33 C
Phnom Penh
Wednesday, February 5, 2025
- Advertisement -spot_img

អ៊ីរ៉ង់៖ មនុស្ស ២៩នាក់បានស្លាប់ និង៣៨នាក់ទៀតបាត់ខ្លួននៅក្នុងហេតុការណ៍ដួលរលំអគារ១០ជាន់ នៅភាគនិរតីប្រទេស

- Advertisement -spot_img

(តេហេរ៉ង់)៖ ទីភ្នាក់ងារសារព័ត៌មាន Tasnim បានដកស្រង់សម្តីមន្ត្រីខេត្តម្នាក់បាននិយាយកាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់នៅក្នុងហេតុការណ៍ដួលរលំអគារពាណិជ្ជកម្មកម្ពស់ ១០ជាន់នៅទីក្រុង Abadan ភាគនិរតីនៃប្រទេសអ៊ីរ៉ង់បានកើនឡើងដល់ ២៩នាក់ ខណៈដែលមនុស្សសរុប ៣៨នាក់ត្រូវបានរាយការណ៍ថាបានបាត់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរ នៅថ្ងៃអាទិត្យ ទី២៩ ខែឧសភា ឆ្នាំ២០២២។

អភិបាលខេត្ត Khuzestan លោក Sadeq Khalilian បានប្រាប់អ្នកយកព័ត៌មាននៅពេលទៅទស្សនកិច្ចទៅកាន់ទីតាំងនៃឧបទ្ទវហេតុថា មកដល់ពេលនេះសាកសពចំនួន ២៩នាក់ត្រូវបានគេរកឃើញពីគំនរបែកបាក់ ដែលក្នុងនោះ ៣នាក់មិនស្គាល់អត្តសញ្ញាណ។

ចំនួនពិតប្រាកដនៃអ្នកជាប់នៅក្រោមគំនរបាក់បែកនៅមិនទាន់ដឹងនៅឡើយទេ ខណៈដែលប្រតិបត្តិការរុករកបាននិងកំពុងដំណើរការយឺតៗ និងដោយប្រុងប្រយ័ត្ន ព្រោះខ្លាចផ្នែកដែលនៅសេសសល់ នៃអគារ និងសំណង់ដែលនៅជុំវិញដួលរលំសង្កត់៕

តុលាការអ៊ីរ៉ង់បានរាយការណ៍ថា មានមនុស្ស១០នាក់ត្រូវបានចាប់ខ្លួនសម្រាប់ឧបទ្ទវហេតុនេះ ដែលក្នុងនោះម្ចាស់អគារ និងអ្នកម៉ៅការដែលបានស្លាប់៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img