26 C
Phnom Penh
Friday, January 3, 2025
- Advertisement -spot_img

ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលេនស្គី ទទូចជាថ្មីឱ្យបណ្ដេញរុស្ស៊ីចេញពី UN

- Advertisement -spot_img

(យូអិន)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃអង្គារសប្ដាហ៍នេះបានទទូចជាថ្មីឱ្យបណ្ដេញ រុស្ស៊ីចេញពីអង្គការសហប្រជាជាតិ និងបង្កើតតុលាការអន្តរជាតិមួយ ដើម្បីស៊ើបអង្កេតពីសកម្មភាពសង្រ្គាមរបស់រុស្ស៊ីនៅលើទឹកដីអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០២២។

លោក ហ្សេលេនស្គី ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសុន្ទរកថាតាមប្រព័ន្ធវីដេអូមួយទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ថ្លែងនាឱកាសនោះ ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បានគូសបញ្ជាក់ដូច្នេះថា «យើងចាំចាច់ត្រូវធ្វើសកម្មភាពជាបន្ទាន់ ដើម្បីធ្វើអ្វីៗគ្រប់យ៉ាងឱ្យរុស្ស៊ីបញ្ឈប់សម្លាប់ជាបន្តបន្ទាប់… បើពុំដូច្នោះទេ សកម្មភាពភេរវកម្មរបស់រុស្ស៊ីអាចនឹងរាលដាលដល់បណ្ដាប្រទេសអឺរ៉ុបដទៃ និងអាស៊ី ព្រមទាំងរដ្ឋក្នុងតំបន់បាល់ទិក ប៉ូឡូញ ម៉ុលដាវី និងកាហ្សាក់ស្ថាន»។

គួរបញ្ជាក់ថា បើតាមលោក ហ្សេលេនស្គី រុស្ស៊ីគួតែត្រូវបានបណ្ដេញពីអង្គការសហប្រជាជាតិ ដោយសារតែសង្រ្គាមនៅអ៊ុយក្រែនសព្វថ្ងៃ បានបង្ហាញយ៉ាងច្បាស់ ថារុស្ស៊ីបានបំពានធ្ងន់ធ្ងរលើធម្មនុញ្ញអង្គការសហប្រជាជាតិ។ ប៉ុន្តែ ក្រុមអ្នកជំនាញភាគច្រើនយល់ថាការចង់បណ្ដេញរុស្ស៊ីចេញពីស្ថាប័នអន្តរជាតិកំពូលមួយ គឺជារឿងមិនអាចទៅរួច៕

ប្រភព Reuters ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img