លោក Carlo Ancelotti ក្លាយជាគ្រូបង្វឹកទី១ដែលឈ្នះជើងឯកនៅលីគធំៗទាំង៥នៅអឺរ៉ុប។
រដូវកាលនេះ គ្រូបង្វឹកជនជាតិអ៊ីតាលីខាងលើ បានដឹកនាំ Real Madrid លើកពាន La Liga ទាំងនៅសល់ការប្រកួត៤លើកទៀត។ មានន័យថា មុនលោកឈ្នះជើងឯកនៅអេស្ប៉ាញ លោកធ្លាប់លើកពានលីគកំពូលនៅប្រទេសកំណើតអ៊ីតាលី, នៅអង់គ្លេស, នៅបារាំង និងនៅអាល្លឺម៉ង់។
លោកធ្លាប់ឈ្នះជើងឯក Serie A នៅ AC Milan, Premier League នៅ Chelsea, Ligue 1 នៅ Paris Saint Germain។
ក្នុងការប្រកួតនៅថ្ងៃសៅរ៍ ទី ៣០ ខែមេសា Real Madrid បានឈ្នះ Espanyol ៤ទល់នឹង០ ហើយមាន៨១ពិន្ទុនាំមុខក្រុមលេខ២ Sevilla ១៧ពិន្ទុ៕
ដោយ គិរីដងរែក