32.5 C
Phnom Penh
Friday, June 19, 2026
- Advertisement -spot_img

ព័ត៌មានជាតិ

- Advertisement -spot_img
- Advertisement -spot_img

សម្រង់ខ្លឹមសារនៃបណ្ដាញព័ត៌មានរបស់អង្គភាពសារព័ត៌មានគិរីដងរែកសម្រាប់ (ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤)

-(ភ្នំពេញប៉ុស្តិ៍ថ្ងៃទី២៥ខែមករា)លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានលើកឡើងថា ការបញ្ជាយានយន្តទាំងក្នុងស្ថានភាពស្រវឹង មិនត្រឹមតែជាការប្រមាថអាយុជីវិតខ្លួនឯងប៉ុណ្ណោះទេ ប៉ុន្តែកាន់តែធ្ងន់ធ្ងរ ទៀតនោះ គឺអ្នកអាចក្លាយជាឃាតករគ្រប់វិនាទី ហើយច្បាប់នឹងគ្មានការលើកលែងឱ្យអ្នកជាដាច់ខាត ។ លោកបាន សរសេរលើហ្វេសប៊ុករបស់លោកកាលពីយប់ថ្ងៃទី ២៣...

សម្រង់ខ្លឹមសារនៃបណ្ដាញព័ត៌មានរបស់អង្គភាពសារព័ត៌មានគិរីដងរែកសម្រាប់ (ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤)

-(RFIថ្ងៃទី២៣ខែមករា)ថ្មីៗនេះ គណបក្សភ្លើងទៀន និងគណបក្សឆន្ទៈខ្មែរ ដែលចងសសម្ព័ន្ធភាពនឹងគ្នាបាន ធ្វើសមាជផ្លាស់ប្ដូររចនាសម្ព័ន្ធថ្មី ក្នុងនោះមានការផ្លាស់ប្តូរក្បាលម៉ាស៊ីនថ្នាក់ដឹកនាំជាដើម ។ ការផ្លាស់ប្តូររចនាសម្ព័ន្ធ និង ថ្នាក់ដឹកនាំថ្មីនេះ ត្រូវបានគេមើលឃើញថា មានគោលដៅត្រៀមសម្រាប់ការបោះឆ្នោតអសកលនៅឆ្នាំ២០២៤ … គួរបញ្ចាក់ថា...

ផ្លាស់ប្តូរប្រធាន-អនុប្រធាន និងមន្ត្រី នៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តបន្ទាយមានជ័យ ចំនួន ៨នាក់

ភ្នំពេញ : ប្រធាន និងអនុប្រធាន រួមទាំងមន្ត្រី នៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តបន្ទាយមានជ័យ សរុបចំនួន ៨នាក់ ត្រូវដកឲ្យមកបម្រើការងារនៅក្រសួង។ ឯកឧត្តម សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់...

សម្ដេចកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន៖ សមាជិក សមាជិកាបក្សទាំងអស់ត្រូវ ថែទាំសុខភាពឱ្យបានល្អ និងត្រៀមឯកសារផ្លូវការសម្រាប់ចូលរួមក្នុងថ្ងៃបោះឆ្នោតព្រឹទ្ធសភាខាងមុខ

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស ប្រជាជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបង្ហាញមុខ បេក្ខជនឈវ៉ឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិ កាលទី៥ ភូមិភាគទី៦ និងពិធីសំណេះសំណាលជាមួយអង្គ បោះឆ្នោតរបស់ គណបក្សប្រជាជននៅស្នាក់ការគណបក្ស ប្រជាជនកម្ពុជាខេត្តស្វាយរៀង នារសៀលថ្ងៃសៅរ៍...

អូស្រ្តាលី គំាទ្រយុទ្ធសាស្រ្តបញ្ចកោណរាជរដ្ឋាភិបាល ដោយបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ

ប្រទេសអូស្រ្តាលីបានបង្ហាញឆន្ទះមុះមុត នៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយ ប្រទេសកម្ពុជា ទំាងក្នុងក្របខណ្ឌនីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ។ ឯកឧត្តម ចាស្ទីន ខេវិន វ៉ាយអេត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតអូស្រា្តលី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅក្នុងជំនួបជាមួយ...

សម្រង់ខ្លឹមសារនៃបណ្តាញព័ត៌មានរបស់អង្គភាពសារព័ត៌មានគិរីដងរែកសម្រាប់(ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤)

-(VOAថ្ងៃទី២២ខែមករា)អង្គការលីកាដូ (Licadho) យល់ថា ប្រទេសកម្ពុជាដែលបានធ្វើសច្ចាប័នលើអនុ សញ្ញាស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងស្ត្រីភេទ និងពិធីសារបន្ថែម(CEDAW) របស់អង្គការសហ ប្រជាជាតិរួចហើយនោះ គួរតែរដ្ឋាភិបាលមានវិធានការម៉ឺងម៉ាត់ដើម្បីធានាការពារស្ត្រីខ្មែរ ដែលចេញទៅក្រៅប្រទេស ឱ្យរួចផុតពីការជួញដូរការរំលោភបំពានផ្សេងៗ និងការធ្វើឱ្យបាត់បង់តម្លៃព្រមទាំងសិទ្ធិរបស់ស្ត្រីឱ្យបានប្រសើរ ។ ការ...

សហគមន៍ភូមិបណ្ដែតទឹក ព្រែកទាល់ ក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង ប្រែក្លាយ បញ្ហាប្រឈមឱ្យទៅជាប្រាក់ចំណូល ដោយច្នៃប្រឌិតកំប្លោក

ភូមិបណ្តែតទឹក «ព្រែកទាល់» ស្ថិតនៅក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង មានចម្ងាយប្រហែលជាង ១០គីឡូម៉ែត្រ ពី ចំណតទូកទេសចរណ៍ តំបន់ចុងឃ្លៀសក្នុងខេត្តសៀមរាប . គឺជាភូមិបណ្ដែតទឹក ដែលរងផលរំខាន់ ដោយសារកំប្លោកនេះ។ យើងអាចទៅដល់ភូមិនេះបាន...

គណៈកម្មការទី៧នៃរដ្ឋសភា កោតសរសើរចំពោះសមទ្ធិផលការងារនិងគំនិតផ្តួចផ្ដើមយុទ្ធសាស្ត្រថ្មីរបស់ក្រសួងទេសចរណ៍

ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី១៦ ខែមករា |ឆ្នាំ២០២៤ បានដឹកនាំសហការីចូលរួមក្នុងកិច្ចប្រជុំជាមួយគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌ វិចិត្រសិល្បៈ...

ឯកអគ្គរដ្ឋទូតបារាំងលើកឡើងថា សម្ដេចធិបតី ហ៊ុន ម៉ាណែត ទៅធ្វើទស្សនកិច្ចនៅប្រទេសបារាំងគឺបាន បង្ហាញឱ្យឃើញពីសារៈសំខាន់នៃទំនាក់ទំនងរវាង ប្រទេសយើងទាំងពីរកម្ពុជា-បារាំង

ឯកឧត្តមឯកអគ្គរដ្ឋទូតបារាំង ក្នុងសន្និសីទសារព័ត៌មានស្ដីពីដំណើរ ទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទៅកាន់ប្រទេសបារាំង នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅស្ថានទូតបារាំងប្រចាំនៅកម្ពុជា។ ឯកឧត្តម Jacques Pellet...

កម្ពុជា-រុស្ស៊ី ប្ដេជ្ញារួមគ្នាផ្លាស់ប្តូរព័ត៌មានសន្តិសុខទៅវិញ ទៅមក ដើម្បីភាពសុខសាន្តរបស់ពលរដ្ឋទាំងពីរ

ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ត្រីស្ដីទីកម្ពុជា និងលោក អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូត នៃសហព័ន្ធរុស្ស៊ី ប្រចាំកម្ពុជា បានបង្ហាញការប្តេជ្ញាចិត្តរួមគ្នាក្នុងការ ពង្រឹងកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរព័ត៌មានផ្នែកសន្តិសុខទៅវិញទៅមក ដើម្បីរក្សា...

ព័ត៌មានចុងក្រោយ

លោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនចូលគាល់និងសួរព្រះរាជសុខទុក្ខព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា  និងសម្ដេច​ព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ

កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ លោក Xi Jinping ប្រធានរដ្ឋចិនបានចាត់ឱ្យលោក Wang Yi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនជាតំណាងទៅចូលគាល់និងសួរព្រះរាជសុខទុក្ខព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេច​ព្រះមហាក្សត្រី​ នរោត្តម មុនិនាថ សីហនុ ដែលកពុងគង់ប្រថាប់ពិនិត្យព្រះរាជសុខភាពនៅក្រុងប៉េកាំង។ លោក Wang Yi បានថ្លែងថា ឆ្នាំនេះគឺជាខួបលើកទី៧០នៃព្រះរាជទស្សនកិច្ចជាលើកដំបូងរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋនៃព្រះរាជាណាចក្រកម្ពុជានៅប្រទេសចិន។   ក្រោមការដឹកនាំជាយុទ្ធសាស្ត្រនៃប្រមុខរដ្ឋនៃប្រទេសទាំងពីរ ទំនាក់ទំនងរវាងចិននិងកម្ពុជាបានឈានចូលដំណាក់កាលថ្មីនៃការកសាងសហគមន៍ជោគវាសនារួមគ្រប់រដូវកាលក្នុងយុគសម័យថ្មី។ភាគីចិនមានឆន្ទៈធ្វើការជាមួយភាគីកម្ពុជា ដើម្បីបន្តផ្សព្វផ្សាយចំណងមិត្តភាពប្រពៃណី ធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនុកចិត្តជាយុទ្ធសាស្ត្រទៅវិញទៅមក និងពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែង  ដើម្បីនាំមកនូវផលប្រយោជន៍កាន់តែច្រើនជូនដល់ប្រជាជននៃប្រទេសទាំងពីរចិននិងកម្ពុជា ក៏ដូចជាចូលរួមចំណែកថ្មីដល់សន្តិភាពក្នុងតំបន់និងពិភពលោកផងដែរ។ ជាការឆ្លើយតប ព្រះ​ករុណាព្រះបាទ​សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទួលថ្លែងអំណរគុណចំពោះភាគីចិន ដែលបានផ្តល់ជូននូវការរៀបចំចាត់ចែងយ៉ាងដិតដល់ សម្រាប់ការពិនិត្យព្រះរាជសុខភាពនៃព្រះរាជវង្សានុវង្សកម្ពុជា ព្រមនិងការផ្តល់ជំនួយយ៉ាងស្មោះត្រង់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជាក្នុងរយៈពេលជាយូរកន្លងមក។ ភាគីកម្ពុជាយកចិត្តទុកដាក់ខ្ពស់ចំពោះចំណងមិត្តភាពប្រពៃណីរវាងកម្ពុជានិងចិន មិនថាស្ថានការណ៍អន្តរជាតិមានការប្រែប្រួលយ៉ាងណាក៏ដោយ ក៏កម្ពុជាគឺជាមិត្តល្អបំផុតរបស់ប្រទេសចិនជានិច្ច៕ ដោយគិរីដងរែក
- Advertisement -spot_img