31 C
Phnom Penh
Friday, November 22, 2024
- Advertisement -spot_img

BREAKING: រុស្ស៊ី ប្រកាស «បទឈប់បាញ់» ក្នុងទីក្រុង Mariupol និង Volnovakha ដើម្បីបើកច្រករបៀងមនុស្សធម៌សម្រាប់ជនស៊ីវិល

- Advertisement -spot_img

(ម៉ូស្គូ)៖ រុស្ស៊ី បានប្រកាសពីការដាក់ចេញបទឈប់បាញ់មួយ នៅក្នុងទីក្រុងចំនួន២ របស់អ៊ុយក្រែន ក្នុងគោលបំណងបើកច្រករបៀង មនុស្សធម៌មួយ សម្រាប់ជនស៊ីវិល។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃសៅរ៍ ទី៥ ខែមីនា ឆ្នាំ២០២២

ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃសៅរ៍នេះ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ដូច្នេះថា «ថ្ងៃនេះ (ថ្ងៃសៅរ៍នេះ) គឺត្រូវនឹងថ្ងៃទី៥ ខែមីនា នៅវេលាម៉ោង១០ព្រឹកនេះ (ម៉ោងក្នុងទីក្រុងម៉ូស្គូ) ខាងភាគីរុស្ស៊ីបានសម្រេចប្រកាសដាក់ចេញបទឈប់បាញ់ និងបើកច្រករបៀង មនុស្សធម៌ សម្រាប់ឱ្យជនស៊ីវិលចាកចេញពីទីក្រុង ម៉ារីយូប៉ូល (Mariupol) និងទីក្រុងវ៉ុលណូវ៉ាខា (Volnovakha)»។

ក្រសួងការពារជាតិរុស្ស៊ី បន្ថែមថាការបង្កើតច្រករបៀងមនុស្សធម៌ ត្រូវបានធ្វើឡើងក្រោមកិច្ចព្រមព្រៀងជាមួយអ៊ុយក្រែន ហើយវា នឹងត្រូវអនុវត្តចាប់ពីម៉ោង ៦៖០០នាទីព្រឹកម៉ោងសកល ឬត្រូវនឹងម៉ោង៨៖០០នាទីព្រឹកថ្ងៃសៅរ៍នេះ (ម៉ោងនៅអ៊ុយក្រែន)។

ជាមួយគ្នាដែរ កិច្ចចរចាជុំទី៣ រវាងអ្នកតំណាងនៃប្រទេសទាំង២ ក៏គ្រោងនឹងជួបគ្នាឆាប់ៗនេះដែរ នៅថ្ងៃសៅរ៍ ឬនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។ ប៉ុន្តែពាក់ព័ន្ធនឹងបទឈប់បាញ់ដែលរុស្ស៊ីបានប្រកាស ខាងភាគីអ៊ុយក្រែន មិនទាន់ធ្វើអត្ថាធិប្បាយអ្វីទេ៕

ប្រភពដោយ៖ Sputnik
បកប្រែក្រៅផ្លូវកាដោយ៖ លោក អុឹម សុផាត
រក្សាសិទ្ធិដោយ៖ សារព័ត៌មានគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img