23.1 C
Phnom Penh
Friday, December 5, 2025
- Advertisement -spot_img

លោក ប្រាក់ សុខុន ប្តេជ្ញាជួបលោកស្រី អ៊ុងសាន ស៊ូជី ឲ្យបាននៅពេលទៅភូមាម្តងទៀតក្នុងខែកញ្ញាខាងមុខនេះ

- Advertisement -spot_img

ប្រេសិតពិសេសរបស់ប្រធានអាស៊ាន និងជារដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានអះអាងជាថ្មីថា លោកស្រី អ៊ុងសាន ស៊ូជី នៅតែជាតួអង្គដ៏សំខាន់សម្រាប់ការដោះស្រាយវិបត្តិនយោបាយ ការស្វែងរកសន្តិភាព និងការផ្សះផ្សារជាតិនៅមីយ៉ាន់ម៉ា។

លោក នឹងទៅកាន់មីយ៉ាន់ម៉ាម្តងទៀតនៅក្នុងខែកញ្ញាខាងមុខ ហើយគ្រោងស្នើសុំជួបលោកស្រី អ៊ុងសាន ស៊ូជី ឲ្យខានតែបាន។

ប្រេសិតពិសេសរបស់ប្រធានអាស៊ានលោកកំពុងរៀបចំផែនការធ្វើដំណើរទស្សនកិច្ចផ្លូវការជាលើកទី៣ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ក្នុងអំឡុងសប្តាហ៍ទីពីរនៃខែកញ្ញា មុន ពេលកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ។ លោក អះអាងថា ដំណើរទៅកាន់មីយ៉ាន់ម៉ាលើកនេះ លោកនឹងស្នើជួបលោកស្រី អ៊ុងសាន ស៊ូជី ឱ្យខានតែបាន ហើយប្រើឥទ្ធិពលរបស់លោកស្រី ដើម្បីបញ្ចប់ វិបត្តិនយោបាយ និងអំពើហឹង្សានៅមីយ៉ាន់ម៉ា។

លោក ប្រាក់ សុខុន លើកឡើងដូច្នេះថា៖ «អ្វីដែលសំខាន់បំផុតដែលយើងនឹងសួរ ឬពិភាក្សាជាមួយលោក ស្រី អ៊ុងសាន ស៊ូជី គឺទស្សនៈរបស់លោកស្រីចំពោះអនាគតប្រទេសមីយ៉ាន់ម៉ា ថាតើលោកស្រីមើលឃើញច្រកចេញពីវិបត្តិដោយរបៀបណា? ហើយឥទ្ធិពលនយោបាយរបស់លោកស្រី អាចមានទម្ងន់លើដំណើរការនយោបាយ និងកិច្ចសន្ទនាបែបណាដែរ»។

លោកបន្តថា ចំណុចសំខាន់មួយទៀត គឺគោលការណ៍អហិង្សារបស់លោកស្រី អាចមានឥទ្ធិពលលើក្រុម ប្រដាប់អាវុធទាំងអស់នៅមីយ៉ាន់ម៉ាដែរឬទេ? ហើយដើម្បីបញ្ឈប់អំពើហិង្សាដោយរបៀបណា។ ដូច្នេះ លោកស្រី អ៊ុងសាន ស៊ូជី នៅតែត្រូវបានចាត់ទុកថា ជាតួអង្គដ៏សំខាន់បំផុតមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ក្នុងវិស័យនយោបាយ និងសម្រាប់សន្តិភាព និងការផ្សះផ្សារជាតិផងដែរ។

គួររំលឹកដែរថា ក្នុងដំណើរទស្សនកិច្ចផ្លូវការចំនួន ២លើករួចមកហើយរបស់លោក ប្រាក់ សុខុន ត្រូវបានរដ្ឋាភិបាលរបបសឹកយោធាមីយ៉ាន់ម៉ាបដិសេធមិនឱ្យចូលជួបលោកស្រី អ៊ុងសាន ស៊ូជី ខណៈលោកស្រីកំពុងត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារទីក្រុងណៃពិដោ។ លោក ប្រាក់ សុខុន និយាយថា នៅក្នុងដំណើរទស្សនកិច្ចនៅមីយ៉ាន់ម៉ា កាលពីខែមិថុនា ឆ្នាំ២០២២ កន្លងទៅ គឺលោក មីនអ៊ុង ឡាំង បានប្រាប់ថា ការជួបលោកស្រី អ៊ុងសាន ស៊ូជី នៅពេលនោះមិនទាន់អាចធ្វើទៅបានទេ ប៉ុន្តែវាអាចកើតឡើងនៅពេលក្រោយ ដោយហេតុថា លោកស្រីកំពុងបន្តជាប់ដំណើរការក្ដីនៅតុលាការពាក់ព័ន្ធលើបទចោទប្រកាន់ប្រព្រឹត្តអំពើពុករលួយ និងការក្លែងបន្លំការបោះឆ្នោត៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img