kiridangrek2022@gmail.com
ព័ត៌មានជាតិ
ព័ត៌មានជាតិ
ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២២-២៨ ខែកុម្ភៈ, អាចមានភ្លៀងធ្លាក់តិចតួច ជាមួយការចុះអាកាសធាតុត្រជាក់
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២២ ដល់ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។
ក្រសួងបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់...
ព័ត៌មានជាតិ
ចក្រភពអង់គ្លេស នឹងអនុវត្តគម្រោងពាណិជ្ជកម្មថ្មីសម្រាប់កម្ពុជា
ប្រទេសកម្ពុជានឹងចាប់ផ្តើមទទួលបានអត្ថប្រយោជន៍នៅក្នុងខែមេសា ពីគម្រោងពាណិជ្ជកម្មប្រទេសកំពុងអភិវឌ្ឍន៍របស់ចក្រភពអង់គ្លេស (DCTS) ដែលជាប្រភេទថ្មីនៃការអនុគ្រោះពន្ធគយ ដែលបានបង្ហាញដោយប្រទេសអឺរ៉ុបក្នុងខែសីហា ឆ្នាំ២០២២។
លោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា មានប្រសាសន៍ថា DCTS នឹងជំនួសគម្រោងអនុគ្រោះពន្ធទូទៅពីមុន (GSP) ហើយនឹងដាក់ឱ្យអនុវត្តនៅក្នុងខែមេសា។...
ព័ត៌មានជាតិ
សុខសន្តិភាពនេះទើបប្រធានាធិបតីអាល្លឺម៉ង់ ទស្សនារមណីយដ្ឋានអង្គរ
ឯកឧត្តម ហ្រ្វាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ (Frank-Walter Steinmeier) ប្រធានាធិបតី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងលោកជំទាវ អែលឃើ បឿឌិនប៊ិនឌ័រ (Elke Badenbender) អញ្ជើញទស្សនាប្រាសាទអង្គរ...
ព័ត៌មានជាតិ
អស្ចារ្យណាស់គម្រោងប្រវត្តិសាស្ត្រជីកព្រែក តភ្ជាប់ទន្លេបាសាក់ ទៅសមុទ្រត្រៀមដាក់ទៅគណៈរដ្ឋមន្ត្រី
គម្រោងប្រវត្តិសាស្ត្រជីក ព្រែកតភ្ជាប់ពីទន្លេបាសាក់ទៅកាន់ កំពង់ផែសមុទ្រ នៃ ខេត្តកំពត ត្រៀមដាក់ទៅគណៈរដ្ឋមន្ត្រី បន្ទាប់ពីសិក្សាលម្អិតរួចរាល់។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនលើកឡើងនៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ ២០២២ និងលើកទិសដៅការងារ...
ព័ត៌មានជាតិ
ចិនផ្តល់ជំនួយ ជាង ៤ លានដុល្លារ សម្រាប់ លុបបំបាត់គ្រាប់មីននៅកម្ពុជា
រដ្ឋាភិបាលចិនបានផ្តល់ជំនួយឥតសំណងប្រមាណ ៤លាន៤សែនដុល្លារអាមេរិក សម្រាប់ចូលរួមលុបបំបាត់គ្រាប់មីននៅប្រទេសកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់សម្តេចតេជោ ហ៊ុន សែន និងគណ:ប្រតិភូទៅកាន់សាធារណរដ្ឋប្រជាមានិតចិន បានចុះកិច្ចព្រៀមព្រៀងចំនួន ១២ ក្នុងនោះ ក៏ មានកិច្ចព្រមព្រៀងប្រគល់-ទទួលហិរញ្ញប្បទានឥតសំណង (ជំនួយថវិកាឥតសំណង ) សម្រាប់...
ព័ត៌មានជាតិ
ប្រទេសជាច្រើន បានតាំងចិត្តខ្ពស់ក្នុងការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក
សៀមរាប៖ បណ្តាប្រទេសជាច្រើនដែលបានមកចូលរួមក្នុងវេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ លើទឹកដីអង្គរ ខេត្តសៀមរាប បានតាំងចិត្តខ្ពស់ក្នុងការកាត់បន្ថយកាកសំណល់ ជាពិសេសប្លាស្ទិក ដែលជាបញ្ហាប្រឈមដ៏ធំសម្រាប់បរិស្ថាន និងភពផែនដី។
វេទិកាដែលបានបិទបញ្ចប់នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ មានអ្នកចូលរួមជាតិ និងអន្តរជាតិប្រមាណ ៥០០នាក់...
ព័ត៌មានជាតិ
គណៈកម្មាធិការនាយក ក.អ.ក ៖ ការបង្កើតក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មាន ពិតជាសំខាន់ណាស់
គណៈកម្មាធិការនាយកក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នៅថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៣នេះ បានបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សា អំពីការរៀបចំបង្កើតក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មានកម្ពុជា ដោយយោងទៅតាមសេចក្ដីថ្លែងការណ៍រួម វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ( វ.ន.ស.ក...
ព័ត៌មានជាតិ
ទន្លេស្ងួត រស់ឡើងវិញក្រោយជួសជុលរួច
ទន្លេស្ងួត ជាស្រះបុរាណមួយដែលបុព្វបុរសខ្មែរបានសាងសង់ឡើងតាំងពីសម័យអង្គរ ស្ថិតនៅភាគខាងជើងក្រុងអង្គរធំ ចម្ងាយប្រមាណ ៤០០ ម៉ែត្រពីខ្លោងទ្វារដីឆ្នាំង នៅក្បែរនោះ ខាងកើតមានប្រាសាទព្រះខ័ន និងខាងលិចមានប្រាសាទទន្លេស្ងួត ដែលទើបជួសជុលរួច។
អាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា ទន្លេស្ងួត...
ព័ត៌មានជាតិ
អង្គភាពសារព័ត៌មាន គិរីដងរែក យើងខ្ញុំ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះមរណភាពលោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៉ឹង
(ភ្នំពេញ)៖ អង្គភាពសារព័ត៌មានគីរីដងរែកយើងខ្ញុំ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាពរបស់លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៉ឹង ប្អូនស្រីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទទួលមរណភាព...
ព័ត៌មានជាតិ
មូលនិធិព្រីនស៍ និងក្រសួងអប់រំ យុវជន និងកីឡា ប្រកាសបើកទទួលពាក្យអាហារូបករណ៍ចេន ហ្ស៊ី ជំនាន់ទី២ តាមប្រព័ន្ធអនឡាញ អាហារូបករណ៍ ១០០កន្លែង សម្រាប់សិស្សានុសិស្សឆ្នាំសិក្សា ២០២៣
មូលនិធិព្រីនស៍ ពិតជាមានសេចក្តីសោមន្សរីករាយក្នុងការប្រកាសដល់សិស្សានុសិស្សអំពីការបើកទទួលពាក្យអាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី២ តាមប្រព័ន្ធអនឡាញ។ កម្មវិធីអាហារូបករណ៍នឹងផ្តល់ជូននូវ ការបង់ថ្លៃសិក្សាពេញ១០០ភាគរយ ប្រាក់ឧបត្ថម្ភប្រចាំខែ កម្មវិធីអភិវឌ្ឍន៍ខ្លួន និងឱកាសកម្មសិក្សាជូនដល់សិស្សានុសិស្សក្រីក្រចំនួន ១០០នាក់ សម្រាប់ឆ្នាំសិក្សា ២០២៣...
ព័ត៌មានចុងក្រោយ
Mostbet Oran Analizi ve Kupon Stratejileri<div id="toc" style="background: #f9f9f2;border: 1px solid #aaa;display:
Mostbet Oran Analizi ve Kupon Stratejileri
ព័ត៌មានចុងក្រោយ
ព័ត៌មានល្បីៗ
©រក្សាសិទ្ធិគ្រប់យ៉ាងដោយ Kiridangrek - គីរីដងរែក | 2022





