32.9 C
Phnom Penh
Thursday, March 12, 2026
- Advertisement -spot_img

ព័ត៌មានជាតិ

- Advertisement -spot_img
- Advertisement -spot_img

នាយករដ្ឋមន្ត្រីជប៉ុនស្នើសម្តេចតេជោ ហ៊ុន សែន គាំទ្រក្រុមហ៊ុនរបស់ជប៉ុនប្រតិបត្តិការធុរកិច្ចនៅកម្ពុជា ខណៈក្រុមហ៊ុន Toyota នឹងបង្កើតរោងចក្រនៅកម្ពុជា

(ភ្នំពេញ)៖ ថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ លោក គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន បានជម្រាបជូនសម្តេចតេជោ អំពីការងារដែលធ្វើបន្ត...

រដ្ឋបាលខេត្តកំពង់ស្ពឺ អំពាវនាវដល់ពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះឥទ្ធិពលព្យុះណូរុ និងរាយការណ៍ឱ្យបានឆាប់រហ័សបំផុតដល់អាជ្ញាធរ ដើម្បីជួយសង្គ្រោះទាន់ពេលវេលា

(កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់ងាយរងគ្រោះមួយចំនួន ក្នុងភូមិសាស្ត្រខេត្ត ត្រូវប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ ដែលបង្កមកពីឥទ្ធិពលព្យុះទីហ្វុង និងត្រូវរាយការណ៍ឱ្យបានឆាប់រហ័សបំផុតដល់អាជ្ញាធរជាបន្ទាន់ ដើម្បីអាជ្ញាធរមានលទ្ធភាពចាត់វិធានការដោះស្រាយ ការពារ និងសង្គ្រោះបានទាន់ពេលវេលា។ តាមរយៈសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ ដែលបណ្តាញព័ត៌មានគីរីដងរែកទទួលបាននៅថ្ងៃទី២៨ ខែកញ្ញានេះ ក៏បានបញ្ជាក់ថា...

រោងចក្រផលិតកាបូបថ្មីដាក់ឲ្យដំណើរការនៅខេត្តកំពង់ស្ពឺ ដែលបានផ្តល់ឱកាសការងារជាង២០០០កន្លែង

(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវរោងចក្រ Milanna Leatherware M.F.Y (Cambodia) Co....

ក្រសួងផ្សព្វផ្សាយដល់ទេសចរពី «អ្វីគួរធ្វើ និងមិនគួរធ្វើ» ក្នុងពេលដើរកម្សាន្តភ្ជុំបិណ្ឌ

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍បានចេញសេចក្តីជូនដំណឹងស្តីពី ការដាក់ឱ្យប្រើប្រាស់ឯកសារផ្សព្វផ្សាយគោលការណ៍ណែនាំប្រការគួរធ្វើ និងមិនគួរធ្វើ (Do and Don’t) សម្រាប់ភ្ញៀវទេសចរផ្ទៃក្នុង តាមគន្លងប្រក្រតីភាពថ្មី ពិសេសក្នុងពេលដើរទស្សនាកម្សាន្តនាឱកាសបុណ្យភ្ជុំបិណ្ឌនេះ។ ក្រសួងទេសចរណ៍ក៏បានជំរុញដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ប្រតិបត្តិករទេសចរណ៍ និងភ្ញៀវទេសចរ ត្រូវសហការអនុវត្តឱ្យមានប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់នូវឯកសារផ្សព្វផ្សាយនេះ...

សម្ដេចក្រឡាហោម ស ខេង បានអញ្ជើញជូនដំណើរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលបំពេញបេសកកម្ម និងទស្សនកិច្ចនៅក្រៅប្រទេស

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជូនដំណើរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលបំពេញបេសកកម្ម និងទស្សនកិច្ចនៅក្រៅប្រទេស។អញ្ជើញជូនដំណើរសម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រួមសម្ដេច ឯកឧត្តម...

សូមអបអរដល់កម្មករដែលទទួលប្រាក់ឈ្នួល២០០ដុល្លារ

(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញប្រកាសស្ដីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មការនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប ក្នុងឆ្នាំ២០២៣ ក្នុងនោះត្រូវបានដំឡើងដល់២០០ដុល្លារក្នុងមួយខែ។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២នេះ បានចេញសេចក្ដីព័ត៌មានឱ្យដឹងថា...

កម្ពុជាចង់សម្រួលឱ្យពលរដ្ឋថៃដែលរស់នៅខេត្តជាប់ព្រំដែនមកលេងសៀមរាប-អង្គរ

ភ្នំពេញ៖ គណៈកម្មការអន្តរក្រសួងដើម្បីសម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរនិងអ្នកដំណើរនៅច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស (គ.អ.ច.ទ.) បានលើកឡើងពីយោបល់ទាក់ទាញពលរដ្ឋថៃដែលរស់នៅខេត្តជាប់ព្រំដែនកម្ពុជាឱ្យចូលមកទស្សនាខេត្តសៀមរាប ពិសេសរមណីយដ្ឋានអង្គរ។ ការលើកឡើងនូវសំណើនេះធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គរបស់គណៈកម្មការអន្តរក្រសួង គ.អ.ច.ទ. នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងទេសចរណ៍ ក្រោមអធិបតីភាពឯកឧត្តម ថោង...

រដ្ឋាភិបាលបន្ថែមមធ្យោបាយធ្វើដំណើរផ្លូវដែកសម្រាប់ដឹកពលរដ្ឋ ដោយឥតគិតថ្លៃក្នុងពេលភ្ជុំបិណ្ឌរថភ្លើងកំពុងចតនៅរាជធានីភ្នំពេញ។

រដ្ឋាភិបាលតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន ដាក់ចេញមធ្យោបាយធ្វើដំណើរតាមផ្លូវដែកបន្ថែមលើរថយន្តក្រុងរបស់រដ្ឋភិ បាលរាជធានីភ្នំពេញដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋទៅស្រុកកំណើតក្នុងពិធីបុណ្យភ្ជុំបិណ្ឌដោយមិនយក កម្រៃរយៈពេល៤ ថ្ងៃគឺចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៦ ខែកញ្ញា ។ ការដាក់ចេញមធ្យោបាយដឹកជញ្ជូនប្រជាពលរដ្ឋនេះ ត្រូវបានរដ្ឋាភិបាលអះអាងថា ដើម្បីជួយសម្រួល...

ក្រសួងបរិស្ថានអបអរសាទរ «ទិវាអូហ្សូនពិភពលោក ១៦ កញ្ញា» លើកទី៣៧

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថានលោក សាយ សំអាល់ ចេញសារលិខិតអបអរសាទរក្នុងទិវាអូហ្សូន ពិភពលោក ១៦កញ្ញាឆ្នាំ ២០២២ ដោយបានបញ្ជាក់ថា៖យើងប្រារព្វ «ទិវាអូហ្សូនពិភពលោក ១៦ កញ្ញា» ដែលជាខួបលើកទី៣៧ នៃ«អនុសញ្ញាទីក្រុងវីយ៉ែន...

អត្តពលិកកម្ពុជាចេញទៅហាត់នៅចិនរយៈពេលវែងត្រៀមស៊ីហ្គេម២០២៣

នៅព្រលឹមស្រាងៗ ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា នេះ កីឡាចំនួន ១២ប្រភេទរបស់កម្ពុជា បានចេញទៅហ្វឹកហាត់នៅសាធារណរដ្ឋប្រជាមានិតចិន ដើម្បីត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ ការចាកចេញរបស់ក្រុមអត្តពលិកកម្ពុជាទាំង ១២ប្រភេទកីឡា ស្មើនឹងប្រតិភូ...

ព័ត៌មានចុងក្រោយ

លោកបណ្ឌិតជា មុនីឫទ្ធិ ៖ ហេតុអ្វីបានជាកម្ពុជា និងពិភពលោក សម្លឹងមើលមហាសន្និបាតទាំងពីររបស់ចិន?

ភ្នំពេញ៖ ជារៀងរាល់ឆ្នាំ នៅដើមខែមីនា ខ្យល់អាកាសនយោបាយនៅទីក្រុងប៉េកាំងបានក្លាយជាចំណុចកណ្តាលនៃការចាប់អារម្មណ៍ពីសំណាក់អ្នកវិភាគ និងរដ្ឋាភិបាលជុំវិញពិភពលោក។ នោះគឺ "មហាសន្និបាតទាំងពីរ" ដែលរួមមាន សន្និសីទពិគ្រោះយោបល់នយោបាយប្រជាជនចិន (CPPCC) និង មហាសន្និបាតសភាតំណាងប្រជាជនទូទាំងប្រទេស (NPC)។ លោកបណ្ឌិតជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិនបានមានប្រសាសន៍ថា សម្រាប់កម្ពុជា និងសហគមន៍អន្តរជាតិ ព្រឹត្តិការណ៍នេះមិនមែនគ្រាន់តែជាកិច្ចប្រជុំផ្ទៃក្នុងរបស់ចិននោះទេ ប៉ុន្តែវាគឺជា...
- Advertisement -spot_img