31.2 C
Phnom Penh
Thursday, March 12, 2026
- Advertisement -spot_img

លោក Zelensky ចុះដល់ទីតាំងកងទ័ពជួរមុខនៅភាគខាងត្បូង អ៊ុយក្រែន

- Advertisement -spot_img

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានទៅសួរសុខទុក្ខទាហានជួរមុខនៅក្នុងតំបន់ Mykolaiv នៃភាគខាងត្បូង ខណៈ ការវាយប្រហាររបស់រុស្ស៊ីនៅភាគ ខាងកើត កាន់ តែ ខ្លាំង ឡើងៗ។

ការិយាល័យ ប្រធានាធិបតីអ៊ុយក្រែន បានបង្ហោះវីដេអូ នៃដំណើរទស្សនកិច្ចរបស់ លោក កាល ពីថ្ងៃ សៅរ៍ ដោយបង្ហាញពីលោក Zelensky កំពុង ត្រួតពិនិត្យអគាររដ្ឋបាល ក្នុងតំបន់ ដែលត្រូវបានបំផ្លាញដោយ កងកម្លាំង រុស្ស៊ី។ លោក ក៏ បាន ទៅ ពិនិត្យ មន្ទីរពេទ្យ និង ចែក មេដាយ ជូន ប្រជាពលរដ្ឋ នៅ ទីនោះ ដូច គ្នា។

ដោយឡែក កងកម្លាំងរុស្ស៊ី ឯណោះវិញ កំពុង តែ បង្កើន ការ វាយលុក ក្នុង គោលបំណង ដើម្បី គ្រប់គ្រង ទាំងស្រុង នូវ តំបន់ ភាគ ខាង កើត នៃ ទីក្រុង Luhansk ។ ពួកគេ បាន ខិតខំ ឡោមព័ទ្ធ ទីក្រុង សំខាន់ នៃ Severodonetsk នៅ ភាគ ខាង កើត អ៊ុយក្រែន។ ជនស៊ីវិល និង ទាហាន អ៊ុយក្រែន នៅ តែ ជាប់ គាំង នៅ ក្នុង រោងចក្រ គីមី Azot ក្នុង ទីក្រុងដដែល។

ក្រសួង ការពារ ជាតិ រុស្ស៊ី ក៏ បាន ប្រកាស កាល ពីថ្ងៃសៅរ៍ថា កងកម្លាំង របស់ ខ្លួន បាន បំផ្លាញ កន្លែង ចម្រាញ់ ប្រេង និង កន្លែង ប្រេង ឥន្ធនៈ ខណៈ ដែល ពួកគេ បាន ទម្លាក់ គ្រា ប់បែក លើទីក្រុង Lysychansk ដែលជាទីក្រុងជិតខាង Severodonetsk ៕

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img