20.7 C
Phnom Penh
Wednesday, January 28, 2026
- Advertisement -spot_img

Apple ទំនងជាចង់ដើរចេញពីទីផ្សារប្រទេសចិនហើយ

- Advertisement -spot_img

(បរទេស)៖ ថ្មីៗនេះទទួលបានដំណឹងថា Apple គ្រោងចាប់ផ្តើមផលិត iPhone 14 ក្នុងប្រទេសឥណ្ឌា ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកនេះកំពុងតែព្យាយាមស្វែងរកជម្រើស និងចេញឆ្ងាយពីប្រទេសចិន។ ស្របពេលដែលរដ្ឋាភិបាលរបស់ប្រធានាធិបតីលោក Xi Jinping បានប៉ះទង្គិចជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិកជុំវិញពាណិជ្ជកម្ម សន្តិសុខពិភពលោក និងការរាំងខ្ទប់ COVID-19 ដែលជាបញ្ហាចោទផងដែរ។

នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។

ប្រភពពីសារព័ត៌មាន Bloomberg បានឱ្យដឹងថា Apple កំពុងតែពិភាក្សាពីបញ្ហានេះជាមួយអ្នកផ្គត់ផ្គង់ដើម្បីបង្កើនផលិតកម្មនៅក្នុងប្រទេសឥណ្ឌា ក៏ដូចជាបង្កើនសមត្ថភាពកាត់បន្ថយភាពយឺតយ៉ាវក្នុងការផលិត iPhone ថ្មីចន្លោះពី ៦ ទៅ ៩ ខែមុនការចេញលក់ បើធៀបទៅនឹងផលិតផលមុនៗ។

យ៉ាងណាមិញជាលទ្ធផលនៃការផ្លាស់ប្តូរផលិតកម្មនេះ ក្រុមហ៊ុនផ្គត់ផ្គង់ Apple គឺ Foxconn បានសិក្សាទៅលើបញ្ហានេះថា ការផលិត iPhone 14 ដំបូងពីប្រទេសឥណ្ឌាទំនងជាបញ្ចប់លឿនជាងការរំពឹងទុក ក្នុងអំឡុងខែតុលា ឬវិច្ឆិកា។ ខណៈការផ្លាស់ប្តូរនេះនឹងត្រូវបានដឹកជញ្ជូនពីប្រទេសចិន និងដំឡើងនៅទីក្រុង Chennai ភាគខាងត្បូងប្រទេសឥណ្ឌា។

គួរបញ្ជាក់ដែរថា មួយរយៈចុងក្រោយនេះក្រុមហ៊ុន Apple បានផ្លាស់ប្តូរផលិតកម្មជាច្រើនទៅកាន់ទីផ្សារប្រទេសផ្សេងទៀត រួមទាំងប្រទេសឥណ្ឌា ដែលជាទីផ្សារស្មាតហ្វូនធំបំផុតទីពីររបស់ពិភពលោក ហើយ Apple ក៏គ្រោងនឹងប្រមូលផ្តុំ Tablet និង iPad នៅទីនោះផងដែរ៕

ប្រភព CNA ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img