29 C
Phnom Penh
Wednesday, February 5, 2025
- Advertisement -spot_img

ឆ្នាំនេះ! ប្រជាជនពិភពលោកនឹងកើនដល់៨ពាន់លាននាក់

- Advertisement -spot_img

អ.ស.ប៖អង្គការសហប្រជាជាតិ (អ.ស.ប)បានព្យាករណ៍ថា ចំនួន ប្រជាជនពិភពលោកនឹងកើនឡើងដល់ប្រាំបីពាន់លាននាក់ នៅថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២២។

របាយការណ៍របស់អ.ស.ប ដែលត្រូវបានចេញផ្សាយ នៅថ្ងៃទី១១ កក្កដានេះបានឲ្យដឹងដែរថា ឥណ្ឌាអាចនឹងជាប្រទេសដែលមាន ប្រជាជន ច្រើនជាងគេ នៅលើផែនដី នៅឆ្នាំ ២០២៣ ។

អគ្គលេខាធិការអ.ស.ប លោក Antonio Guterres បាននិយាយ ដោយមិនលើកឡើងពីចំណុចជាក់លាក់ណាមួយថា ព្រឹត្តិការណ៍នៃ ចំនួនប្រជាជនសរុបនោះ “គឺជាការរំលឹកពីការទទួលខុសត្រូវរួមគ្នា របស់យើងក្នុងការថែរក្សាភពផែនដីរបស់យើង និងពេលមួយដើម្បី ឆ្លុះបញ្ចាំងពីកន្លែងដែលយើងនៅតែខ្វះការប្តេជ្ញាចិត្តរបស់យើងចំពោះគ្នាទៅវិញទៅមក” ។

ការព្យាករបន្ថែមថា ចំនួនប្រជាជនពិភពលោកកំពុងកើនឡើង ក្នុង ល្បឿនយឺតបំផុត ចាប់តាំងពីឆ្នាំ ១៩៥០ ។ ចំនួនអាចនឹងឈានដល់ ៨.៥ ពាន់លាននាក់ នៅឆ្នាំ ២០៣០ និង ៩.៧ ពាន់លាននាក់ នៅឆ្នាំ ២០៥០ ដែលឈានដល់កម្រិតកំពូលប្រហែល ១០.៤ ពាន់លាននាក់ នៅក្នុងទសវត្សរ៍ឆ្នាំ២០៨០មុនពេលមានស្ថិរភាពនៅកម្រិតនោះ រហូតដល់ឆ្នាំ ២១០០៕

ប្រភព France24 ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img