26.6 C
Phnom Penh
Thursday, October 29, 2026
- Advertisement -spot_img

ព័ត៌មានអន្ដរជាតិ

- Advertisement -spot_img
- Advertisement -spot_img

រកឃើញឯកសារសម្ងាត់បន្ថែមទៀត នៅផ្ទះលោក បៃដិន

ឯកសារសម្ងាត់ចំនួនប្រាំទំព័របន្ថែមទៀត ត្រូវបានរកឃើញនៅផ្ទះរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន ក្នុងរដ្ឋ Delaware។ សេតវិមានបានកត់សម្គាល់អំពីការរកឃើញនេះ ក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអាទិត្យទី១៥ខែមករា។ ការរកឃើញបន្ថែមនេះ បានកើតឡើងបន្ទាប់ពីក្រសួងយុត្តិធម៌អាមេរិក តែងតាំងរដ្ឋអាជ្ញាពិសេស ដើម្បីស៊ើបអង្កេតការកាន់កាប់ឯកសារសម្ងាត់របស់លោក បៃដិន ដោយផ្អែកលើការរកឃើញឯកសារបែបនេះពីមុននៅផ្ទះ និងការិយាល័យឯកជនរបស់គាត់។ ឯកសារសម្ងាត់ទាំងនេះ គឺបន្សល់ទុកតាំងពីពេលដែលលោក...

ចិន បានរាយការណ៍ ចំនួនអ្នកស្លាប់ដោយសារកូវីដហើយ !!!!!

ប្រទេសចិន បានបញ្ជាក់ពីការស្លាប់ដោយសារជំងឺកូវីដ១៩ ក្នុងកម្រិតកំណត់ត្រា ដោយរាយការណ៍ថា មនុស្សជិត៦០០០០នាក់បានស្លាប់ ដោយសារវីរុសនេះក្នុងរយៈពេល ៥សប្តាហ៍ចុងក្រោយ ហើយបានទទួលស្គាល់ថា ចំនួនអ្នកស្លាប់ទំនងជាច្រើនជាងនេះ។ គណៈកម្មការសុខភាពជាតិ (NHC) បានប្រកាសកាលពីថ្ងៃសៅរ៍ទី១៤ខែមករាថា មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ចំនួន ៥៩៩៣៨...

ប្រទេសចិន តែងតាំងប្រធានការិយាល័យទំនាក់ទំនងថ្មី របស់ទីក្រុងហុងកុង

(ហុងកុង)៖ ក្រុមប្រឹក្សារដ្ឋចិនបានឲ្យដឹងនៅក្នុងសេចក្តីជូនដំណឹងមួយនៅថ្ងៃសៅរ៍នេះថា ប្រទេសចិនបានតែងតាំងលោក ចេង យ៉ាន់ស័ង (Zheng Yanxiong) ដែលជាអតីតប្រធានការិយាល័យសន្តិសុខជាតិហុងកុង ឲ្យទៅជាប្រធានការិយាល័យទំនាក់ទំនងវិញ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៤ ខែមករា...

រុស្ស៊ី ហាមបារាំង មិនអោយផ្គត់ផ្គង់រថពាសដែកធុនធ្ងន់ដល់អ៊ុយក្រែន

បានព្រមាននៅថ្ងៃសុក្រទី១៥ខែមករានេះថា ទីក្រុងមូស្គូយល់ឃើញថា ផែនការរបស់រដ្ឋាភិបាលបារាំងក្នុងការផ្គត់ផ្គង់រថពាសដែកធុនធ្ងន់ដល់អ៊ុយក្រែន គឺជាទង្វើមិនប្រុងប្រយ័ត្នដែលអាចបង្កើនភាពតានតឹងថែមទៀត។ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova ឆ្លើយតបសំណួររបស់សារព័ត៌មាន TASS លោកស្រី Zakharova បានលើកឡើងថា “យើងចាត់ទុកថានេះជាទង្វើដែលមិនប្រុងប្រយ័ត្ន និងគ្មានទំនួលខុសត្រូវរបស់អាជ្ញាធរបារាំងក្នុងបរិបទនៃវិបត្តិអ៊ុយក្រែន។ ការសម្រេចចិត្តលើការផ្គត់ផ្គង់អាវុធបន្ថែមដល់អ៊ុយក្រែន...

ចក្រភពអង់គ្លេស ថ្កោលទោសលើអ៉ីរ៉ង់ដោយការប្រហារជីវិតពលរដ្ឋរបស់ខ្លួនយ៉ាងព្រៃផ្សៃ

(ឡុងដ៍)៖ ចក្រភពអង់គ្លេស នៅថ្ងៃសៅរ៍នេះបានហៅការប្រហារជីវីតពលរដ្ឋអង់គ្លេស ដើមកំណើតអ៉ីរ៉ង់ម្នាក់គឺ លោក អាលីរេហ្សា អាកបារី (Alireza Akbari) ដោយអាជ្ញាធរអ៉ីរ៉ង់ ថាជា «ទង្វើដ៏ព្រៃផ្សៃ» ហើយសន្យាថានឹងមិនបណ្ដោយឱ្យទង្វើមួយនេះកើតឡើងដោយគ្មានការឆ្លើយតបវិញនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន...

អាមេរិកនឹងកំទេចកូរ៉េខាងជើងភ្លាម បើកូរ៉េខាងជើង ហ៊ានប៉ះកូរ៉េខាងត្បូង

មន្ទីរបញ្ចកោណបាននិយាយកាលពីពេលថ្មីនេះថា សហរដ្ឋអាមេរិកនៅតែប្តេជ្ញាការពារប្រទេសកូរ៉េខាងត្បូងក្នុងករណីមានការឈ្លានពានណាមួយពីប្រទេសកូរ៉េខាងជើង ។ ថ្លែងក្នុងអំឡុង ពេលនៃសន្និសីទសារព័ត៌មានមួយ អ្នកនាំពាក្យមន្ទីរបញ្ចកោណលោកមេបញ្ជាការ Pat Ryder បាននិយាយថា កងទ័ពរបស់ខ្លួនជិត ៣០,០០០ នាក់កំពុងឈរជើងនៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយពួកគេផ្តោតលើការគាំទ្រ និងការពារសម្ព័ន្ធមិត្តមួយនេះ ។ ភាពតានតឹងក្នុងតំបន់បានចាប់ផ្តើមកើនឡើងក្នុងឆ្នាំ...

ចិន ព្រមានលោកខាងលិចបញ្ឈប់ការបង្កើតសត្រូវនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយកាលពីថ្ងៃសុក្រថា អាមេរិក និងជប៉ុនចាំបាច់ត្រូវបោះបង់ចោលចិត្តគំនិតសង្គ្រាមត្រជាក់របស់ពួកគេ ជាពិសេសត្រូវបញ្ឈប់ការបង្កើតសត្រូវនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។ លោក Wang បានពណ៌នាសេចក្តីថ្លែងការណ៍រួមនាពេលថ្មីៗនេះ ដោយរដ្ឋមន្ត្រីការបរទេស និងការពារជាតិអាមេរិក-ជប៉ុនថាមាន “ការលាបពណ៌...

រុស្ស៊ី បានកាន់កាប់ទីក្រុងរ៉ែអំបិលរបស់ អ៊ុយក្រែន ទាំងស្រុងហើយ

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា នៅពេលនេះកងទ័ពរបស់ខ្លួនដណ្តើមយកបានទាំងស្រុកទីក្រុង Soledar ក្នុងតំបន់ Donetsk ភាគខាងកើតរបស់ប្រទេសអ៊ុយក្រែនហើយ ។ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ី លោក Igor Konashenkov បានប្រកាសកាលពីថ្ងៃសុក្រថា កងទ័ពរុស្ស៊ីបានវាយដណ្ដើមយកទីក្រុងរ៉ែអំបិលមានទីតាំងនៅជិតទីក្រុង Bakhmut ដែលជាបន្ទាយដ៏រឹងមាំមួយទៀតរបស់អ៊ុយក្រែន...

ប្រាក់យ័នចិនកាន់តែសំខាន់នៅប្រទេសរុស្សីហើយ

(មូស្គូ)៖ ប្រទេសរុស្ស៊ីបានឱ្យដឹងថា ខ្លួននឹងចាប់ផ្តើមឡើងវិញនូវការធ្វើអន្តរាគមន៍រូបិយប័ណ្ណបរទេសជាមួយនឹងការលក់ប្រាក់យ័នចាប់ពីថ្ងៃសុក្រសប្តាហ៍នេះ ដែលបញ្ជាក់ពីការកើនឡើងសារៈសំខាន់របស់រូបិយប័ណ្ណចិននៅក្នុងកិច្ចប្រឹងប្រែងរបស់ទីក្រុងម៉ូស្គូក្នុងការធានាស្ថិរភាពសេដ្ឋកិច្ចក្នុងគ្រាមានទណ្ឌកម្មពីប្រទេសលោកខាងលិច។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ បន្ទាប់ពីលោកខាងលិចបានដាក់ទណ្ឌកម្មធ្ងន់ធ្ងរបំផុតក្នុងប្រវត្តិសាស្ត្រទំនើបដោយសារសង្រ្គាមនៅអ៊ុយក្រែន សេដ្ឋកិច្ចរបស់រុស្ស៊ីបានបង្ហាញភាពធន់គួរឱ្យកត់សម្គាល់ ប៉ុន្តែប្រទេសផលិតធនធានធម្មជាតិដ៏ធំបំផុតរបស់ពិភពលោកមួយនេះឥឡូវកំពុងងាកទៅរកប្រទេសចិនកាន់តែខ្លាំង។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្រសួងហិរញ្ញវត្ថុរបស់រុស្ស៊ី រួមជាមួយនឹងធនាគារកណ្តាលបានឆ្លើយតបផ្នែកសេដ្ឋកិច្ចទៅនឹងការដាក់ទណ្ឌកម្ម ដោយបានលើកឡើងថា ខ្លួននឹងលក់រូបិយប័ណ្ណបរទេសតម្លៃ ៥៤,៥ពាន់លានរូប្ល (៧៩៨លានដុល្លារ) ជារូបិយប័ណ្ណបរទេសចាប់ពីថ្ងៃទី១៣...

ពេជ្ឈឃាដក្រុម ISIS បាត់ខ្លួនយ៉ាងអាថ៌កំបាំង ពីពន្ធនាគារអាមេរិក

សមាជិកម្នាក់ក្នុងចំណោមសមាជិកក្រុម ISIS Beatle ដែលកំពុងមានទោសជាប់ពន្ធនាគារពេញមួយជីវិត ដោយសារការធ្វើទារុណកម្ម និងសម្លាប់ចំណាប់ខ្មាំងជនជាតិអាមេរិក បានបាត់ខ្លួនយ៉ាងអាថ៌កំបាំងពីប្រព័ន្ធពន្ធនាគាររបស់សហរដ្ឋអាមេរិក ជាហេតុបង្កឲ្យមានកំហឹងពុះកញ្ជ្រោល និងការជជែកបែកផ្សែងក្នុងចំណោមសមាជិកគ្រួសារនៃជនរងគ្រោះ។ លោក Alexanda Kotey អាយុ៣៩ឆ្នាំលែងជាប់ឃុំឃាំងនៅពន្ធនាគារសុវត្ថិភាពខ្ពស់ Canaan ក្នុងរដ្ឋ...

ព័ត៌មានចុងក្រោយ

JugaBet Argentina: guía práctica para maximizar tu bono de bienvenida

El mundo de los casinos en línea ofrece una variedad de oportunidades para disfrutar de juegos emocionantes y obtener...
- Advertisement -spot_img