28 C
Phnom Penh
Friday, November 22, 2024
- Advertisement -spot_img

Benzema ធ្វើបានកំណត់ត្រាពិសេសៗក្រោយបំប៉ោងសំណាញ់ Chelsea ៣គ្រាប់

- Advertisement -spot_img

Karim Benzema ក្លាយជាកីឡាករទី២បន្ទាប់ពី Cristiano Ronaldo ដែលអាចធ្វើបានហ៊ែតទ្រីកដល់ទៅ២ប្រកួតជាប់ៗគ្នាក្នុងវគ្គចាញ់ធ្លាក់ (Knock-Out) នៃពានរង្វាន់ UEFA Champions League។

ក្នុងប្រវត្តិ Champions League មានតែកីឡាករ២នាក់ខាងលើទេដែលធ្វើបានបែបនេះ។ Ronaldo ធ្វើបានក្នុងឆ្នាំ២០១៧ ក្នុងសំណាញ់ Bayern Munich និង Atletico Madrid។ ចំណែក Benzema វិញធ្វើបានក្នុងការប្រកួត Paris Saint Germain និង Chelsea ឆ្នាំ២០២២ នេះ។

Benzema ក៏ជាកីឡាករបារាំងទី១ដែលធ្វើបានហ៊ែតទ្រីកក្នុងសំណាញ់ Chelsea ក្នុងការប្រកួតកំពូលអឺរ៉ុប និងជាកីឡាករបារាំងទី១ដែលរកបានដល់ទៅ១១គ្រាប់នៅ UCL ក្នុងមួយរដូវកាល។ David Trezeguet, Wissam Ben Yedder និង Kylian Mbappe ធ្វើបានតែ៨គ្រាប់ប៉ុណ្ណោះ។

កាលពីជាង៦ទសវត្សរ៍មុន Legend បារាំងមួយរូប គឺលោក Just Fontaine រកបាន១០គ្រាប់ក្នុងរដូវកាល១៩៥៨/៥៩។

ក្នុងការប្រកួតគ្រប់កម្មវិធីរដូវកាលនេះ Benzema រកបាន៣៧គ្រាប់ហើយ។ នេះជាកំណត់ត្រាដ៏ពិសេសគិតចាប់តាំងពីចូលរួមជាមួយ Real Madrid ក្នុងរដូវក្ដៅ២០០៩។ ប្រសិនបើគេអាចបង្ហាញគុណផលល្អរហូតនោះ ខ្សែប្រយុទ្ធជម្រើសជាតិបារាំងទំនងមានឱកាសច្រើនក្នុងការប្រជែង Ballon D’Or។

គួរបញ្ជាក់ថា ហ៊ែតទ្រីករបស់ Benzema កើតឡើងក្នុងជ័យជម្នះ១ទល់នឹង៣លើ Chelsea នៃជើងទី១ វគ្គ៨ក្រុមចុងក្រោយ UEFA Champions League៕


ដោយ៖ គីរិដងរែក ច្បាស់ដូចថ្ងៃ

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img