25.4 C
Phnom Penh
Thursday, December 4, 2025
- Advertisement -spot_img

Arsenal បំបាក់ Spurs ២-០ បន្តឈរនាំមុខកំពូលតារាង ៤៧ពិន្ទុ

- Advertisement -spot_img

(ឡុងដ៏)៖ ក្រុមដឹកនាំដោយលោក Mikel Arteta ក្លិបកាំភ្លើងធំ Arsenal បានយកឈ្នះក្រុម Tottenham Hotspur ២-០ ក្នុងលីគអង់គ្លេស Premier League 2022-23 បានបន្តធ្វើឲ្យក្រុមនេះនៅតែនាំមុខកំពូលតារាងរកបាន ៤៧ពិន្ទុដាច់ពីក្រុម Manchester City ចំនួន ៨ពិន្ទុ។

ក្រុម Arsenal បានពង្រឹកការនាំមុខរបស់ពួកគេបានយ៉ាងល្អនៅលើកំពូលតារាងលីគរដូវកាលនេះ ក្នុងការលេង ១៨ប្រកួតមកនេះ ដ្បិតក្រុម Manchester City បានលេងចាញ់ក្រុម Manchester United ២-១ ក្នុងនាមជាក្រុមឈរលេខរៀងទី២ ដែលក្រុមលោក Erik Ten Hag អាចរកបាន ៣៨ពិន្ទុស្មើជាមួយ Newcastle United ជាបណ្តោះអាសន្នគិតត្រឹមជើងទី១ នេះ។

បញ្ជាក់ផងថា សម្រាប់ប្រកួតបន្ទាប់របស់ក្លិប Arsenal នឹងបន្តប៉ះក្រុម Manchester United នៃជើងទី១ ក្នុងស្វែងរក ៣ពិន្ទុបន្ថែមរវាងក្រុមទាំងពី ហើយក្រុម Spurs ជួបក្រុម Manchester City ដែលជាសំខាន់ផងដែររបសដឹកនាំដោយលោក Antonio Conte និងលោក Pep Guardiola ក្នុងប្រដេញពិន្ទុឈរតំណែង ៤ក្រុមកំពូលតារាង៕

ប្រភព News.rthk.hk ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img