26.4 C
Phnom Penh
Wednesday, December 3, 2025
- Advertisement -spot_img

Busquets បន្តចាប់ដៃគូជាមួយ Messi ក្នុងក្លិបថ្មី Inter Miami

- Advertisement -spot_img

(ម៉ៃអាម៉ី)៖ ក្លិបលេងនៅលីគកំពូលអាមេរិក Major League Soccer គឺ Inter Miami FC បានប្រកាសចុះកិច្ចសន្យានាំយកប្រធានក្រុម FC Barcelona កីឡាករ Sergio Busquets ដើម្បីបន្តលេងជាមួយអតីតមិត្តរួមក្រុម Lionel Messi ទៀត។

កន្លងមកទាំង Busquets និង Messi បានលេងរួមគ្នាក្នុងក្លិបអ្នកមានបុណ្យ Barcelona អស់រយៈពេល ១៣ឆ្នាំ នៅមុនពេលចាកចេញពីទឹកដី Camp Nou រៀងៗខ្លួន។

ខ្សែបម្រើអន្តរជាតិអេស្ប៉ាញ វ័យ ៣៤ឆ្នាំ Busquets ធ្លាប់បានថ្លែងប្រាប់ BBC កាលពីខែឧសភា ឆ្នាំ២០២៣ ថា រូបលោកនឹងចាកចេញពីក្លិបជើងឯក La Liga រដូវកាលមុននេះ ក្រោយចំណាយពេលក្នុងក្លិបក្នុងស្រុកមួយនេះអស់រយៈពេល ១៨ឆ្នាំ បន្ទាប់ពីតារាឆ្នើមរបស់អាហ្សង់ទីន វ័យ ៣៥ឆ្នាំ បានប្រកាសពីការចុះកិច្ចសន្យាលេងឲ្យ Inter Miami ដែលមានលោក David Beckham ជាម្ចាស់នោះ នៅពេលចប់កិច្ចសន្យា ២រដូវកាលជាមួយ Paris Saint-Germain។

តាមរយៈប្រភពពី BBC ខាងលើនេះ ពុំបានបញ្ជាក់ពីកិច្ចសន្យា និងតម្លៃពលកម្មនោះទេរវាង Busquets និង Miami គ្រាដែល Busquets ត្រូវបានគេចាត់ទុកថា ជាកីឡាករជោគជ័យមួយរូប ដោយបានឈ្នះពាន UEFA Champions League ៣លើក La Liga ៨លើក និងពាន Copa del Rey ៦លើក រួមទាំងពានអឺរ៉ុប Euro ២លើក និងពាន World Cup ម្តងជាមួយជម្រើសជាតិគោជល់អេស្ប៉ាញ៕

ប្រភពBBCប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img