34 C
Phnom Penh
Sunday, March 15, 2026
- Advertisement -spot_img

ព័ត៌មានអន្ដរជាតិ

- Advertisement -spot_img
- Advertisement -spot_img

យោធាតៃវ៉ាន់ បាញ់ផ្កាភ្លើងព្រមានយន្ដហោះដ្រូន ដែលហោះពីលើកោះ Kinmen និងកោះ Matsu

(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃសៅរ៍នេះ បានឱ្យដឹងថាយោធារបស់ខ្លួនបានបាញ់ផ្កាភ្លើងព្រមានយន្ដហោះដ្រូនចំនួន ៧គ្រឿង ឱ្យចេញឆ្ងាយពី កោះគីនមិន (Kinmen) និងបានព្រមានយន្ដហោះមិនស្គាល់ម៉ាកមួយគ្រឿងដែលហោះពីលើកោះម៉ាត់ស៊ុ (Matsu)។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍...

ប្រទេសអាស៊ានទាំង១០ចេញសេចក្តីថ្លែងការណ៍ព្រួយបារម្ភ

ប្រទេសអាស៊ានទាំង១០ បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ជំហរនូវគោលនយោបាយចិន តែមួយ និងអំពាវនាវភាគីពាក់ព័ន្ធត្រូវរក្សាភាពអត់ធ្មត់ជាអតិបរមា។ សេចក្តីអំពាវនាវរបស់ អាស៊ានថ្ងៃទី៣សីហាឆ្នាំ២០២២ បានធ្វើឡើងទន្ទឹមនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភា អាមេរិកលោកស្រីណាន់ស៊ី ផេឡូស៊ី ទៅកោះតៃវ៉ាន់បានធ្វើឱ្យស្ថានការណ៍ស្ថិតក្បែរជ្រោះនៃ សង្គ្រាមរវាងចិននិងសហរដ្ឋអាមេរិក។ សេចក្តីថ្លែងការណ៍អាស៊ានបានសរសេរថា «អាស៊ាន មានការព្រួយបារម្ភចំពោះការប្រែប្រួលក្នុងតំបន់និងអន្តរជាតិ ជាពិសេសរឿងថ្មីៗ ដែលស្ថិតនៅតំបន់ជាប់នឹងអាស៊ាន...

Chelsea ចុះហត្ថលេខានាំយកខ្សែបម្រើ Chukwuemeka ពីក្លិប Villa លើកិច្ចសន្យា ៦ឆ្នាំ

(ឡុងដ៍)៖ ក្លិប Chelsea បានចុះហត្ថលេខានាំយកខ្សែបម្រើវ័យជំទង់ Carney Chukwuemeka មកពីក្លិប Aston Villa លើកិច្ចសន្យារយៈពេល ៦ឆ្នាំ។ នេះបើតាមការបញ្ជាក់ពីក្លិបទាំងពីរដែលលេងនៅ Premier League...

លោកស្រី ផេឡូស៊ី ផ្ដើមបំពេញទស្សនកិច្ចនៅជប៉ុន ចំពោះមុខភាពតានតឹងក្នុងតំបន់ច្រកសមុទ្រតៃវ៉ាន់

(តូក្យូ)៖ ប្រធានសភាតំណាងរាស្ត្រអាមេរិក លោកស្រី ណាន់ស៊ី ផេឡូស៊ី បានចាប់ផ្ដើម បំពេញទស្សនកិច្ច នៅក្នុងប្រទេសជប៉ុនហើយ នៅព្រឹកថ្ងៃសុក្រនេះ ក្នុងទីក្រុងតូក្យូ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅតៃវ៉ាន់ ដែលជំរុញឱ្យចិនធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ មិនធ្លាប់មានពីមុនមកព័ទ្ធជុំវិញកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន...

អង្គការ OPEC+ ព្រមព្រៀងដំឡើងទិន្នផលប្រេងឆៅតិចតួច បើទោះជាមានសំណើរពីលោក Joe Biden

(វីយែន)៖ ក្រុមប្រទេសផលិតប្រេងធំៗហៅថា OPEC+ បានព្រមព្រៀងបង្កើនទិន្នផលប្រេងឆៅតិចតួច កាលពីថ្ងៃពុធ ដែលទំនងជាធ្វើឱ្យមានការខកចិត្តចំពោះប្រធានាធិបតីអាមេរិកលោក Joe Biden ដែលបានបញ្ចុះបញ្ចូលឱ្យមានការដំឡើងទិន្នផលប្រេងច្រើនដើម្បីទប់ទល់នឹងការឡើងថ្លៃថាមពលក្នុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីតថ្មីៗនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន AFP។ ទីភ្នាក់ងារព័ត៌មាន AFP បានរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍ដែលចេញផ្សាយបន្ទាប់ពីបញ្ចប់សន្និសីទតាមវីដេអូថ្នាក់រដ្ឋមន្ត្រីថា ក្រុមប្រទេសផលិតប្រេងដែលដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីត...

យោធាចិនបាញ់ផ្លោងគ្រាប់មីស៉ីល រំលងកោះតៃវ៉ាន់ ទៅធ្លាក់ចូលសមុទ្រ

(ប៉េកាំង)៖ ឃ្លីបវីដេអូនៅលើបណ្តាញសង្គម និងសេចក្តីរាយការណ៍មួយចំនួន ដែលមិនទាន់ត្រូវបានផ្ទៀងផ្ទាត់ បានអះអាងថា ជាផ្នែកនៃការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ នាថ្ងៃព្រហស្បតិ៍នេះ កងកម្លាំងយោធាចិន បានប្រើប្រាស់ប្រព័ន្ធមីស៉ីល PCL-191 បាញ់ផ្លោងគ្រាប់រ៉ុក្កែតជាច្រើនគ្រាប់ ឆ្លងកាត់ដែនអាកាសរបស់តៃវ៉ាន់ ហើយទៅធ្លាក់ចូលសមុទ្រ នៅភាគខាងកើតដែនកោះនេះ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច...

យុទ្ធសាស្ត្រប្រយុទ្ធរបស់អ៊ុយក្រែន កំពុងបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល

អង្គការលើកលែងទោសអន្តរជាតិបាននិយាយថា យុទ្ធសាស្ត្រប្រយុទ្ធរបស់កងកម្លាំងអ៊ុយក្រែន កំពុងបង្កគ្រោះថ្នាក់ដល់ជនស៊ីវិល។ យោងតាមអង្គការឃ្លាំមើលសិទ្ធិមនុស្សមួយនេះ, កងកម្លាំងអ៊ុយក្រែនកំពុងបង្កើតមូលដ្ឋានយោធានៅក្នុងតំបន់លំនៅដ្ឋាន រួមទាំងសាលារៀន និងមន្ទីរពេទ្យ ក៏ដូចជាបើកការវាយប្រហារពីទឹកដីដែលមានប្រជាជនរស់នៅ ផងដែរ។ អគ្គលេខាធិការអង្គការលើកលែងទោសអន្តរជាតិលោកស្រី Agnès Callamard បាននិយាយថា “យើងបានចងក្រងឯកសារ ដែលកងកម្លាំងអ៊ុយក្រែនកំពុងដាក់ជនស៊ីវិលឲ្យប្រឈមនឹងហានិភ័យ និងបំពានច្បាប់សង្រ្គាម...

ក្រុងតៃប៉ិ ថ្កោលទោស ចិន ខ្លាំងៗ ចំពោះសមយុទ្ធបាញ់គ្រាប់ពិត នៅជុំវិញកោះ តៃវ៉ាន់

រដ្ឋាភិបាលតៃវ៉ាន់ ទើបតែបានចេញការថ្កោលទោសខ្លាំងៗចំពោះប្រទេសចិន សម្រាប់សមយុទ្ធបាញ់គ្រាប់ពិតនៅតាមទីតាំងនានា ជុំវិញកោះនេះក្នុងការឆ្លើយតបដ៏សំខាន់របស់ទីក្រុងប៉េកាំង ចំពោះដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក លោកស្រី Pelosi។ យោធានិយាយថា សមយុទ្ធបែបនេះបានលុកលុយទឹកដីរបស់តៃវ៉ាន់ ហើយនាំឲ្យមានការបិទផ្លូវអាកាស និងលំហសមុទ្ររបស់តៃវ៉ាន់។ស្របពេលជាមួយគ្នានោះ លោកស្រីប្រធានាធិបតី Tsai ក៏ បាន...

មកដឹងពាណិជ្ជកម្ម តៃវ៉ាន់ ដែល ចិន បញ្ឈប់ការនាំចេញ-នាំចូល ដោយសារលោកស្រី Pelosi

ប្រទេសចិនបានដាក់កម្រិតពាណិជ្ជកម្មរបស់ខ្លួនជាមួយតៃវ៉ាន់ ចំពេលមានភាពតានតឹងកើនឡើងជុំវិញដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះដែលគ្រប់គ្រងដោយលទ្ធិប្រជាធិបតេយ្យមួយនេះ ។ អាជ្ញាធរពាណិជ្ជកម្ម និងគយចិនបាននិយាយកាលពីថ្ងៃពុធថា ពួកគេបានបញ្ឈប់ការនាំចេញខ្សាច់ ដែលជាសម្ភារៈដ៏សំខាន់សម្រាប់ប្រើប្រាស់ក្នុងការសាងសង់ ក៏ដូចជាលែងនាំចូលផ្លែក្រូចឆ្មារ និងប្រភេទត្រីមួយចំនួនរបស់តៃវ៉ាន់ ។ រដ្ឋបាលគយចិនបាននិយាយថា ការនាំចូលអាហារត្រូវបានផ្អាក ដោយសារតែរកឃើញថ្នាំសម្លាប់សត្វល្អិត...

លោកស្រី ផេឡូស៊ី នឹងជួបជាមួយនាយករដ្ឋមន្រ្តីជប៉ុនក្នុងថ្ងៃសុក្រសប្តាហ៍នេះ

តូក្យូ៖ យោងតាមប្រភពពីរដ្ឋាភិបាលជប៉ុនបានឱ្យដឹងថា ការរៀបចំកំពុងដំណើរការសម្រាប់នាយករដ្ឋមន្ត្រីជប៉ុនលោក គីស៊ីដា ហ្វូមីអូ ដើម្បីជួបជាមួយប្រធានសភាតំណាងរាស្រ្តអាមេរិកលោកស្រី ណាន់ស៊ី ផេឡូស៊ី នៅប្រទេសជប៉ុនក្នុងថ្ងៃសុក្រសប្តាហ៍នេះ។ កិច្ចជំនួបខាងលើនេះ គ្រោងធ្វើឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាមេរិក និងចិន ជុំវិញដំណើរទស្សនកិច្ចដ៏ចម្រូងចម្រាស់របស់លោកស្រី ផេឡូស៊ី ទៅកាន់កោះតៃវ៉ាន់។...

ព័ត៌មានចុងក្រោយ

អ៊ីរ៉ង់​និយាយ​ថា ខ្លួន​នឹង​ធ្វើ​ឱ្យ​អាមេរិក​ស្តាយ​ក្រោយ​ ខណៈ​តម្លៃ​ប្រេង​ឡើង​ថ្លៃ

តេហេរ៉ង់៖ អ៊ីរ៉ង់បានប្តេជ្ញានៅថ្ងៃព្រហស្បតិ៍ (១២ មីនា) ថានឹងធ្វើឱ្យសហរដ្ឋអាមេរិកមានការសោកស្តាយចំពោះការវាយប្រហារលើសាធារណរដ្ឋអ៊ីស្លាម ហើយបាននិយាយថា ខ្លួននឹងរក្សាការទប់ស្កាត់នៅលើច្រកសមុទ្រ Hormuz ដែលបានធ្វើឱ្យតម្លៃប្រេងកើនឡើង។ ទីភ្នាក់ងារថាមពលអន្តរជាតិបានព្រមានថាសង្រ្គាមនៅមជ្ឈិមបូព៌ាអាចនាំឱ្យមាន "ការរំខានការផ្គត់ផ្គង់ដ៏ធំបំផុត" នៅក្នុងប្រវត្តិសាស្ត្រឧស្សាហកម្មប្រេង ប៉ុន្តែប្រធានាធិបតីអាមេរិក Donald Trump បានសរសេរនៅលើបណ្តាញសង្គមថា ការកម្ចាត់ "អាណាចក្រអាក្រក់" របស់អ៊ីរ៉ង់មានសារៈសំខាន់ជាងតម្លៃប្រេងឆៅ។ លោក Trump...
- Advertisement -spot_img