Arsenal និង Manchester City គ្រោង នឹងប្រជែងយកពាន Premier League នៅរដូវកាលនេះហើយអតីតគ្រូបង្វឹក Manchester United លោក Sir Alex Ferguson ត្រូវបានគេសួរអំពីការប្រជែងដណ្ដើមពាននេះនៅពេលបង្ហាញខ្លួននៅកម្មវិធី ប្រណាំងសេះ Cheltenham កាលពីថ្ងៃពុធ។
លោក Alex Ferguson បានបង្ហាញខ្លួននៅកម្មវិធីប្រណាំងសេះ ‘Cheltenham’ កាលពីថ្ងៃ ពុធ ដែលជាកន្លែង ដែលលោកត្រូវបាន គេសួរថាលោកចង់ឲ្យក្រុមណាឈ្នះពានរង្វាន់ Premier League នៅរដូវកាលនេះ រវាង Arsenal និង Manchester City ដែល កំពុងតែប្រជែងគ្នាដណ្ដើមយកតំណែងកំពូល។
បច្ចុប្បន្ន Arsenal ឈរលើក្រុមរបស់លោក Pep Guardiola ចំនួន ៥ ពិន្ទុក្នុងការប្រជែងយកពានរង្វាន់ Premier League ដោយ បានឈ្នះ ២១ លើកក្នុងចំណោម២៧ ប្រកួតនៅរដូវកាលនេះ។
ទោះយ៉ាងណាក៏ដោយMan City បានឆ្លងកាត់ការដេញតាមពីក្រោយ និងដឹងពីអ្វី ដែលត្រូវការដើម្បីតាមពីក្រោយ និងឈ្នះដោយ បាន ឈ្នះពានរង្វាន់ចំនួន៤ ដងក្នុងចំណោម៥ លើកចុងក្រោយ។
គ្មានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេនៅពេល ដែលត្រូវបានសម្ភាសន៍ដោយទូរទស្សន៍ ITV តំណាង Manchester United រូបនេះមិនមាន អារម្មណ៍ក្នុងការជ្រើសរើសអ្នកឈ្នះនោះទេខណៈលោកកំពុងរីករាយ នឹងការប្រណាំងសេះនៅថ្ងៃនោះ។ សួរអំពីការជ្រើសរើសរវាង Man City និង Arsenal សម្រាប់ពានលោក Ferguson ដែលពីមុនបានឈ្នះ Premier League ចំនួន១៣ ដងមុនពេលចូលនិវត្តន៍ក្នុង ឆ្នាំ ២០១៣ បានផ្តល់ស្នាមញញឹមថ្ពាល់ងក់ក្បាលដោយដឹងហើយបាននិយាយថា “ ខ្ញុំមិនចាប់អារម្មណ៍ទេ ”។
ក្រុមកាំភ្លើងធំ Arsenal អាចបង្កើនការនាំមុខ៨ ពិន្ទុពីលើក្រុម Man Cityជាមួយនឹងជ័យជម្នះលើក្រុម Crystal Palace នៅថ្ងៃអាទិត្យនេះ គ្រាដែលក្រុមរបស់លោក Guardiola ត្រូវប្រកួតក្នុងពានរង្វាន់ FA Cup ជំនួសវិញនៅចុងសប្ដាហ៍នេះ។
ទន្ទឹមនឹងនេះអតីតក្រុមរបស់លោក Ferguson, បិសាចក្រហមMan United ហាក់បានឃ្លាតចេញពីការប្រជែងដើម្បី ឈ្នះពានរង្វាន់ Premier League រដូវកាលនេះបន្ទាប់ពីខកខានបង្កើនពិន្ទុក្នុងការប្រកួត២ លើកចុងក្រោយរបស់ពួកគេជាមួយ នឹងក្រុម Liverpool និង Southampton។ បិសាចក្រហមខ្វះ១៦ ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Arsenal ប៉ុន្តែបានលេងតិចជាង ក្រុម កាំភ្លើងធំ ១ ប្រកួត៕
ប្រភព Football.London ប្រែសម្រួលដោយគិរីដងរែក




