ក្រោយពីលោក Bill Gates បានអាននូវការបោះពុម្ភផ្សាយរបស់ទស្សនាវដ្ដី Popular Electronics ក្នុងខែមករាឆ្នាំ ១៩៧៥ ដែលបាន ធ្វើការពិពណ៌នាអំពីម៉ាស៊ីនកុំព្យូទ័រ Altair 8800 លោកក៏បានធ្វើការទំនាក់ទំនងទៅកាន់ក្រុមហ៊ុន Micro Instrumentation and Telemetry Systems (MITS) ដែលជាក្រុមហ៊ុន ផលិតកុំព្យូទ័រ មួយនេះដើម្បីប្រាប់ ថា រូប លោក និង មិត្តភក្ដិ របស់ ខ្លួន បាន នឹង កំពុង តែ ធ្វើ ការ អភិវឌ្ឍន៍ កម្មវិធី ដោយ ប្រើ ភាសា កូដ BASIC ហើយ អាច មាន លទ្ធភាព ដំណើរ ការ ជាមួយ និង កុំព្យូទ័រ របស់ ក្រុមហ៊ុន បាន។
ក៏ប៉ុន្តែធាតុពិតរូបលោកហើយ នឹង មិត្តភក្ដិរបស់ខ្លួនគឺលោក Paul Allen មិនទាន់បានប្រើម៉ាស៊ីន Altair នេះនៅឡើយទេ ហើយក៏ មិនទាន់បានសរសេរកម្មវិធីអ្វីសម្រាប់វានៅឡើយដែរ អ្វីដែលរូបលោកចង់បាននោះគឺ ទាក់ទាញចំណាប់អារម្មណ៍ពីក្រុមហ៊ុន MITS មក លើក្រុមរបស់ខ្លួនតែប៉ុណ្ណោះ។ អគ្គនាយករបស់ MITS នាពេលនោះ គឺ លោក Ed Roberts បានយល់ព្រមជួបជាមួយនឹង ក្រុមរបស់ លោក Gates ដើម្បីមើលពីបទបង្ហាញរបស់ពួកគេ។ បន្ទាប់ពីនោះ ត្រឹមតែពីរបីសប្ដាហ៍ប៉ុណ្ណោះលោក Gates និងលោក Allen បាន អភិវឌ្ឍន៍បានសម្រេចនូវកម្មវិធីដំណើរការត្រាប់តាមកុំព្យូទ័រ Altair ដែលដំណើរការលើ Minicomputer និងកម្មវិធី បកប្រែកូដ BASIC ដូចដែលលោកបានសន្យា។
បទបង្ហាញត្រូវបានធ្វើឡើងនៅទីស្នាក់ការ ក្រុមហ៊ុន MITS ក្នុងទីក្រុង Albuquerque ហើយទទួលបានផ្លែផ្កាយ៉ាងជោគជ័យ ជា លទ្ធផល លោក Gates រួមនឹងលោក Allen ទទួលបាននូវការសហការពី ក្រុមហ៊ុន MITS អោយធ្វើជាអ្នកចែកចាយកម្មវិធីបកប្រែ ភាសា BASIC ខាងលើដោយខាងក្រុមហ៊ុន បានដាក់ឈ្មោះថាកម្មវិធី Altair BASIC។ លោក Paul Allen ត្រូវបានជួលអោយបម្រើ ការនៅក្នុងក្រុមហ៊ុន MITS ចំណែកលោក Gates បានសុំច្បាប់សំរាករយៈពេលយូរពីសាលាហាវើដដើម្បីចូលរួមជាមួយនឹងលោក Allen ក្នុងខែ វិច្ឆិកា ឆ្នាំ ១៩៧៥។ ពួកគេទាំងពីរបានដាក់ឈ្មោះ កិច្ច សហប្រតិបត្តិការ របស់ខ្លួនជា “Micro-Soft” ហើយចាប់ផ្ដើមដំណើរ ការ ការិយាល័យដំបូងរបស់ខ្លួនដែលមានទីតាំងក្នុងទីក្រុង Albuquerque ផ្ទាល់តែម្ដង។ មួយឆ្នាំបន្ទាប់ក្រុមហ៊ុន របស់ពួកគេបានប្ដូរ ឈ្មោះ ជា “Microsoft” ហើយ នៅ ថ្ងៃ ទី ២៦ ខែ វិច្ឆិកា ឆ្នាំ ១៩៧៦ ឈ្មោះ Microsoft នេះត្រូវបាន ចុះបញ្ជីពាណិជ្ជកម្មនៅក្នុងរដ្ឋ New Mexico។ បន្ទាប់ពីនោះមកលោក Gates ក៏មិនដែលបានត្រលប់ទៅបញ្ចប់ការសិក្សារបស់ខ្លួននៅឯសាលាហាវើដវិញដែរ។
ក្រុមហ៊ុន Microsoft បានធ្វើការបំបែកខ្លួនចេញពីក្រុមហ៊ុន MITS នៅចុងឆ្នាំ ១៩៧៦ ហើយបន្តធ្វើការអភិវឌ្ឍន៍កម្មវិធីផ្សេងៗ ទៀត សម្រាប់ប្រព័ន្ធជាច្រើនហើយនៅ ថ្ងៃ ទី១ ខែ មករា ឆ្នាំ១៩៧៩ ក្រុមហ៊ុន ក៏បានធ្វើការផ្លាស់ប្ដូរទីតាំងទៅកាន់ទីក្រុង Bellevue រដ្ឋធានី Washington។ការសហការជាមួយក្រុមហ៊ុន IBM
ក្រុមហ៊ុន IBM បានទំនាក់ទំនងមកកាន់ក្រុមហ៊ុន Microsoft ក្នុងខែកក្កដា ឆ្នាំ ១៩៨០ ដើម្បីធ្វើការពិភាក្សាពីការ អភិវឌ្ឍន៍ នូវប្រព័ន្ធ ប្រតិបត្តិការថ្មីមួយសំរាប់បំពាក់លើ កុំព្យូទ័រ តាមផ្ទះស៊េរីចុងក្រោយរបស់ខ្លួននោះ គឺ “IBM PC”។ នៅ ពេលដែលអ្នកតំណាងរបស់ IBM បានបញ្ជាក់ថាក្រុមហ៊ុនរបស់ខ្លួនត្រូវការប្រព័ន្ធប្រតិបត្តិការថ្មីលោក Gates បានស្នើអោយពួកគេ ទាក់ ទង ទៅ កាន់ ក្រុមហ៊ុន Digital Research (DRI) ដែលជាក្រុមហ៊ុន អភិវឌ្ឍន៍ប្រព័ន្ធប្រតិបត្តិការ CP/M។
ក៏ ប៉ុន្តែកិច្ចពិភាក្សារវាង IBM និង DRI មិនទទួលបានជោគជ័យឡើយទើប IBM សំរេចស្នើអោយក្រុមហ៊ុន Microsoft និង លោក Gates ធ្វើជាអ្នកអភិវឌ្ឍន៍ ប្រព័ន្ធប្រតិបត្តិការថ្មី បស់ខ្លួនវិញ។ ប៉ុន្មានសប្ដាហ៍ក្រោយមកលោក Gates បានស្នើ អោយ IBM ប្រើប្រាស់ 86-DOS (QDOS) ដែលជាកម្មវិធី ស្រដៀងនឹង CP/M ដែរ និងជាប្រព័ន្ធ ប្រតិបត្តិការដែលបង្កើត ឡើង ដោយ ក្រុមហ៊ុន SCP។ ជាលទ្ធផលក្រុមហ៊ុន Microsoft បានទាក់ទងទៅកាន់ SCP ហើយបានឈានដល់ កិច្ច ព្រមព្រៀង ធ្វើជាអ្នកចែកចាយ និងបន្ទាប់មកទៀតបានទិញយកកម្មវិធី 86-DOS ផ្ដាច់មុខពី SCP។ បន្ទាប់ ពីបានធ្វើការកែប្រែ មួយចំនួនក្រុមហ៊ុន Microsoft បានបញ្ចេញកម្មវិធីថ្មីនោះទៅអោយក្រុមហ៊ុន IBM ដោយដាក់ឈ្មោះថា PC DOS ក្នុងទឹក ប្រាក់ ទិញ ផ្ដាច់ ប្រមាណ ៥ម៉ឺន ដុល្លា]។
ក៏ប៉ុន្តែលោក Gates មិនបានលក់កម្មសិទ្ធបញ្ញារបស់ PC DOS ទៅអោយ IBM នោះឡើយពីព្រោះគាត់មានជំនឿថា នឹង មានក្រុមហ៊ុនដទៃដែលផលិតកុំព្យូទ័រផ្សេងៗទៀតប្រាកដជាផលិត ម៉ាស៊ីនកុំព្យូទ័រ ដោយយកតម្រាប់តាម IBM ជាក់ជា មិន ខាន។ អ្វីដែលគាត់បានរំពឹងទុកនោះ ក៏បានក្លាយទៅជាការពិតហើយបន្ទាប់ពីនោះការលក់កម្មវិធី MS-DOS បានឈានដល់ចំណុចកំពូល និងក្លាយទៅជាកម្មវិធីដែលមានតម្រូវការខ្ពស់បំផុតក្នុងវិស័យកុំព្យូទ័រនាពេលនោះ។ ទោះ បី ជាកម្មវិធី ថ្មីនេះត្រូវបានភ្ជាប់មកជាមួយនូវឈ្មោះរបស់ IBM ក្ដីក៏បណ្ដាប្រព័ន្ធផ្សព្វផ្សាយនានា បានចាត់ទុកថាក្រុមហ៊ុន Microsoft ទៅវិញទេដែលជាអ្នកមានឥទ្ធិពលលើ ម៉ាស៊ីនកុំព្យូទ័រនានា។ បន្ទាប់មកក្នុងថ្ងៃទី ២៥ ខែ មិថុនាឆ្នាំ ១៩៨១ ក្រុមហ៊ុន Microsoft បានធ្វើការរៀបចំថ្នាក់ដឹកនាំរបស់ខ្លួនហើយបានប្រកាសតែងតាំងលោក Bill Gates ឲ្យធ្វើ ជាប្រធាន និង ជា អគ្គ នាយក ក្នុង គណៈ គ្រប់ គ្រង របស់ ខ្លួន ផង ដែរ។
ប្រព័ន្ធប្រតិបត្តិការ Windows
ក្រុមហ៊ុន Microsoft បាន ដំណើរ ការ លក់ នូវ ប្រព័ន្ធ ប្រតិបត្តិ ការ Microsoft Windows ស៊េរី ដំបូង របស់ ខ្លួន នៅ ថ្ងៃ ទី ២០ ខែ វិច្ឆិកាឆ្នាំ១៩៨៥ និងក្នុងខែសីហាឆ្នាំបន្ទាប់ក្រុមហ៊ុន Microsoft ក៏បានសហការគ្នាជាថ្មីជាមួយនឹងក្រុមហ៊ុន IBM ដើម្បីផលិតនូវប្រព័ន្ធ ប្រតិបត្តិការផ្សេងមួយទៀតដែលមានឈ្មោះថា OS/2។ ទោះបីជាក្រុមហ៊ុន ទាំងពីរទទួលបានជោគជ័យនៅក្នុងការអភិវឌ្ឍន៍នូវប្រព័ន្ធ ប្រតិបត្តិការថ្មីនេះក៏ពិតមែនក៏ប៉ុន្តែដោយសារតែមានទស្សនៈវិស្ស័យ និងគំនិតបង្កើតថ្មីដែលមិនស្របគ្នាការសហការរវាងក្រុមហ៊ុនទាំងពីរក៏ត្រូវបានបញ្ចប់។
រក្សាសិទ្ធិដោយ៖ សារព័ត៌មានគីរីដងរែក