25.1 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

Casemiro ថា ការផ្លាស់ពី Real Madrid ទៅលេងនៅ Manchester United «មិនមែនដោយសារលុយទេ»

- Advertisement -spot_img

(ម៉ាទ្រីដ)៖ កីឡាករ Casemiro បានលើកឡើងថា ការផ្លាស់ទៅលេងឲ្យក្លិប Manchester United គឺមិនមែនត្រូវបានលើកទឹកចិត្តដោយសារលុយនោះទេ ខណៈលោកបានធ្វើពិធីលាគ្នានៅក្លិប Real Madrid នាថ្ងៃចន្ទម្សិលមិញ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។

ខ្សែបម្រើសញ្ជាតិប្រេស៊ីល វ័យ ៣០ឆ្នាំរូបនេះបានលើកឡើងថា លោកបានចូលរួមជាមួយ «ក្លិបដែលធំជាងគេបំផុតនៅលើពិភពលោក» បន្ទាប់ពីចំណាយពេល ៩ឆ្នាំលេងនៅ Real។

United បានព្រមព្រៀងចំណាយប្រាក់រហូតដល់ ៧០លានផោនដើម្បីចុះហត្ថលេខាជាមួយកីឡាករ Casemiro លើកិច្ចសន្យារយៈពេល ៤ឆ្នាំ។

«ប្រសិនបើវាដោយសារលុយ ខ្ញុំអាចចាកចេញ ៤ឬក៏៥ឆ្នាំមុនមកម្ល៉េះ» នេះបើតាមសម្តី Casemiro។

«អ្នកដែលគិតដូច្នោះ គឺខុសហើយ។ ពួកគេមិនដឹងពីខ្ញុំទាំងអស់នោះទេ» «ក្លិបដែលតែងតាំងចាត់ទុកខ្ញុំយ៉ាងល្អ។ វាគឺជាការសម្រេចចិត្តរបស់ខ្ញុំ, ផ្លូវរបស់ខ្ញុំ»។

សូមជម្រាបថា បន្ទាប់ពីចូលរួមជាមួយ Real Madrid ក្រោយផ្លាស់មកពី Sao Paulo ក្នុងឆ្នាំ២០១៣ Casemiro បានជួយ Real ឈ្នះពានរង្វាន់ Champions League ៥លើក, La Liga ៣លើក និងពានរង្វាន់ Cope del Rey ១លើក៕

ប្រភព BBC ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img