25.2 C
Phnom Penh
Thursday, January 29, 2026
- Advertisement -spot_img

ព័ត៌មានអន្ដរជាតិ

- Advertisement -spot_img
- Advertisement -spot_img

កម្មវិធីស្បៀងអាហារពិភពលោកព្រមានអំពីវិបត្តិជីរបស់ពិភពលោក

កម្មវិធីស្បៀងអាហារពិភពលោកបានព្រមានកាលពីថ្ងៃចន្ទថា វិបត្តិស្បៀងអាហារកំពុងត្រូវបានផ្សំឡើងដោយវិបត្តិជី។ លោក ដាវីដ បៀស្លេយ នាយកប្រតិបត្តិកម្មវិធីស្បៀងអាហារពិភពលោកបាននិយាយនៅក្នុងសន្និសីទ IMF ដែលរៀបចំដោយអារ៉ាប៊ីសាអូឌីត ស្តីពីការដោះស្រាយបញ្ហាអសន្តិសុខស្បៀងអាហារថា «ប្រសិនបើយើងមិនទទួលបានជីទេនោះ អ្នកនឹងមិនអាចកែសម្រួលបញ្ហាតម្លៃអាហារដូចដែលយើងកំពុងប្រឈមមុខនាពេលនេះទេ។ អ្នកនឹងមានបញ្ហាចំណីអាហារនៅក្នុងឆ្នាំ២០២៣ ហើយនៅពេលដែលវាកើតឡើង វានឹងទៅជានរកនៅលើផែនដី។ វានឹងក្លាយជាសោកនាដកម្មនៅលើសោកនាដកម្ម»។ លោកបានពន្យល់ថា...

សហរដ្ឋអាមេរិកនិងប្រទេសចិនជំរុញកិច្ចសហការគ្នាស្តីពីការបំភាយឧស្ម័ន

ក្រុមអ្នកជំនាញអាកាសធាតុបានជំរុញកិច្ចសហប្រតិបត្តិការរវាងចិន-សហរដ្ឋអាមេរិកបន្ថែមទៀតក្នុងការកាត់បន្ថយការបញ្ចេញ ឧស្ម័នកាបូនិចពីកប៉ាល់ និងយន្តហោះ។ ការអំពាវនាវនេះត្រូវបានធ្វើឡើងនៅក្នុងសិក្ខាសាលាមួយកាលពីថ្ងៃព្រហស្បតិ៍ ដោយវាគ្មិនម្នាក់បានចង្អុលបង្ហាញពីវឌ្ឍនភាពក្នុងប៉ុន្មានទសវត្សរ៍កន្លងមកនេះ ក្នុងការធ្វើឱ្យការដឹកជញ្ជូនតាមផ្លូវគោកកាន់តែស្អាត និងតម្រូវការក្នុងការពង្រីកប្រាក់ចំណេញទាំងនោះ។ លោកស្រី ម៉ាដេលីន រ៉ូស ដែលដឹកនាំយុទ្ធនាការអាកាសធាតុនៅវេទិកាបរិស្ថានប៉ាស៊ីហ្វិក ដែលជាក្រុមតស៊ូមតិមួយនៅរដ្ឋកាលីហ្វ័រញ៉ាបាននិយាយថា «យើងពិតជាមានអារម្មណ៍ ថាឥឡូវនេះជាពេលវេលាដើម្បីពង្រីកវាទៅកាន់ដែនសមុទ្រ និងផ្ទៃមេឃហើយ»។ លោកស្រីបាននិយាយថា ស្ថាប័ននិយតកម្មនៅក្នុងប្រទេសចិន...

លីប៊ីនិងតួកគីចុះហត្ថលេខាលើ MOU សម្រាប់កិច្ចសហប្រតិបត្តិការប្រេងនិងឧស្ម័ន

ប្រទេសលីប៊ីនិងតួកគីកាលពីថ្ងៃចន្ទ បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាមួយ (MOU) សម្រាប់កិច្ចសហប្រតិបត្តិការឧស្ម័ននិងប្រេង ។ MOUនេះត្រូវបានចុះហត្ថលេខានៅទីក្រុងទ្រីប៉ូលី រវាងរដ្ឋមន្ត្រីការបរទេសលីប៊ី លោកស្រី ណាជឡា អាល់ -ម៉ានគូស និងសមភាគីតួកគីរបស់លោក្ស្រី គឺលោក ម៉េវលុត កាវូសូគ្លូ...

អ៊ីរ៉ង់ទទូចដល់ ស.រ.អា ឱ្យបោះបង់ចោលការញៀននឹងការដាក់ទណ្ឌកម្ម ប្រសិនបើចង់ឱ្យសម្រេចបានកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់កាលពីថ្ងៃចន្ទនេះបានទទូចដល់ ស.រ.អា ឱ្យបោះបង់ចោលការញៀនក្នុងការដាក់ទណ្ឌកម្មរបស់ខ្លួន ហើយបង្ហាញនូវឥរិយាបថប្រកបដោយការស្ថាបនា ប្រសិនបើខ្លួនស្វែងរកធ្វើឱ្យសម្រេចបានកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ ២០១៥ ។ លោក ណាស្សែរ កាណាអានី បានធ្វើការកត់សម្គាល់នេះនៅក្នុងការថ្លែងទៅកាន់សន្និសីទកាសែតប្រចាំសប្តាហ៍មួយដោយនិយាយបន្ថែមថា ការដាក់ទណ្ឌកម្មថ្មីរបស់ក្រុងវ៉ាស៊ីងតោនលើទីក្រុងតេហេរ៉ង់ គូសបញ្ជាក់ឱ្យឃើញថា រដ្ឋាភិបាល...

កងទ័ពអ៊ីស្រាអែលបាញ់សម្លាប់ជនប៉ាឡេស្ទីន ២នាក់ ក្នុងការវាយឆ្មក់នៅវេសបែង

ប្រភពអ៊ីស្រាអែលនិងប៉ាឡេស្ទីនបាននិយាយថា កងទ័ពអ៊ីស្រាអែលបានបាញ់សម្លាប់យុវជនប៉ាឡេស្ទីន ២នាក់ ក្នុងអំឡុងការវាយឆ្មក់មួយនៅវេសបែង ដែលគេកាន់កាប់កាលពីថ្ងៃចន្ទនេះ ។ យោធាអ៊ីស្រាអែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យុវជនទាំងពីរនាក់នោះត្រូវបានគេសម្លាប់នៅពេលមានការប៉ុនប៉ង ដែលគេបានចោទប្រកាន់ធ្វើការវាយប្រហារបុកទម្លាយមួយទៅរកពួកទាហានដែលកំពុងធ្វើការវាយឆ្មក់ជំរំជនភៀសខ្លួន ចាឡាហ្សូន នៅខាងជើងទីក្រុងរ៉ាម៉ាឡា ដើម្បីចាប់មនុស្សម្នាក់ដែលសង្ស័យធ្វើសកម្មភាពភេរវកម្ម ។ ទីភ្នាក់ងារព័ត៌មានប៉ាឡេស្ទីនផ្លូវការ WAFA បានបង្ហាញអត្តសញ្ញាណអ្នកដែលស្លាប់នោះថា...

កងយន្តហោះចម្បាំងកូរ៉េខាងត្បូង-អាមេរិក ធ្វើលំហាត់ទម្លាក់គ្រាប់បែករួមគ្នា ឆ្លើយតបនឹងកូរ៉េខាងជើង

(សេអ៊ូល)៖ នៅថ្ងៃអង្គារនេះ ក្រុមយន្តហោះចម្បាំងកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក បានធ្វើការហាត់សមទម្លាក់គ្រាប់បែករួមគ្នា ដើម្បីឆ្លើយតបចំពោះការបាញ់ មីស៉ីលបាលីស្ទីគរបស់កូរ៉េខាងជើង ហោះរំលងពីលើប្រទេសជប៉ុនជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០១៧។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៤ ខែតុលា...

«ស្ត្រីជាផ្នែកមួយនៃការប្រែក្លាយទេសចរណ៍កម្ពុជា »

(ភ្នំពេញ)៖ លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារនារី និងយេនឌ័រក្នុងវិស័យទេសចរណ៍ត្រីមាសទី៣ ឆ្នាំ២០២២ ដើម្បីធ្វើការត្រួតពិនិត្យទៅលើវឌ្ឍនភាពការងារ...

ជប៉ុននឹងបណ្តេញកុងស៊ុលរុស្ស៉ី ជាការសងសឹកចំពោះរុស្ស៉ីវិញ

(តូក្យូ)៖ យោងតាមប្រភពពីរដ្ឋាភិបាលជប៉ុនបានឱ្យដឹងថា រដ្ឋាភិបាលជប៉ុនគ្រោងនឹងបណ្តេញកុងស៊ុលរុស្ស៊ី ក្នុងការសងសឹកចំពោះប្រទេសរុស្ស៊ី ដែលបានធ្វើដូចគ្នាកាលពីសប្តាហ៍មុន ចំពោះអ្នកការទូតជប៉ុនដែលឈរជើងនៅទីក្រុង Vladivostok។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី០៤ ខែតុលា ឆ្នាំ២០២២។ ក្រសួងការបរទេសរុស្ស៊ី...

វិនិយោគបន្ថែមនៅក្នុងទីក្រុងដើម្បីបញ្ចប់ “បញ្ហាប្រឈម”

នៅក្នុងសាររបស់លោកក្នុងការប្រារព្ធទិវាលំនៅឋានពិភពលោកកាលពីថ្ងៃចន្ទ ប្រធានអង្គការសហប្រជាជាតិបាននិយាយថា “សកម្មភាពបន្ទាន់ និងការវិនិយោគកាន់តែច្រើន” គឺជាគន្លឹះក្នុងការជួយសម្រាល “បញ្ហាប្រឈម” នាពេលបច្ចុប្បន្ន។ អគ្គលេខាធិការ Antonio Guterres បានប្រកាសថា “ជនងាយរងគ្រោះបំផុតកំពុងរងការវាយប្រហារខ្លាំងពីភាពវឹកវរអាកាសធាតុ ជម្លោះ និងជំងឺរាតត្បាតកូវីដ-១៩”។ ប្រធានបទនៅឆ្នាំនេះគឺ គិតពីបញ្ហាគម្លាត...

ប៉ូឡូញ ទាមទារសំណង១,៣ពាន់ពាន់លានដុល្លារ សម្រាប់ផលប៉ះពាល់សង្គ្រាមពីអាល្លឺម៉ង់

ប៉ូឡូញ៖ ប្រទេសប៉ូឡូញ បានដាក់សំណើទាមទារសំណងខូចខាតដោយសង្គ្រាមលោកលើកទី២ ពីប្រទេសអាល្លឺម៉ង់ក្នុងទំហំទឹកប្រាក់ ១,៣ពាន់លានដុល្លារ។ សំណើរចុះហត្ថលេខាកំណត់ការខូចខាតពីសង្គ្រាមបង្កឡើងដោយរបបណាហ្ស៊ីនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ កំពុងត្រៀមដាក់ទៅប្រមុខទូតអាល្លឺម៉ង់។ រដ្ឋមន្ត្រីក្រសួងការបរទេសប៉ូឡូញ លោក Zbigniew Rau នៅថ្ងៃទី៣ ខែតុលា...

ព័ត៌មានចុងក្រោយ

Зеркало казино: тайная дверь в мир азартных игр

В современном мире развлечений азартные игры устойчиво заняли своё место, предлагая хайроллем незабываемые эмоции и острые ощущения. Представьте себе:...
- Advertisement -spot_img