24.1 C
Phnom Penh
Monday, November 11, 2024
- Advertisement -spot_img

រដ្ឋបាលខេត្តបាត់ដំបង ប្រារព្ធពិធីអបអរសាទរពានរង្វាន់ជ័យលាភីក្រុងបាត់ដំបង ជាទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី៣ ឆ្នាំ២០២២-២០២៤

- Advertisement -spot_img

បាត់ដំបង៖ រដ្ឋបាលខេត្តបាត់ដំបង ដឹកនាំដោយលោក សុខ លូ អភិបាលខេត្តបាត់ដំបង រួមជាមួយក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ទីរ ស្ថាប័ន អង្គភាពរដ្ឋ និងវិស័យឯនជននានាក្នុងខេត្ត សិស្ស និស្សិត និងប្រជាពលរដ្ឋ បានប្រារព្ធពិធីអបអរសាទរពានរង្វាន់ជ័យលាភីក្រុងបាត់ដំបង ជាទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី៣ ឆ្នាំ២០២២-២០២៤។

ពិធីនេះត្រូវបានធ្វើឡើងនៅមុខបរិវេណសាលាខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ ដែលនេះគឺជាសារដ៏សំខាន់ ក្នុងការបង្ហាញឱ្យអ្នកខេត្តបាត់ដំបងបានដឹងអំពីពានរង្វាន់ដ៏មានសារៈសំខាន់នេះ ដើម្បីឱ្យមានកាចូលរួមបន្តគ្រប់សកម្មភាព ក្នុងការលើកកម្ពស់នៃវិស័យទេសចរណ៍របស់ខេត្តកាន់តែមានការរីកចម្រើន។

អភិបាលក្រុងបាត់ដំបង បានបញ្ជាក់ថា ការប្រារព្ធពិធីនេះទៅបាន គឺបន្ទាប់ពីក្រុងបាត់ដំបងនៃខេត្តបាត់ដំបង រួមជាមួយទីក្រុងចំនួន២ទៀតរបស់ប្រទេសកម្ពុជា មានទីក្រុងព្រះសីហនុនៃខេត្តព្រះសីហនុ និងទីក្រុងសៀមរាបនៃខេត្តសៀមរាប បានទទួលពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី៣ ឆ្នាំ២០២២-២០២៤ ហើយពិធីទទួលពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាននេះ បានធ្វើឡើងនៅខេត្តព្រះសីហនុនាពេលកន្លងមកថ្មីៗនេះ ក្រោមវត្តមានចូលរួមពីលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាឱកាសវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ ដែលមានរដ្ឋមន្ត្រីទេសចរណ៍អាស៊ាន បានផ្ដល់កិត្តិយសប្រគល់ពានរង្វាន់ជូនអភិបាលខេត្ត អភិបាលក្រុង និងតំណាងក្រុងនៃបណ្ដាប្រទេសអាស៊ាន ជ័យលាភីសរុបចំនួន២១។

អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានបញ្ជាក់ថា ការទទួលបាននូវពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ាននេះ គឺមិនមែនជាភាពចៃដន្យនោះទេ តែជាការចូលរួមទាំងអស់គ្នា ទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ បានចូលរួមយ៉ាងសស្រាក់សស្រាំទើបធ្វើឱ្យខេត្តបាត់ដំបងមានថ្ងៃនេះ។ លោក បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមចូលរួមបន្តទៀត ជាពិសេសលើការងារគ្រប់គ្រងបរិស្ថាន កាកសំណល់រឹងរាវឱ្យបានល្អ និងកត្តាសំខាន់ៗផ្សេងៗទៀត ទើបទីក្រុងយើងរក្សាបាននូវនិរន្តរភាពជាទីក្រុងស្អាតនៅពេលក្រោយៗទៀត។

លោក អភិបាលខេត្តបាត់ដំបង បានលើកបង្ហាញឱ្យដឹងបន្ថែមទៀតថា ការប្រគល់រង្វាន់នេះធ្វើឡើងដើម្បីពង្រឹងភាពទាក់ទាញ និងបង្កើនភាពប្រកួតប្រជែងរបស់ទីក្រុងទេសចរណ៍អាស៊ាន ក៏ដូចជាពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍នៅតាមបណ្តាទីក្រុងរបស់អាស៊ាន ស្របតាមផែនការយុទ្ធសាស្រ្តទេសចរណ៍អាស៊ាន ២០១៦-២០២៥ សំដៅធ្វើឱ្យអាស៊ាន ក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព និងភាពទាក់ទាញផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរ ដើម្បីចូលរួមលើកម្ពស់វិស័យទេសចរណ៍របស់ជាតិ ជាពិសេសជីវភាពរបស់ប្រជាពលរដ្ឋកាន់តែមានការរីកចម្រើន ខណៈពេលដែលកម្ពុជាបានចាត់ទុកវិស័យទេសចរណ៍ថា ជាមាសបៃតងដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិថែមទៀតផង៕

អត្ថបទ និងរូបភាពដោយ៖ Kiridangrek

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img