27.6 C
Phnom Penh
Saturday, September 26, 2026
- Advertisement -spot_img

រុស្ស៉ី បាញ់ស្រោចមីស៊ីលដូចទឹកភ្លៀង លើគោលដៅយោធា ទូទាំងប្រទេសអ៊ុយក្រែន

- Advertisement -spot_img

(កៀវ)៖ ក្រុមមន្រ្តីអ៊ុយក្រែន បានឱ្យដឹងថារុស្ស៉ីបានបាញ់មីស៊ីលស្រោចដូចទឹកភ្លៀង លើគោលដៅយោធាជាច្រើននៅភាគខាងលិច និងភាគខាងជើងនៃប្រទេស អ៊ុយក្រែន នៅថ្ងៃសៅរ៍នេះ ខណៈទីក្រុងកៀវ បានបញ្ជាឱ្យទាហានរបស់ខ្លួនដកថយចេញពីទីក្រុងស៊ីវីយេរ៉ូដូណេត ក្នុងតំបន់ដុនបាស់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៥ ខែមិថុនា ឆ្នាំ២០២២។

អភិបាលតំបន់ល្វីវ (Lviv) ស្ថិតនៅភាគខាងលិចអ៊ុយក្រែន លោក ម៉ាកហ្ស៊ីម កូហ្ស៉ីតស្គី (Maxim Kozytskyi) បាននិយាយនៅក្នុងវីដេអូមួយបង្ហោះ លើបណ្ដាញទំនាក់ទំនងសង្គមថា រុស្ស៉ីបានបាញ់មីស៊ីលចំនួន ៦គ្រាប់ចេញពីសមុទ្រខ្មៅ ក្នុងនោះមាន ៤គ្រាប់បានវាយប្រហារចំមូលដ្ឋានទ័ពអ៊ុយក្រែនយ៉ាវ៉ូរីវ (Yavoriv) និង ២គ្រាប់ទៀតត្រូវបានបំផ្លាញ។ ចំណែកឯ អភិបាលតំបន់ហ្ស៉ីតូមៀរ (Zhytomyr) នៃភាគខាងជើងប្រទេសអ៊ុយក្រែន លោក វីតាលី ប៊ូនិចស្កូ (Vitaliy Bunechko) ក៏បានអះអាងដែរថាមីស៊ីលដល់ទៅ ៣០គ្រាប់ បានវាយប្រហារលើមូលដ្ឋានទ័ពមួយកន្លែងក្បែរទីក្រុង ហ្ស៉ីតូមៀរ (Zhytomyr) ដោយផ្ដាច់ ជីវិតទាហានម្នាក់ ហើយមីស៊ីល ១០គ្រាប់ត្រូវបានស្ទាក់ចាប់ និងបំផ្លាញ។

ដោយឡែក នៅឯតំបន់ឈែរនីហ៊ីវ (Chernihiv) ក៏មានសេចក្ដីរាយការណីពីការវាយប្រហារដោយមីស៊ីលរុស្ស៉ីផងដែរ។

គួរបញ្ជាក់ថា បច្ចុប្បន្ន ទាហានរុស្ស៉ី នៅតែបន្តផ្តោតការវាយលុកលើតំបន់ភាគខាងត្បូង និងតំបន់ដុនបាស់ ភាគខាងកើតនៃប្រទេសអ៊ុយក្រែន ជាមួយការវាយរុលទៅមុខ ដោយសន្សឹមៗ ស្របពេលទីក្រុងកៀវ បានបញ្ជាឱ្យទាហានរបស់ខ្លួនដកថយចេញពីទីក្រុងស៊ីវីយេរ៉ូដូណេត ដែលលោក ហ្សេលេនស្គី ធ្លាប់ចាត់ទុកជាទីក្រុង យុទ្ធសាស្ត្រដ៏សំខាន់ អាចកំណត់ពីលទ្ធផលសង្រ្គាមក្នុងតំបន់ដុនបាស់ ទាំងមូល៕

ប្រភព Reuters ប្រែសម្រួលដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img