25.4 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

Atletico ចុះកិច្ចសន្យាថ្មីជាមួយខ្សែប្រយុទ្ធ Griezmann ជាអចិន្ត្រៃយ៍ ផ្លាស់មកពី Barcelona

- Advertisement -spot_img

(ម៉ាទ្រីដ)៖ ក្លិប Atletico Madrid បានចុះកិច្ចសន្យាជាថ្មីដោយនាំយកកីឡាករ Antoine Griezmann ជាអចិន្ត្រៃយ៍ មកពីក្លិប FC Barcelona ជាមួយនឹងខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះ បានចុះហត្ថលេខាលើកិច្ចសន្យាដែលនឹងអនុញ្ញាតឲ្យរូបលោក លេងនៅក្លិបមួយនេះរហូតដល់ឆ្នាំ២០២៦។ នេះបើតាមការបញ្ជាក់ពីក្លិប ដែលលេងនៅលីគ La Liga ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២។

Barcelona បានចុះកិច្ចសន្យាជាមួយកីឡាករម្ចាស់ពានរង្វាន់ World Cup ក្នុងឆ្នាំ២០១៩ ប៉ុន្តែកីឡាករសញ្ជាតិបារាំងរូបនេះ បានបរាជ័យក្នុងការលេងនៅកីឡដ្ឋាន Camp Nou ដោយបានស៊ុតបញ្ចូលទីត្រឹមតែ ៣៥គ្រាប់ប៉ុណ្ណោះ ក្នុងចំណោម ១០២ប្រកួត។

ខ្សែប្រយុទ្ធមិនសប្បាយចិត្តរូបនេះ បានចុះកិច្ចសន្យាជាថ្មីលេងឲ្យក្លិប Atletico ក្នុងលក្ខខណ្ឌលេងខ្ចីជើងកាលពីឆ្នាំមុន ជាកិច្ចសន្យាមួយ ដែលក៏បានអនុញ្ញាតឲ្យក្លិបដែលដឹកនាំដោយលោក Diego Simeone បន្តការលេងខ្ចីជើង ១ឆ្នាំបន្ថែមទៀត មុនពេលពួកគេបានចរចាគ្នា ជាមួយ Barca លើការផ្ទេរជាអចិន្ត្រៃយ៍។

ព័ត៌មានលម្អិតផ្នែកហិរញ្ញវត្ថុនៃការផ្ទេរនេះ មិនត្រូវបានបង្ហាញនោះទេ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយអេស្ប៉ាញបានរាយការណ៍ថា ២០លានអឺរ៉ូ គឺជាតម្លៃនៃការផ្ទេរ ជាមួយនឹង ៤លានអឺរ៉ូ គឺជាប្រាក់បន្ថែម។

Atletico កំពុងស្ថិតក្នុងចំណាត់ថ្នាក់ទី៤ នៃតារាងលីគ La Liga បន្ទាប់ពីលេង ៦ប្រកួត ដោយមាន ៦ពិន្ទុតាមពីក្រោយក្រុមនាំមុខ Real Madrid និង Barcelona៕

ប្រភព CNA ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img