធនេះថា សមយុទ្ធយោធាដែលបានគ្រោងទុករបស់ចិននៅជុំវិញកោះតៃវ៉ាន់ គឺស្មើនឹង “ការបិទផ្លូវសមុទ្រ និងផ្លូវអាកាស” ហើយបានរំលោភលើដែនទឹករបស់តៃវ៉ាន់ និងតំបន់ជាប់គ្នារបស់ខ្លួន។ អ្នកនាំពាក្យក្រសួងការពារជាតិតៃវ៉ាន់ លោកឧត្តមសេនីយឯក Sun Li-fang បាននិយាយថា សមយុទ្ធបាញ់គ្រាប់ពិតដែលបានគ្រោងទុក “មិនសមហេតុផល”...

ក្តៅ!!! ចិនកោះហៅឯកអគ្គរដ្ឋទូតអាមេរិកមកសួរនាំទាំងយប់ ដើម្បីសម្តែងការប្រឆាំងនឹងលោកស្រី ផេឡូស៊ី ទៅតៃវ៉ាន់

ប៉េកាំង៖ អនុរដ្ឋមន្ត្រីការបរទេសចិន លោក Xie Feng បានកោះហៅឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅប្រទេសចិន លោក Nicholas Burns ជាបន្ទាន់កាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះ ហើយបានបង្ហាញនូវការតវ៉ាយ៉ាងខ្លាំងចំពោះដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី Nancy Pelosi...

សហរដ្ឋអាមេរិក ព្រមានចិនកុំឱ្យប្រើទស្សនកិច្ចរបស់លោកស្រី ផេឡូស៊ី ជាលេសបង្កហេតុ

( វ៉ាស៊ីនតោន)៖ សេតវិមានប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានព្រមានចិនប្រឆាំងនឹងការធ្វើសកម្មភាពបង្កហេតុ ឬភាពតានតឹងពាក់ព័ន្ធនឹងគម្រោងនៃ ដំណើរទស្សនកិច្ចរបស់ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី ទៅកាន់កោះតៃវ៉ាន់ ដោយសង្កត់ធ្ងន់ថាដំណើរទស្សនកិច្ចនេះមិនមែន...

រុស្ស៊ីថា ខ្លួនបានកម្ទេចប្រព័ន្ធបាញ់គ្រាប់រ៉ុក្តែត HIMARS និងប្រព័ន្ធមីស៊ីលប្រឆាំងនាវា Harpoon នៅអ៊ុយក្រែន

ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា កងកម្លាំងរបស់ខ្លួនបានបំផ្លាញប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែត HIMARS ផលិតដោយសហរដ្ឋអាមេរិកចំនួនពីរគ្រឿងនៅក្នុងតំបន់ Kharkiv ភាគឦសាននៃប្រទេសអ៊ុយក្រែន និងប្រព័ន្ធមីស៊ីលប្រឆាំងនាវា Harpoon នៅតំបន់ Odesa ភាគនិរតី។ នេះបើតាមរបាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Interfax...

ប្រធានាធិបតីហ្វីលីពីនថា ប្រទេសខ្លួនមិនចង់ចូលរួមជាមួយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) វិញទេ

ម៉ានីល៖ ប្រធានាធិបតីហ្វីលីពីនលោក ហ្វើឌីណាន់ ម៉ាកូស នៅថ្ងៃចន្ទសប្តាហ៍នេះថ្លែងថា រដ្ឋាភិបាលរបស់លោកមិនមានបំណងចង់ចូលរួមជាមួយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ឡើងវិញនោះទេ។ លោក ម៉ាកូស បន្តថា ការស៊ើបអង្កេតជាបន្តរបស់ ICC លើឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិដែលត្រូវបានចោទប្រកាន់ដោយរដ្ឋបាលលោក រ៉ូឌ្រីហ្គោ...

អង់គ្លេសថា ការដឹកជញ្ជូនគ្រាប់ធញ្ញាជាតិពីកំពង់ផែអូដេសា ជាជំហានដំបូងដ៏សំខាន់

ឡុងដុង ៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោកស្រី លីស ទ្រូសស៍ បានសាទរចំពោះការដឹកជញ្ជូនគ្រាប់ធញ្ញជាតិដំបូងចេញពីកំពង់ផែអូដេសា របស់អ៊ុយក្រែន ដោយហៅវាថា ជា “ជំហានដំបូងដ៏សំខាន់” ហើយបានអំពាវនាវដល់ទីក្រុងម៉ូស្គូ កុំឱ្យមានការ “ផ្គត់ផ្គង់គ្រឿងសព្វាវុធជាសកល”។ លោកស្រី លីស...

សហរដ្ឋអាមេរិក ដាក់ពង្រាយយន្ដហោះចម្បាំង និងនាវាចម្បាំង ទៅក្បែរកោះតៃវ៉ាន់

(តូក្យូ)៖ យោធាអាមេរិក បាន និងកំពុងចល័តនាវាចម្បាំង នាវាផ្ទុកយន្ដហោះចម្បាំង និងយន្ដហោះចម្បាំងជាច្រើនគ្រឿងទៅក្បែរកោះតៃវ៉ាន់ ខណៈមានសេចក្ដីរាយការណ៍ថាប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី អាចនឹងបំពេញទស្សនកិច្ចនៅដែនកោះមួយនេះ ក្នុងសប្ដាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Nikkei...

ក្តៅៗៗៗៗៗៗ : ចិនបន្តព្រមានថា យោធាខ្លួននឹងមិននៅស្ងៀមដាច់ខាត ប្រសិនបើ លោកស្រី ផេឡូស៊ី ទៅដល់តៃវ៉ាន់

(ប៉េកាំង)៖ ចិនបានបន្តព្រមានធ្ងន់ៗនៅថ្ងៃចន្ទនេះថា យោធាចិននឹងមិននៅអង្គុយស្ងៀមជាដាច់ខាត ប្រសិនបើប្រធានសភាតំណាងរាស្រ្តអាមេរិក លោកស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi) ពិតជាហ៊ានធ្វើដំណើរទៅកាន់កោះតៃវ៉ាន់ ដូចការសង្ស័យមែននោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters...

មូលនិធិ IMF៖ ប្រទេសមួយចំនួននៅអាស៊ី អាចចាំបាច់ត្រូវដំឡើងអត្រាការប្រាក់លឿនដើម្បីទប់ស្កាត់អតិផរណា

(តូក្យូ)៖ មន្ត្រីជាន់ខ្ពស់របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងថា ធនាគារកណ្តាលរបស់ប្រទេសមួយចំនួននៅតំបន់អាស៊ីត្រូវតែដំឡើងអត្រាការប្រាក់យ៉ាងលឿន ពីព្រោះសម្ពាធអតិផរណាកំពុងកើនឡើងដោយសារការកើនឡើងជាសកលនៃតម្លៃម្ហូបអាហារ និងប្រេងឥន្ធនៈដែលបណ្តាលមកពីសង្គ្រាមនៅអ៊ុយក្រែន។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សំណេររបស់លោក Krishna Srinivasan ប្រធាននាយកដ្ឋានអាស៊ី និងប៉ាស៊ីហ្វិករបស់មូលនិធិ IMF ដែលបានសរសេរក្នុងប្លុកចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា៖ «សម្ពាធអតិផរណាដែលកំពុងកើនឡើងនៅតំបន់អាស៊ីនៅមិនទាន់ឡើងខ្លាំងនៅឡើយបើធៀបនឹងតំបន់ផ្សេងទៀត...

រុស្ស៊ី ហៅកាកបាទក្រហម និង UN ទៅស៊ើបអង្កេតករណីស្លាប់នៅក្នុងគុក អ៊ុយក្រែន

នៅថ្ងៃអាទិត្យ ទី៣១ ខែកក្កដានេះ រុស្ស៊ីបានអញ្ជើញអ្នកជំនាញអង្គការសហប្រជាជាតិ និងកាកបាទក្រហមឱ្យស៊ើបអង្កេតការស្លាប់របស់អ្នកទោសអ៊ុយក្រែនរាប់សិបនាក់ដែលត្រូវបានឃុំខ្លួន ដែលពួកគេសុទ្ធតែជាអ្នកចុះចូលជាមួយទីក្រុងមូស្គូ ខណៈប្រធានាធិបតីអ៊ុយក្រែនបានបញ្ជាឱ្យជម្លៀសអ្នកស្រុកនៅតំបន់ភាគខាងកើតនៃទីក្រុង Donetsk ។ ប្រធានាធិបតី Volodymyr Zelenskyy ថ្លែងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា មនុស្សរាប់សែននាក់នៅតែប្រឈមមុខនឹងការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានៅក្នុងតំបន់ Donetsk...

ព័ត៌មានចុងក្រោយ

ក្រសួងការងារ និងអង្គការ WRAP រួមគ្នាលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ តាមរយៈការបណ្តុះបណ្តាលជំនាញវាយតម្លៃហានិភ័យ និងអង្កេតគ្រោះថ្នាក់ការងារ

(ភ្នំពេញ)៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការ WRAP បានសហការរៀបចំវគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃស្តីពី “ការវាយតម្លៃហានិភ័យការងារ និងការអង្កេតគ្រោះថ្នាក់ការងារ” ចំនួន២ថ្ងៃ គឺថ្ងៃទី២៣-២៤ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដោយមានការចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអធិការកិច្ចការងារ នាយកដ្ឋានសុវត្ថិភាព និងសុខភាពការងារ វិទ្យាស្ថានជាតិការងារ លោក Avedis Seferian...
- Advertisement -spot_img