គ្រូបង្គោល Real Madrid លោក Carlo Ancelottti បានបង្កើតកំណត់ត្រាពិសេសបន្ទាប់ពីនាំ Real Madrid ទម្លាក់ Chelsea ដោយលទ្ធផល៥ទល់នឹង៤ ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
នេះជាលើកទី៨ហើយដែលបុរសជនជាតិអ៊ីតាលីបានឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League ចាប់តាំងពីឆ្នាំ១៩៩៨មក។ មានន័យថា លោកជាគ្រូបង្វឹកទី៣ដែលអាចឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របាន៨ដងក្នុងនាមជាគ្រូបង្វឹក បន្ទាប់ពីលោក Pep Guardiola និងលោក Jose Mourinho។
លើកដំបូងដែលអតីតគ្រូបង្គោល AC Milan, Chelsea និង PSG ធ្វើបាន គឺកាលឆ្នាំ១៩៩៩ ដែលលោកបានដឹកនាំ Juventus។ យ៉ាងណា កាលណោះ ក្រុមលោកបានចាញ់ Manchester United មិនអាចឡើងទៅវគ្គផ្ដាច់ព្រ័ត្របាន៕
ដោយ៖ គីរីដងរែក