(បរទេស)៖ ថ្មីៗនេះទទួលដំណឹងក្រុមហ៊ុន Alibaba Group របស់ប្រទេសចិនបានលក់ភាគហ៊ុនខ្ទង់ ៣.១ភាគរយនៅក្នុងក្រុមហ៊ុនទូទាត់ប្រាក់ឌីជីថល និងសេវាកម្មហិរញ្ញវត្ថុរបស់ប្រទេសឥណ្ឌា Paytm ដែលមានតម្លៃសរុបប្រមាណ ១២៥លានដុល្លារតាមរយៈកិច្ចព្រមព្រៀងជួញដូរភាគហ៊ុន (Block)។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២។
យោងតាមខ្លឹមសារចេញផ្សាយបានឱ្យដឹងថា ក្រុមហ៊ុនអនឡាញយក្សចិន Alibaba បានកាន់កាប់ភាគហ៊ុនក្នុងក្រុមហ៊ុនទូទាត់បា្រក់ឌីជីថល Paytm គិតត្រឹមចុងខែកញ្ញា មានចំនួនសរុប ៦.២៦ភាគរយ។ ជាមួយនឹងការដាក់លក់ភាគហ៊ុនពីវិនិយោគិនក្រុមហ៊ុន Alibaba នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ត្រូវបានប្រភពមិនបញ្ចេញឈ្មោះគូសបញ្ជាក់ថា បានដាក់លក់ក្នុងមួយហ៊ុនមានតម្លៃប្រមាណ ៦.៥០ដុល្លារ ខណៈគេមិនបញ្ជាក់លម្អិតពីចំនួនភាគហ៊ុនជាក់លាក់។
តួយ៉ាងបន្ទាប់ពីកិច្ចព្រមព្រៀងបិទផ្សារហ៊ុននៅថ្ងៃព្រហស្បតិ៍នេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Paytm បានធ្លាក់ចុះជិត ៩ភាគរយមកនៅត្រឹម ៦.៤ដុល្លារក្នុងមួយហ៊ុន៕



ប្រភព CNA ប្រែសម្រួលដោយគីរីដងរែក