(ឡុងដ៍)៖ ក្លិប Burnley បានសម្រេចការចុះហត្ថលេខានាំយកអ្នកចាំទី James Trafford លើកិច្ចសន្យារយៈពេល ៤ឆ្នាំ ក្នុងការត្រៀមប្រជែងលីគអង់គ្លេស Premier League 2023-24,
កីឡាករវ័យ ២០ឆ្នាំរូបនេះ បានទៅដល់កីឡដ្ឋាន Turf Moor ដែលផ្ទេរមកពិក្លិប Manchester City លើតម្លៃមិនត្រូវបានបង្ហាញ បន្ទាប់ពីចំណាយពេលកាលពីរដូវកាលមុន លេងខ្ចីជើងនៅក្លិប Bolton ដែលស្ថិតនៅនៅលីគ League One។
សូមជម្រាបថា ក្លិប Burnley បានបញ្ចប់ដោយការបានឈ្នះពានរង្វាន់ Championship កាលពីរដូវកាលមុន ដោយរកបាន ១០១ពិន្ទុ មានឳកាសឡើងត្រឡប់មកលេងនៅលីគកំពូល Premier League វិញម្តងទៀត៕



ប្រភព Reuters ប្រែសម្រួលដោយគិរីដងរែក




