28.4 C
Phnom Penh
Wednesday, December 3, 2025
- Advertisement -spot_img

AFC សម្រេចពិន័យសមាជិកក្រុមថៃ និងឥណ្ឌូនេស៊ី ចំនួន ១៤រូប ក្រោយមានការប៉ះទង្គិចគ្នានៅ ស៊ីហ្គេម លើកទី៣២

- Advertisement -spot_img

សហព័ន្ធបាល់ទាត់អាស៊ី (AFC) បានសម្រេចដាក់ពិន័យសមាជិកក្រុមបាល់ទាត់ជម្រើសជាតិថៃ និងក្រុមឥណ្ឌូនេស៊ី សរុបចំនួន ១៤រូប ជុំវិញការប៉ះទង្គិចគ្នាក្នុងជំនួបវគ្គផ្តាច់ព្រ័ត្របាល់ទាត់កម្រិត U23 នៃព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ មានប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតលើកដំបូង។

AFC បានធ្វើការស៊ើបអង្កេតមួយរយៈពេល ហើយបានសម្រេចចេញជាផ្លូវការនៅការដាក់ពិន័យប្រទេសថៃ និងឥណ្ឌូនេស៊ី ដែលមានការពាក់ព័ន្ធការបង្ករហឹង្សារវាងគ្នានៅការប្រកួតកីឡាស៊ីហ្គេម ផ្នែកបាល់ទាត់បុរស ដោយក្នុងនោះមានកីឡាករថៃ ២នាក់រួមជាមួយសមាជិក ៥នាក់ ជាមួយបុគ្គលិកគ្រូបង្វឹក ហើយក្រុមឥណ្ឌូនេស៊ី មានកីឡាករ ៣នាក់ និង ៤នាក់ជាបុគ្គលិកគ្រូបង្វឹកផងដែរ។

ក្នុងការពិន័យរបស់ AFC ដោយម្នាក់ៗ ត្រូវមិនឲ្យពាក់ព័ន្ធការប្រកួត ៦ប្រកួតក្នុងចំណោម ១៤នាក់នេះ ហើយមាន ៨នាក់ទទួលការពិន័យជាទឹកប្រាក់ ១០០០ដុល្លារ ខណៈសហព័ន្ធបាល់ទាត់ថៃ (FAT) ត្រូវរងពិន័យ ១០,០០០ដុល្លារ ហើយសហព័ន្ធបាល់ទាត់ឥណ្ដុនេស៊ី (PSSI) រងពិន័យសរុបប្រមាណ ១៨,០០០ដុល្លារ។

រំលឹកផងថា ការប្រកួតវគ្គផ្តាច់ព្រ័ត្របាល់ទាត់ផ្នែកបុរស ស៊ីហ្គេម លើកទី៣២ កម្រិតអាយុ ២៣ឆ្នាំ ម្ចាស់មេដាយមាសបានទៅលើក្រុមឥណ្ឌូនេស៊ី ហើយក្រុមថៃ បានមេដាយប្រាក់ ខណៈស្ថិតក្នុងការប្រកួតមានការប៉ះទង្គិចគ្នាកើតឡើង រវាងកីឡាករគ្រូបង្វឹកនៃក្រុមទាំង២៕

ប្រភព aipeitimes ប្រែសម្រួលដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img