23.1 C
Phnom Penh
Friday, December 5, 2025
- Advertisement -spot_img

ប្រធានគណ:កម្មាធិការ ស.អ.ក បាននាំយកថវិកាបេឡាមរណៈសង្គ្រោះចំនួន ៤,០០០,០០០ រៀល ទៅប្រគល់ជូនដល់គ្រួសារសពសមាជិកសមាគមន៍អតីតយុទ្ធជនស្រុកបន្ទាយអំពិល

- Advertisement -spot_img

នៅថ្ងៃសៅរ៍ ២កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វា ស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ១៤.០០នាទី គណៈកម្មាធិការសមាគមអតីតយុទ្ធជនស្រុកបន្ទាយអំពិល ដឹកនាំដោយលោក វរសេនីយ៍ឯក ឃុល ភិន អធិការនគរបាលស្រុក និងជាប្រធានគណៈកម្មាធិការ ស.អ.ក ស្រុកបន្ទាយអំពិល តំណាងដ៍ខ្ពង់ខ្ពស់ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងជាប្រធានគណ:កម្មាធិការ ស.អ.ក ខេត្តឧត្ដរមានជ័យ និងមានការអញ្ជើញចូលរួមពី អាជ្ញាធរដែនដី បាននាំយកថវិកាបេឡាមរណៈសង្គ្រោះចំនួន ៤,០០០,០០០ រៀល ទៅប្រគល់ជូនដល់គ្រួសារសពសមាជិកសមាគមន៍អតីតយុទ្ធជនស្រុកបន្ទាយអំពិល (និវត្តជន) ឈ្មោះ ហូរ ណឹប ភេទប្រុស អាយុ ៤៤ឆ្នាំ អត្តលេខ៖ RA20001360 _ដែលបានទទួលមរណៈភាព ដោយសារជំងឺរខ្យល់គរ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង ០៨:៣០ នាទីព្រឹក នៅគេហដ្ឋានរបស់សព ភូមិពោធិចាស់ ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ។

ក្នុងឱកាសនោះផងដែរ លោក អធិការ និងក្រុមការងារ ក៏បានសំណេះសំណាលសួរសុខទុក្ខ និងអានលិខិតចូលរួមមរណះទុក្ខរបស់គណៈកម្មាធិការ ស.អ.ក ខេត្ត ជាកិច្ចចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពផងដែរ ។

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img