30 C
Phnom Penh
Thursday, March 13, 2025
- Advertisement -spot_img

App NoDrug ៖ កម្មវិធីទូរសព្ទដៃ ប្រយុទ្ធប្រឆាំគ្រឿងញៀន

- Advertisement -spot_img

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសន្តិបណ្ឌិត នេត្រ សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងនិងគ្រឿងញឿន  នៅសាកលវិទ្យាល័យប៊ែលធី ភ្នំពេញ។ កាលថ្ងៃអង្គារ ១៥កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ត្រូវនឹង ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤។

ចូលរួមក្នុងកម្មវីធីផ្សព្វផ្សាយ App NoDrug គឺជា កម្មវិធីទូរសព្ទដៃ ដែលត្រូវបានបង្កើតឡើង ដោយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងគោលបំណងសំខាន់ធំ ២៖

១.ផ្សព្វផ្សាយអប់រំ
អនុញ្ញាតឱ្យប្រជាពលរដ្ឋគ្រប់រូបបាន ទទួលនូវប្រព័ន្ធផ្សព្វផ្សាយអប់រំគោល មួយដែលពាក់ព័ន្ធនឹងរាល់ករណី គ្រឿងញៀន។

២.រាយការណ៍
អនុញ្ញាតឱ្យប្រជាពលរដ្ឋគ្រប់រូប ធ្វើការ រាយការណ៍បានយ៉ាងសម្ងាត់ និង ដោយសេរី មកកាន់អាជ្ញាធរ បានយ៉ាង ងាយស្រួល នឹង ឆាប់រហ័ស។

»ផ្សព្វផ្សាយអប់រំ ៖
-វីដេអូកំសាន្ត/អប់រំ៖ ដាក់បញ្ចូលនូវវីដេអូខ្លី ថ្មីៗ ដែលមានលក្ខណៈ កំសាន្តផង និងអប់រំផងដល់ប្រជាពលរដ្ឋ។
-ព័ត៌មាន៖ដាក់បញ្ចូលនូវព័ត៌មានថ្មីៗ និងទាន់ហេតុការណ៍ ដែលទាក់ទងនឹងសកម្មភាពចុះបង្ក្រាប សកម្មភាពអប់រំ និងសកម្មភាពផ្សេងៗទៀត។
-មេរៀន៖ដាក់បញ្ចូលនូវឯកសារមេរៀនផ្សេងៗអំពី គ្រឿងញៀន រួមទាំងផលប៉ះពាល់ពីការ ប្រើប្រាស់គ្រឿងញៀន។
-មជ្ឈមណ្ឌល៖ ដាក់បញ្ចូលនូវព័ត៌មានរបស់មជ្ឈមណ្ឌល អប់រំកែប្រែទូទាំងប្រទេស រួមទាំង មជ្ឈមណ្ឌលរដ្ឋ និង ឯកជន។

ដែលរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្តេជ្ញាចិត្ត តាមផែនការបេសកកម្ម «ធ្វើឲ្យប្រទេសកម្ពុជា ជាប្រទេសគ្មានគ្រឿងញៀន តាមទស្សនវិស័យចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន» ពង្រីកវិសាលភាព នៃការផ្សព្បផ្សាយអប់រំ ដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់ទាំងអស់ ឲ្យយល់ដឹងពីផលប៉ះពាល់នៃគ្រឿងញឿន «និយាយថាទេ ពីគ្រឿងញៀន» ។ រាជរដ្ឋាភិបាលបំផុសស្មារតី ចលនា លើកទឹកចិត្តឲ្យមានការចូលរួមច្រើនកុះករ គ្រប់សមាសភាពនៅក្នុងសង្គមសំដៅបង្កើត កម្លាំងសរុប មធ្យោបាយសរុប វិធានការណ៍សរុប ជាពិសេសស្រទាប់យុវជន ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់។

ស្របតាមពាក្យស្លោក «៣កុំ ១រាយការណ៍»
-កុំ ទី១ៈ កុំពាក់ព័ន្ធ កុំជួញដូរ កុំចែកចាយ កុំធ្វើជាខ្នងបង្អែក កុំឃុបឃិត និងកុំប្រើប្រាស់គ្រឿងញៀន ។
-កុំ ទី២ៈកុំអន្តរាគមន៍ កុំរារាំងការអនុវត្តច្បាប់ចំពោះឧក្រឹតជនគ្រឿងញៀន ទោះបីជា គ្រួសារ សាច់ញាត្តិ ឫមិត្តភក្តិក៏ដោយ។
-កុំ ទី៣ៈ កុំលើកលែង កុំបន្ធូរបន្ថយការអនុវត្តច្បាប់ចំពោះឧក្រឹតជនគ្រឿងញៀន។ សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ត្រូវអនុវត្តច្បាប់ ដោយមុឹងម៉ាត់ ស្មោះត្រង់ មានវិជ្ជាជីវៈរបស់ខ្លួន ហើយជនគ្រប់ ត្រូវគោរព និងអនុវត្តច្បាប់ ។
-១ រាយការណ៍ៈ ត្រូវរាយការណ៍ និងផ្តល់ព័ត៌មានដល់សមត្ថកិច្ច អំពីមុខសញ្ញាជួញដូរចែកចាយ ប្រើប្រាស់ ទីតាំងកែច្នៃ ផលិត និងទិតាំងស្តុបគ្រឿងញៀន ដល់សមត្ថកិច្ច ។

3-យុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់ចំនួន៨លើក ចាប់តាំងពី២០១៧-២០២៣៖
+បង្គ្រាប់គ្រឿងញៀនសរុប ចំនួន៥៥,០០០,៥០៥ករណី
+ឃាត់ខ្លួនជនសង្ស័យ ចំនួន១២០,០០០,២០២ករណី
+ចាប់ខ្លួនសារធាតុញៀនគ្រប់ប្រភេទ ចំនួន ២៧តោន
+សារធាតុគីមីរួមផ្សំ ចំនួន ៥០៣តោន
+មធ្យោបាយសម្ភារៈ និងវត្ថុតាងជាច្រើនទៀត ក្នុងនោះសមត្ថកិច្ចស្រាវជ្រាវរកឃើញ និងបង្ក្រាបបទល្មើសគ្រឿងញៀន ដែលមានអង្កការចាត់តាំងដែលមាន ៤៣៥ករណី
-ឃាត់ខ្លួនមេឃ្លោងចំនួន ១៦៤នាក់
-តាមខ្សែរយៈបណ្តាញ ចំនួន៨១១នាក់ ដែលបានបន្តសំណុំរឿងបញ្ជូនទៅតុលាការកាត់ទោសតាមច្បាប់។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img