31.8 C
Phnom Penh
Monday, October 26, 2026
- Advertisement -spot_img

ព័ត៌មានអន្ដរជាតិ

- Advertisement -spot_img
- Advertisement -spot_img

អ៊ុយក្រែនតាមចាប់ខ្លួនអតីតប្រធានាធិបតីរុស្ស៉ី

(កៀវ)៖ សេវាសន្តិសុខអ៊ុយក្រែន SBU បាននិយាយថាអតីតប្រធានាធិបតីរុស្ស៉ី លោក ឌីមីទ្រី មេដវេដេវ (Dmitry Medvedev) បានស្ថិតនៅក្នុងបញ្ជី ឈ្មោះនៃក្រុមមនុស្សដែលអាជ្ញាធរសន្តិសុខអ៊ុយក្រែនស្វែងរកតាមចាប់ខ្លួន អស់រយៈពេលជាងកន្លះឆ្នាំមកហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន...

អ៊ុយក្រែន ថ្កោលទោសរុស្ស៉ីថាជា «រដ្ឋភេរវករ» នៅឯកិច្ចប្រជុំ UN

(យូអិន)៖ អ៊ុយក្រែន បានថ្កោលទោសដោយហៅរុស្ស៉ីថាជា «រដ្ឋភេរវករ» នៅឯកិច្ចប្រជុំបន្ទាន់មួយនៃមហាសន្និបាតអង្គការសហប្រជាជាតិ កាលពី ថ្ងៃចន្ទដើមសប្ដាហ៍នេះ (ម៉ោងនៅទីក្រុងញូវយ៉ក) បន្ទាប់ពីទីក្រុងមូស្គូ បើកការវាយប្រហារដោយមីស៊ីលយ៉ាងសម្បើមលើទីក្រុងជាច្រើន នៅទូទាំង ប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP...

ប្រធានាធិបតីកូរ៉េខាងត្បូង៖ កូរ៉េខាងជើង នឹងមិនទទួលបានផលចំណេញអ្វីទាល់តែសោះ ពីអាវុធនុយក្លេអ៊ែរ

(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk-yeol) នៅថ្ងៃអង្គារនេះបាននិយាយថាកូរ៉េខាងជើងនឹងមិនទទួលបាន ផលចំណេញអ្វីទាល់តែសោះពីអាវុធនុយក្លេអ៊ែរ ខណៈទីក្រុងព្យុងយ៉ាងកាន់តែបង្កើនការអភិវឌ្ឍសមត្ថភាពយោធារបស់ខ្លួន។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ...

ក្រសួងពាណិជ្ជកម្មចិនឆ្លើយតប ករណីក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក រឹតបន្តឹងថែមទៀត ការគ្រប់គ្រងការនាំចេញរបស់ចិន

(ប៉េកាំង)៖ ក្រសួងពាណិជ្ជកម្មចិនឆ្លើយតបទៅនឹង ករណីដែលក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក រឹតបន្តឹងថែមទៀត នូវការគ្រប់គ្រងការនាំចេញរបស់ប្រទេសចិនក្នុងវិស័យ ផលិតផលពាក់កណ្តាលចម្លងនិងវិស័យផ្សេងទៀត ព្រមទាំងបានកែសម្រួល «បញ្ជីឈ្មោះដែលមិនបានពិនិត្យបញ្ជាក់» នៃការគ្រប់គ្រងការនាំចេញ។ កាលពីថ្ងៃទី១០ ខែតុលា អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានទាក់ទិននឹង ករណីដែលក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក រឹតបន្តឹងថែមទៀត...

ការល្បាតជាញឹកញាប់របស់ចិន កំពុងដាក់បន្ទុកជាទម្ងន់លើ ក្រុមនាវាចម្បាំងចាស់ៗរបស់តៃវ៉ាន់

(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់ បានឲ្យដឹងនៅថ្ងៃអង្គារនេះថា ការកើនឡើងនៃសកម្មភាពល្បាតរបស់កងទ័ពជើងទឹកចិន ក្បែរកោះតៃវ៉ាន់ ចាប់តាំងពីខែសីហាមក កំពុងដាក់បន្ទុកយ៉ាងធ្ងន់ទៅលើ ក្រុមនាវាចម្បាំងចាស់ៗរបស់ដែនកោះនេះ ដែលកំពុងជួបការលំបាក ដើម្បីរក្សាសមត្ថភាពប្រុងជើងការ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១១ ខែតុលា...

ទីបំផុតអ៉ីស្រាអែលនិងលីបង់ យល់ព្រមលើកិច្ចព្រមព្រៀងកំណត់ព្រំប្រទល់ដែនសមុទ្រ

(តែលអាវីវ)៖ នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក យ៉ាអៀរ ឡាពីដ (Yair Lapid) នៅថ្ងៃអង្គារនេះ បានប្រកាសថា ភាគីអ៉ីស្រាអែលនិងភាគីលីបង់ បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្រ្ត ស្តីពីការកំណត់នូវខ្សែបន្ទាត់ព្រំដែនសមុទ្រមួយកន្លែង រវាងប្រទេសទាំងពីរ។ នេះបើតាមការចេញផ្សាយដោយ...

បារាំងថាពលរដ្ឋខ្លួនសរុប៥នាក់ កំពុងជាប់ឃុំឃាំង នៅប្រទេសអ៉ីរ៉ង់

(ប៉ារីស)៖ រដ្ឋមន្រ្តីការបរទេសបារាំងនៅថ្ងៃអង្គារនេះ បាននិយាយថាជនជាតិបារាំងចំនួន៥នាក់ កំពុងស្ថិតក្រោមការជាប់ឃុំឃាំង នៅក្នុងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីកន្លងមកធ្លាប់បានអះអាងថា មាន៤នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១១ ខែតុលា ឆ្នាំ២០២២។ កាលពីថ្ងៃទី៦...

រុស្ស៉ីមិនខ្លាចលោកខាងលិច នៅក្នុងវិបត្តិអ៊ុយក្រែន

(មូស្គូ)៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គៃ រីយ៉ាបកូវ (Sergei Ryabkov) បាននិយាយនៅថ្ងៃអង្គារនេះថា ទីក្រុងមូស្គូនឹងឆ្លើយតបទៅនឹង ការចូលរួមកាន់តែខ្លាំងឡើងរបស់ក្រុមបស្ចិមប្រទេស ក្នុងជម្លោះអ៊ុយក្រែន បើទោះបីជាជម្លោះដោយផ្ទាល់ជាមួយអង្គការណាតូ (NATO) មិនស្ថិតនៅក្នុងផលប្រយោជន៍របស់ខ្លួនក៏ដោយ...

ដើម្បីការការពារខ្លួនបេឡារុសដាក់ពង្រាយទ័ពជាមួយរុស្ស៉ី នៅក្បែរព្រំប្រទល់អ៊ុយក្រែន

ដើម្បីការការពារខ្លួនបេឡារុសដាក់ពង្រាយទ័ពជាមួយរុស្ស៉ី នៅក្បែរព្រំប្រទល់អ៊ុយក្រែន (មីនស្កិ៍)៖ នៅថ្ងៃអង្គារនេះ បេឡារុសបានចេញមុខអះអាងថា កងទ័ពរបស់ខ្លួនដែលត្រូវបានដាក់ពង្រាយរួមគ្នា ជាមួយកងទ័ពរុស្ស៉ី នៅតាមបណ្តោយព្រំប្រទល់ គឺជាចំណាត់ការការពារតែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១១ ខែតុលា...

Nissan ក្ស័យធននៅក្នុងប្រទេសរុស្ស៊ី

(បរទេស)៖ ក្រសួងពាណិជ្ជកម្មរបស់ប្រទេសរុស្ស៊ីបាននិយាយនៅថ្ងៃអង្គារនេះថា ទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនផលិតរថយន្តជប៉ុន Nissan នៅក្នុងប្រទេសរុស្ស៊ីនឹងត្រូវបានផ្ទេរទៅជាកម្មសិទ្ធិរបស់រដ្ឋរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២។ ក្រសួងបានបញ្ជាក់បន្ថែមទៀតថា ការលក់នេះនឹងរួមបញ្ចូលកន្លែងផលិត និងស្រាវជ្រាវរបស់ក្រុមហ៊ុន Nissan នៅ...

ព័ត៌មានចុងក្រោយ

ក្រសួងការងារ និងអង្គការ WRAP រួមគ្នាលើកកម្ពស់សុវត្ថិភាព និងសុខភាពការងារ តាមរយៈការបណ្តុះបណ្តាលជំនាញវាយតម្លៃហានិភ័យ និងអង្កេតគ្រោះថ្នាក់ការងារ

(ភ្នំពេញ)៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការ WRAP បានសហការរៀបចំវគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃស្តីពី “ការវាយតម្លៃហានិភ័យការងារ និងការអង្កេតគ្រោះថ្នាក់ការងារ” ចំនួន២ថ្ងៃ គឺថ្ងៃទី២៣-២៤ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដោយមានការចូលរួមពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអធិការកិច្ចការងារ នាយកដ្ឋានសុវត្ថិភាព និងសុខភាពការងារ វិទ្យាស្ថានជាតិការងារ លោក Avedis Seferian...
- Advertisement -spot_img