30 C
Phnom Penh
Thursday, November 21, 2024
- Advertisement -spot_img

Cambodian Premier League រដូវកាលថ្មីចាប់ផ្ដើមចុងសប្ដាហ៍នេះហើយ

- Advertisement -spot_img

ការប្រកួតកីឡាបាល់ទាត់ក្របខណ្ឌ Cambodian Premier League រដូវកាល២០២៤/២០២៥ នឹងចាប់ផ្ដើមពីថ្ងៃទី១០ ខែសីហា តទៅ ដោយមាន១១ក្រុមចូលរួម។ ក្រុមទាំង១១មានព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន, វិសាខា, បឹងកេត,សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ, អាយអេសអាយ ដង្កោសែនជ័យ, ណាហ្គាវើលដ៍, គិរីវង់សុខសែនជ័យ, អង្គរថាយហ្គឺរ ខណៈក្រុមថ្មីមានឡាយហ្វស៊ី និងសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ។

សម្រាប់សប្ដាហ៍ទី១ ណាហ្គាវើលដ៍ជួបគិរីវង់សុខសែនជ័យ, ភ្នំពេញក្រោនទទួលវិសាខា, ព្រះខ័នរាជស្វាយរៀងប៉ះកងយោធពលខេមរភូមិន្ទ, ឡាយហ្វស៊ីប៉ះអេសអាយដង្កោសែនជ័យ និងអង្គរថាយហ្គឺទទួលសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ។ រូបមន្ដប្រកួតវិញ ចប់២ជើង ៦ក្រុមមានពិន្ទុច្រើនជាងគេ (Top6) ត្រូវប៉ះគ្នា២ជើងបន្តទៀតដើម្បីរកជើងឯក។ ៥ក្រុមខាងក្រោម (Bottom 5) ក៏បន្តប៉ះគ្នា២ជើងដែរ។ សម្រាប់កីឡាករបរទេសចូលសញ្ជាតិខ្មែរវិញ ក្រុមនីមួយៗអាចចុះឈ្មោះបានម្នាក់។ ទន្ទឹមនឹងនេះ លោក Peter Koo អគ្គលេខាធិការក្លឹបបាល់ទាត់ឡាយហ្វ ត្រូវបានតែងតាំងជានាយកគ្រប់គ្រងទូទៅក្រុមហ៊ុន Cambodian Premier League។

ដោយឡែក លោក កាំង សេន អនុប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Cambodian Premier League បញ្ជាក់ថា រដូវកាល២០២៤/២០២៥ មិនមានការប្រកួត Cambodian League 2 ទេ ព្រោះមិនមានក្រុមគ្រប់គ្រាន់។ មិនតែប៉ុណ្ណោះក្រុមហ៊ុនលីគក៏ចង់ឱ្យក្រុមមានបំណងចូលរួមត្រៀមខ្លួនឱ្យបានល្អជាមុនសិន៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img