27.8 C
Phnom Penh
Thursday, November 5, 2026
- Advertisement -spot_img

ព័ត៌មានជាតិ

- Advertisement -spot_img
- Advertisement -spot_img

កម្ពុជារកចំណូលបានជិត៤ ពាន់លានដុល្លារក្នុងអំឡុងខែមករាដល់ខែសីហា

របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញកាលពីថ្ងៃអង្គារថា ប្រទេសកម្ពុជារកចំណូលបានចំនួន ១៦,៤៣០ ពាន់លានរៀល (ប្រហែល ៣,៩៨ ពាន់លានដុល្លារ) ជាប្រាក់ចំណូលក្នុងអំឡុងខែមករាដល់ខែសីហានៃឆ្នាំនេះ។ របាយការណ៍ដែលបានចេញផ្សាយនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងក្រុមការងារបច្ចេកទេសដឹកនាំដោយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី...

ADB កំពុងរៀបចំគម្រោងជួយឧស្សាហកម្មនៅកម្ពុជា ឲ្យកាន់តែមានភាពប្រសើរឡើង

លោកបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា ធនា គារអភិវឌ្ឍន៍អាស៊ី( ADB) បាននិងកំពុងសិក្សាស្រាវជ្រាវ រៀបចំគម្រោងថ្មីមួយឈ្មោះថា «គម្រោងជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត» ដែលគម្រោងនេះមានគោលបំណងចម្បង គឺដើម្បីធ្វើឲ្យវិស័យឧស្សាហកម្មនៅកម្ពុជា...

កងទ័ពធ្វេីសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយ ដេីម្បីពង្រឹងសមត្ថភាពជួយប្រជាជនពីទឹកជំនន់

(កំពង់ឆ្នាំង)៖ កងទ័ពរបស់កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយលេខ៧២៥ នៃកងពលតូចអន្តរាគមន៍លេខ១ ធ្វេីលំហាត់សមយុទ្ធជំនាញសង្គ្រោះគ្រោះមហន្តរាយដោយទឹកជំនន់ ស្ថិតក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដើម្បីពង្រឹងសមត្ថភាពជួយសង្គ្រោះប្រជាជនពីទឹកជំនន់។ បន្ទាប់ពីអញ្ជេីញក្នុងពិធីលំហាត់សមយុទ្ធជំនាញសង្គ្រោះគ្រោះមហន្តរាយដោយទឹកជំនន់ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២នេះ ទេសរដ្ឋមន្រ្តី គន់ គីម...

នាយកដ្ឋានបឋមសិក្សាក្រសួងអប់រំបើកកិច្ចប្រជុំរយៈពេល ៣ថ្ងៃដើម្បីពិគ្រោះយោបល់ស្ដីពី ការពិនិត្យលើខ្លឹមសារកញ្ចប់សម្ភារៈគណិតវិទ្យាថ្នាក់ទី៣ ឆមាសទី២

ភ្នំពេញ ៖ នាយកដ្ឋានបឋមសិក្សា នៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ស្ដីពី ការពិនិត្យលើខ្លឹមសារកញ្ចប់សម្ភារៈគណិតវិទ្យាថ្នាក់ទី៣ ឆមាសទី២។ កិច្ចប្រជុំនេះប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែកញ្ញា...

ចក្ខុវិស័យរបស់លោក Xi ផ្តល់ការជំរុញដល់អភិបាលកិច្ចសកល ដែលផ្តល់ផលប្រយោជន៍ដល់កម្ពុជា

ជាមួយនឹងចក្ខុវិស័យជាសាកល លោកប្រធានាធិបតី Xi Jinping បានដឹកនាំយុទ្ធសាស្ត្ររបស់ប្រទេសនេះ ក្នុងការចូលរួមយ៉ាងសកម្មនៃកំណែទម្រង់អភិបាលកិច្ចសកល ដើម្បីធ្វើឱ្យប្រព័ន្ធមានភាពយុត្តិធម៌ និងសមធម៌ជាងមុន ស្របពេលមានការវិវឌ្ឍន៍យ៉ាងលឿនក្នុងបរិបទអន្តរជាតិ។ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ លោក Xi ដែលជាអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមបានស្នើគំនិតផ្តួចផ្តើមមួយចំនួនស្តីពីអភិបាលកិច្ចសកល ដែលជាផ្នែកមួយនៃដំណោះស្រាយរបស់ចិនចំពោះបញ្ហាដែលកំពុងប្រឈមមុខនឹងមនុស្សជាតិ។ លោក...

ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសពីថ្ងៃទី៧-១៣ ខែកញ្ញា, ប្រជាពលរដ្ឋរស់នៅបណ្តាខេត្តជាប់តំបន់ជួរភ្នំទីទំនាប និងជាប់ផ្លូវទឹក សូមបង្កើនការប្រយ័ត្នខ្ពស់ ចំពោះជំនន់ទឹកភ្លៀង

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី៧-១៣ ខែកញ្ញា ឆ្នាំ២០២២។ ក្រសួងធនធានទឹកបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប (ITCZ)...

និស្សិតស្រីម្នាក់ក្រោយទទួលបានអាហារូបករណ៍ដាក់គោលដៅចង់បើករោងចក្រជួយកសិករខ្មែរ

នៅលើហ្វេសប៉ុកផ្លូវការរបស់អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានសម្រេចផ្តល់អាហារូបករណ៏សិក្សាដល់និស្សិតស្រីក្រីក្រម្នាក់ ដែលរស់នៅភូមិប្រតោង ឃុំស្វាយភ្លើង ស្រុកបារាយណ៏ ខេត្តកំពង់ធំ ។ កញ្ញាផេង សុភក្រ ដែលជាកូនស្រីច្បងក្នុងគ្រួសារក្រីក្រមួយចំណោមបងប្អូន ៤ នាក់ទៀត បានទទួល...

កូនឥស្សរជនដែកលកំពុងកាន់តំណែងជាអភិបាល និងអភិបាលរងខេត្ត

រាជរដ្ឋាភិបាលកម្ពុជា បានខិតខំធ្វើកំណែទម្រង់ស៊ីជម្រៅលើកិច្ចការគ្រប់គ្រងរដ្ឋបាលនៅថ្នាក់ក្រោមជាតិ ដើម្បីធានាពង្រឹង និងពង្រីកកិច្ចការគ្រប់គ្រងនៅរដ្ឋបាលថ្នាក់ក្រោមជាតិនេះឲ្យកាន់តែមានប្រសិទ្ធភាព និងដើម្បីបង្កភាពងាយស្រួលក្នុងការបម្រើសេវាសាធារណៈដល់ពលរដ្ឋ។ កាលពីពេលថ្មីៗនេះ ច្បាប់ស្ដីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ស្រុក ក្រុង ខណ្ឌ ក៏ត្រូវបានធ្វើកែប្រែផងដែរ ដោយបន្ថែមចំនួនគណៈអភិបាលរងច្រើនជាងមុន។ ជាក់ស្ដែង ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា...

អ្នកជំនាញថៃ ព្យាករអំពីពេលវេលាដែលទីក្រុង បាងកក នឹងលិចបាត់ក្រោមទឹក

នាយកមជ្ឈមណ្ឌលបម្រែបម្រួលអាកាសធាតុ និងគ្រោះមហន្តរាយ នៃសាកលវិទ្យាល័យ Rangsit លោកបណ្ឌិត Seree Supharathit បានធ្វើផែនទីដែលលាតត្រដាងឲ្យឃើញ ទីក្រុងបាងកក និងតំបន់របស់ខ្លួន នឹងលិចលង់ ហើយបាត់ខ្លួននៅត្រឹមឆ្នាំ ២១០០។ លោកថា...

សម្ដេចតេជោ បង្ហើបអំពីគម្រោងសាងសង់ស្ពានមួយទៀតនៅម្ដុំព្រែកប្រា តម្លៃប្រហែល ៦០លានដុល្លារ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបអំពីគម្រោងសាងសង់ស្ពានមួយទៀតនៅម្ដុំព្រែកប្រា នៃរាជធានីភ្នំពេញ ដែលប្រសិនបើមិត្តចិនយល់ព្រមជាមួយនឹងគម្រោងនេះ គឺការដ្ឋាននេះ អាចនឹងត្រូវបើកសម្រាប់ឆ្នាំក្រោយ។ នៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស ក្នុងរាជធានីភ្នំពេញចំនួន ២បន្ថែមទៀត នៅព្រឹកថ្ងៃទី ៣១ ខែសីហា...

ព័ត៌មានចុងក្រោយ

កម្ពុជា-ចិន រៀបចំបាឋកថាស្តីពី «ការពិនិត្យមើលអភិបាលកិច្ចប្រទេសចិន តាមរយៈកិច្ចប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន អាណត្តិទី២០»

ភ្នំពេញ៖ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន សហការជាមួយសមាគមមិត្តភាពកម្ពុជា-ចិន បានរៀបចំ បាឋកថាស្តីពី «ការពិនិត្យមើលអភិបាលកិច្ចប្រទេសចិន តាមរយៈកិច្ចប្រជុំពេញអង្គលើកទី៥ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន អាណត្តិទី២០» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឯក សំអុល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិន។ពិធីនេះដែរ...
- Advertisement -spot_img