27.8 C
Phnom Penh
Thursday, November 5, 2026
- Advertisement -spot_img

ព័ត៌មានជាតិ

- Advertisement -spot_img
- Advertisement -spot_img

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិនជួបសម្តែងការគួរសម និងពិភាក្សាការងារ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃអាទិត្យ ទី១៣ ខែសីហា...

សារលិខិតអបអរសាទរ សូមគោរពជូនចំពោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសដែល ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឬទ័យចាត់តាំងឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតជា នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

       សូម ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាទទួលនូវសេចក្តីគោរពដ៏ខ្ពង់ខ្ពស់និងស្មោះស្ម័គ្របំផុតពីយើងខ្ញុំទាំងអស់គ្នា។ ដោយគិរីដងរែក

ក្រសួងអប់រំ ជូនដំណឹងស្តីពីការផ្ដល់ថវិកាគាំទ្រដល់គម្រោងស្រាវជ្រាវវិទ្យាសាស្ត្រ សម្រាប់ឆ្នាំ២០២៣

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងស្តីពី ការផ្ដល់ថវិកាគាំទ្រដល់គម្រោងស្រាវជ្រាវវិទ្យាសាស្ត្រ សម្រាប់ឆ្នាំ២០២៣ ក្នុងគោលដៅរួមចំណែកលើកកម្ពស់វប្បធម៌នៃការស្រាវជ្រាវ បំផុសគំនិតច្នៃប្រឌិត និងជំរុញនវានុវត្តន៍ ឆ្លើយតបទៅនឹងទីផ្សារពលកម្ម...

សម្តេចបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ នឹង បង្ហាញសេនារីយោអ្នកបន្តវេនចូលដឹកនាំរាជរដ្ឋាភិបាលអាណត្តិថ្មី

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការដាក់ចុះតំណែងក្នុងពេលមានជីវិត គឺជាការប្រសើរជាងការផ្ទេរតំណែងពេលអស់ជីវិត។ ការរៀបចំផ្ទេរតំណែងរបស់សម្តេចនាពេលនេះ គឺយកតាមព្រះរាជគំរូរបស់ព្រះបរមរតនកោដ្ឋ។ សម្រាប់ការប្រគល់តួនាទីឱ្យក្រុមយុវជននៅពេលនេះ ជាពេលវេលាដ៏ស័ក្តិសមសម្រាប់ការធានាបានសុខសន្តិភាព និងការអភិវឌ្ឍន៍។ សម្តេចមានប្រសាសន៍ថា ៖ «មុននេះមានសេនារីយោចំនួនពីរ ដែលដាក់ចេញ សេនារីយោទី១៖ពួកក្រុមចាស់បន្តដឹកនាំរដ្ឋាភិបាល...

រដ្ឋាភិបាលក្នុងអាណត្តិថ្មីនឹងបន្តរក្សាឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

រដ្ឋាភិបាលក្នុងអាណត្តិថ្មីនីតិកាលទី៧ នឹងបន្តដាក់ឱ្យមានឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ដើម្បីជាធាតុចូលពីគ្រប់ភាគី ពាក់ព័ន្ធសម្រាប់អភិវឌ្ឍសង្គម និងជាស្មារតីបង្រួបបង្រួមជាតិទាំងបច្ចុប្បន្ន និងអនាគត ។ ការប្រកាសដាក់ឱ្យបន្តអាណត្តិឧត្តមក្រុមប្រឹក្សានេះធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសពីបេក្ខភាពនាយករដ្ឋមន្ត្រី ថ្មីគឺលោក ហ៊ុន ម៉ាណែត ដែលនឹងតែងតាំងជំនួសលោកនៅចុងខែសីហាខាងមុខ...

អង្គការ FAO និង WFP សហការគ្នាដើម្បីលើកកម្ពស់របបអាហារសម្រាប់កុមារកម្ពុជា

អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) នឹងចូលរួមជាមួយអ្នកផលិតជិត៩០០នាក់ ដើម្បីធានាបរិមាណ និងគុណភាពនៃផលិតផលរបស់ពួកគេ។ ការកំណត់ស្តង់ដារអប្បរមាសម្រាប់សុវត្ថិភាពចំណីអាហារ និងគុណភាពសម្រាប់ខ្សែច្រវ៉ាក់តម្លៃនៃការផ្តល់អាហារដល់សាលារៀនដែលដាំដុះខ្លួនឯង (Home Grown School Feeding) គឺជាកត្តាចាំបាច់មួយ ដើម្បីធានានូវរបបអាហារមានជីវជាតិសម្រាប់កុមារដែលទៅសាលារៀននៅក្នុងប្រទេសកម្ពុជា ដែលនេះជាកិច្ចព្រមព្រៀងដ៏សំខាន់មួយនៅក្នុងសិក្ខាសាលានាពេលថ្មីៗនេះ...

ក្រុមការងារផ្នែកទំនាក់ទំនងរបស់ ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប  បានរៀបចំបទបង្ហាញផ្លូវអាជីព និងកម្មសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍

ថ្មីៗនេះ ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ដែលជាក្រុមធុរកិច្ចឈានមុខគេមួយនៅកម្ពុជា បានផ្តួចផ្តើមលើបទបង្ហាញផ្លូវអាជីព និងកម្មសិក្សា នៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីជ្រើសរើសនិសិ្សតដែលមានទេពកោសល្យសម្រាប់ក្រុមការងារផ្នែកទំនាក់ទំនងរបស់ក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប។...

ព្រះមហាក្សត្រ យាងប្រារព្ធពិធី «រុក្ខទិវា ៩កក្កដា» នៅស្រុកសាមគ្គីមានជ័យ

(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃអាទិត្យ ទី៩ ខែកក្កដា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទ សម្តេច ព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីប្រារព្ធពិធី...

ក្រុមហ៊ុនថារីកូអាគ្រីអណ្តូងមាសចម្ការចេករបស់វៀតណាមមានកម្មករបន្តស្លាប់ដោយសារពុលស្រា

បន្ទាប់ពីមានកម្មករនៅក្រុមហ៊ុនថារីកូអាគ្រីអណ្តូងមាសចម្ការចេករបស់វៀតណាមនៅស្រុកកូនមុំមានចំនួនកម្មករស្លាប់កើនឡើងជាបន្តបន្តាប់ដល់១១នាក់ទៅហើយនោះនៅថ្ងៃទី២ខែកក្កដានេះលោក អភិបាលខេត្តរតនគិរីក៏បានកោះមន្ត្រីពាក់ព័ន្ធឲ្យមកប្រជុំដើម្បីរកមូលហេតុជាក់លាក់ដើម្បីទប់ស្កាតកុំឲ្យមានការស្លាប់ថែមបន្តទៀត។ លោកអ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្ដរតនគិរីបានលើកឡើងថាកម្មករទាំងនោះមុនមានការស្លាប់នៅថ្ងៃទី១៦ខែមិថុនាឆ្នាំ២០២៣ពួកគេត្រូវបានបញ្ជូនមកកាន់មណ្ឌលសុខភាពស្រែអង្គ្រងស្រុកូនមុំផងដែរដើម្បីសង្គ្រោះបន្ទាន់។ ហើយនៅខណៈនោះពួកគេមានអារ:ឈឺពោះ ក្អួត ហត់អស់កម្លាំង ដួលប្រកាច់ស្ទើតែគ្មានសញ្ញាជីវិត។ ក្រោយចេញរោគសញ្ញាប្រហែល៤ទៅ៦ម៉ោងក្រោយក៏បណ្ដាលឲ្យមានមនុស្សស្លាប់ជាបន្តបន្ទាប់នោះតែម្ដង។ លោក បន្ដថាពួកគេសុទ្ធតែមានសុខភាពល្អមិនធ្លាប់មានប្រវត្ដឈឺទេតាមការសនិដ្ឋានជាបឋមថាករណីនេះអាចបណ្ដាលមកពីពុលសារធាតុគីមី ថ្នាំបាញ់ស្មៅ ឬថ្នាំសម្លាប់សត្វល្អិត រួមនិងការស់នៅពុំមានអនាម័យ ត្រឹមត្រូវផង ។ ហើយមុនពេលកើតហេតុនោះពួកគេ(កម្មករ)ភាគច្រើនធ្វើការបាញ់ស្មៅនៅពេលសម្រាកពីការងារក៏នាំគាផឹកស្រាសពេលដែលកំពុងអស់កម្លាំងហេវហត់ផងនោះទើបធ្វើសុខភាពទន់ខ្សោយរហូតមានអ្នកស្លាប់ជាបន្តបន្ទាប់នោះតែម្តង។ កម្មករបំរើកានៅក្រុមហ៊ុនចម្ការចេកវៀតណាម នោះបានធ្លាក់ខ្លួនឈឺនិងស្លាប់ចាប់តាំងពីមុនថ្ងៃទី១៦ខែមិថុនារហូតមកដល់ពេលនេះហើយមានអាការ:ស្រដៀងៗគ្នាទាំងអស់ដែលត្រូវបានស្លាប់ហើយភាគច្រើនសុទ្ធសឹងជាជនចណាកស្រុកត្រូវសាច់ញាត្តិក្រុមគ្រួរសាបញ្ជូនសាកសពទៅធ្វើបុណ្យនៅឯស្រុកកំណើត។ ករណីស្លាប់កម្មករនេះដែរប្រជាពលរដ្ឋនៅទូទាំងខេត្តរតនគិរីក៏បានសំណូមពរឲ្យខាងក្រសួងសុខាភិបាលមេតាជួយមានវិធានការគឺចាត់មន្រ្តីជំនាញចុះពិនិត្យដល់ទីតាំងនោះរកឲ្យឃើញមេរោគរាតត្បាត...

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាទ្រង់ សព្វព្រះរាជហឫទ័យ ប្រោសរាជប្រទានព្រះរាជអំណោយដល់ប្រជានុរាស្រ្តងាយរងគ្រោះ ៤៣៨គ្រួសារ នៅ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំងកំពង់ឆ្នាំងៈព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី...

ព័ត៌មានចុងក្រោយ

ការស្ទង់មតិរបស់បណ្តាញ CGTN ស្តីពីសភាពការណ៍បើកចំហនៃពិភពលោក ៖ បទពិសោធបើកចំហរបស់ប្រទេសចិនទទួលបានការទទួលស្គាល់ខ្ពស់

បណ្តាញ CGTNនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CGTN) បានសហការជាមួយសាកលវិទ្យាល័យ Renmin នៃប្រទេសចិន ធ្វើការស្ទង់មតិជាសកលស្តីពី "ស្ថានភាពបើកចំហនៃពិភពលោកឆ្នាំ ២០២៦" តាមរយៈវិទ្យាស្ថានស្រាវជ្រាវទំនាក់ទំនងអន្តរជាតិយុគសម័យថ្មីចំពោះអ្នកផ្តល់បទសម្ភាសន៍ចំនួន ២០១០០ នាក់មកពី៤៤ ប្រទេសជុំវិញពិភពលោក។ការស្ទង់មតិលើកនេះបានបង្ហាញថា អ្នកផ្តល់បទសម្ភាសន៍យល់ឃើញជាទូទៅថា បរិយាកាសបើកចំហរបស់សកលលោកមានភាពកាន់តែស្មុគស្មាញ និងមានបញ្ហាប្រឈមកាន់តែខ្លាំងឡើង ការផ្លាស់ប្តូរវប្បធម៌គឺមានភាពងាយស្រួលបំផុត ហើយជម្លោះភូមិសាស្ត្រនយោបាយគឺជាឧបសគ្គធំបំផុត។ពួកគេបានវាយតម្លៃជាវិជ្ជមានចំពោះ ប្រទេសចិនដែលបានពង្រីកការបើកចំហកម្រិតខ្ពស់តាមរយៈការធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍នាំចូលចិនអន្តរជាតិជារៀងរាល់ឆ្នាំ ហើយបញ្ជាក់ថាប្រការនេះបានបញ្ចូលភាពប្រាកដប្រជាទៅក្នុងសហគមន៍អន្តរជាតិដ៏មានភាពច្របូកច្របល់។ការស្ទង់មតិនេះគ្របដណ្តប់លើប្រទេសអភិវឌ្ឍន៍សំខាន់ៗ...
- Advertisement -spot_img