27.7 C
Phnom Penh
Saturday, January 24, 2026
- Advertisement -spot_img

Alibaba កំពុងស្វែងរកការចុះបញ្ជីផ្សារហ៊ុននៅហុងកុង ដើម្បីពង្រីក និងពង្រឹងវិសាលភាពអាជីវកម្មនៅទីផ្សារអាស៊ី

- Advertisement -spot_img

(បរទេស)៖ ក្រុមហ៊ុនលក់ទំនិញអនឡាញយក្សរបស់ចិន Alibaba Group Holding Ltd. បាននិងកំពុងស្វែងរកការចុះបញ្ជីផ្សារហ៊ុននៅក្នុងទីក្រុងហុងកុង ដើម្បីពង្រឹងស្ថិរភាពមជ្ឈមណ្ឌលហិរញ្ញវត្ថុនៅក្នុងទីផ្សារអាស៊ី និងដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកវិនិយោគក្នុងការទិញភាគហ៊ុនបានដោយផ្ទាល់ពីប្រទេសចិនតែម្ដង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bloomberg នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២។

ក្រុមហ៊ុន Alibaba បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងពង្រីកសេដ្ឋកិច្ច និងបង្កើនស្ថានភាពពាណិជ្ជកម្មនៅទីផ្សារអាស៊ីឲ្យកាន់តែខ្លាំង ខណៈដែលសកម្មភាពមួយនេះត្រូវបានគេមើលឃើញថា វាបានកើតមានឡើងក្រោយពេលមានការរឹតបន្ដឹងពីសំណាក់រដ្ឋាភិបាលក្រុងប៉េកាំងមកលើក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ជាពិសេសគឺក្រុមហ៊ុនដែលចុះបញ្ជីផ្សារហ៊ុននៅក្រៅប្រទេស។

សកម្មភាពរបស់ Alibaba នៅពេលនេះអាចជាការកោះហៅក្រុមហ៊ុនចិនផ្សេងៗដែលកំពុងរកស៊ីនៅអាមេរិក ឲ្យត្រឡប់មកកាន់ទឹកដីកំណើត ឬអាស៊ីឡើងវិញ ហើយវាក៏ស្របពេលដែលអាមេរិកកំពុងរៀបចំគៀបសង្កត់មកលើក្រុមហ៊ុនចិនទាំងឡាយណាដែលមិនគោរពច្បាប់សវនកម្ម។

លោក Willer Chen អ្នកវិភាគប្រចាំក្រុមហ៊ុន Forsyth Barr Asia Ltd បាននិយាយថា នេះគឺជាការផ្លាស់ប្តូរដ៏ធំមួយសម្រាប់ Alibaba ដោយសារតែវាគឺជាការចុះបញ្ជីបន្ទាប់បន្សំដ៏ធំបំផុតនៅក្នុងទីក្រុងហុងកុង។ ការដាក់បញ្ចូលក្នុង Stock Connect អាចនាំទៅរកមូលដ្ឋានវិនិយោគិនចម្រុះសម្រាប់ Alibaba និងអនុញ្ញាតឱ្យវិនិយោគិនដីគោកមានសិទ្ធិវិនិយោគដោយផ្ទាល់ទៅកាន់ក្រុមហ៊ុន Alibaba៕

Kazan, Russia – Oct 31, 2021: Alibaba Group is an Chinese e-commerce and online retail company. Smartphone with Alibaba Group logo on the screen, shopping cart and laptop.

ប្រភព Bloomberg ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img