25.4 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

Benzema អាចនឹងលេងឲ្យ Real Madrid ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Club World Cup

- Advertisement -spot_img

(ម៉ាឌ្រីដ)៖ អ្នកចាត់ការលោក Carlo Ancelotti បានដាក់ក្តីរំពឹងថា កីឡាករប្រធានក្រុម Karim Benzema នឹងអាចបង្ហាញខ្លួនសម្រាប់ការប្រកួតរបស់ក្លិប Real Madrid ក្នុងវគ្គផ្តាច់ព្រ័ត្រនៃលីគ Club World Cup, នេះបើយោងតាមសារព័ត៌មាន Live Score ចេញផ្សាយនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។

ម្ចាស់ពានរង្វាន់ Ballon d’Or កាលពីឆ្នាំមុន Benzema មិនបានធ្វើដំណើរទៅកាន់ប្រទេសម៉ារ៉ុក កាលពីដើមសប្តាហ៍នេះនោះទេ ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ ដោយសារតែរងរបួសសរសៃពួរកែងជើង។

តែយ៉ាងណាក្តី, អ្នកចាត់ការ Ancelotti បានអះអាងថា បន្ទាប់ពី Real Madrid បានយកឈ្នះលើក្រុម Al Ahly ក្នុងលទ្ធផល ៤-១ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីថ្ងៃពុធនេះថា កីឡាករវ័យ ៣៥ឆ្នាំ នឹងធ្វើដំណើរតាមរថភ្លើងជាមួយនឹងមិត្តរួមក្រុម។

សូមជម្រាបថា ក្លិបអេស្ប៉ាញ Real Madrid នឹងត្រូវតតាំងដណ្តើមយកពានរង្វាន់ Club World Cup ជាមួយក្លិបអារ៉ាប៊ីសាអូឌីត Al-Hilal នៅថ្ងៃសៅរ៍សប្តាហ៍នេះ៕

ប្រភព SportsMax ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img