31 C
Phnom Penh
Wednesday, February 5, 2025
- Advertisement -spot_img

ប្រទេសថៃមានគម្រោងធ្វើ ឲ្យពលករចំណាកស្រុកកម្ពុជាស្របច្បាប់ ព្រមទាំងអ្នកមកពីបីប្រទេសផ្សេងទៀត

- Advertisement -spot_img

រូបភាពឯកសារពីខែតុលា ឆ្នាំ២០២១ បង្ហាញពីពលករចំណាកស្រុកមកពីប្រទេសកម្ពុជា មីយ៉ាន់ម៉ា និងឡាវ កំពុងរង់ចាំវេនចាក់វ៉ាក់សាំងរបស់ពួកគេ នៅផ្សារកណ្តាលទីក្រុង Bang Yai ក្នុងខេត្ត Nonthaburi ។

ក្រសួងការងារថៃកំពុងស្វែងរកការធ្វើឱ្យស្របច្បាប់ចំពោះជនចំណាកស្រុកដែលគ្មានឯកសារដែលធ្វើការក្នុងវិស័យសេវាកម្មរបស់ព្រះរាជាណាចក្រ ចំពេលមានតម្រូវការខ្ពស់សម្រាប់ការងារនាំចូល។

ប្រសិនបើផែនការនេះត្រូវបានអនុម័ត ពលករខុសច្បាប់មួយចំនួនមកពីប្រទេសជិតខាងកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម នឹងត្រូវបានផ្តល់ឱកាសឱ្យចុះឈ្មោះធ្វើការដោយស្របច្បាប់នៅក្នុងប្រទេសថៃ។

លោក Pairoj Chotikasathien អគ្គនាយកនៃនាយកដ្ឋានការងារ បាននិយាយថា ការចុះឈ្មោះពិសេស ដែលគេជឿថា នឹងទទួលបានអត្ថប្រយោជន៍ពី ៥០,០០០ ទៅ ៦០,០០០ នាក់ដែលកំពុងធ្វើការនៅក្នុងប្រទេសនេះនឹងចាប់ផ្តើមពីរសប្តាហ៍បន្ទាប់ពីគណៈរដ្ឋមន្ត្រីបានអនុម័តលើសេចក្តីសម្រេចលើបញ្ហានេះដោយគណៈកម្មាធិការគ្រប់គ្រងពលករចំណាកស្រុករបស់ក្រសួងការងារ។

លោក Pairoj ថ្លែងបន្ទាប់ពីកិច្ច ប្រជុំគណៈកម្មាធិការ ដែលដឹកនាំដោយរដ្ឋមន្ត្រី ក្រសួងការងារលោក Suchart Chomklin។

លោក Pairoj បាននិយាយថា ក្រុមពិភាក្សានេះកំពុងផ្តោតលើកម្មករខុសច្បាប់នៅក្នុងឧស្សាហកម្មសេវាកម្ម រួមទាំងអ្នកដែលធ្វើការនៅក្នុងភោជនីយដ្ឋានផងដែរ។

វានៅតែមិនច្បាស់ថា តើសំណើនេះនឹងត្រូវបញ្ជូនទៅគណៈរដ្ឋមន្ត្រី ដើម្បីអនុម័តនៅពេលណា។

Poj Aramwattananont អនុប្រធានសភាពាណិជ្ជកម្មថៃ និងជាសមាជិកនៃគណៈកម្មាធិការបាននិយាយថា ចំណាត់ការនេះនឹងផ្តល់អត្ថប្រយោជន៍ដល់និយោជកដែលកំពុងស្វែងរកការធ្វើឱ្យប្រសើរឡើងនូវស្ថានភាពស្របច្បាប់របស់ពលករចំណាកស្រុករបស់ពួកគេ។

លោក Poj បាននិយាយថា “នៅពេលដែលបានចុះឈ្មោះ ពលករទាំងនេះនឹងអាចធ្វើការដោយស្របច្បាប់នៅក្នុងប្រទេសថៃរហូតដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំក្រោយ ហើយត្រូវបានអនុញ្ញាតឱ្យបន្តប័ណ្ណការងាររបស់ពួកគេជារៀងរាល់ឆ្នាំរហូតដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥”។

លោកបន្តថា បន្ថែមពីលើនេះ ដើម្បីសម្រួលដល់ការចុះបញ្ជីជនចំណាកស្រុក ក្រសួងមហាផ្ទៃ និងការិយាល័យអន្តោប្រវេសន៍ នឹងធ្វើការរួមគ្នាដើម្បីបញ្ចុះថ្លៃទិដ្ឋាការសម្រាប់ពលករទាំងនេះពី ២០០០បាត ទៅ ៥០០បាត។

ឆ្លើយតបទៅនឹងរបាយការណ៍ស្តីពីភាពអត់ការងារធ្វើរបស់យុវជន លោក Pairoj បាននិយាយថា៨៥% នៃប្រជាជនប្រហែល ៧៩៥,៥០០នាក់ ដែលបានបញ្ចប់ការសិក្សានៅចន្លោះឆ្នាំ២០២០ និងឆ្នាំមុន ឥឡូវនេះត្រូវបានចុះឈ្មោះក្រោមប្រព័ន្ធសន្តិសុខសង្គមរបស់ព្រះរាជាណាចក្រ ដែលមានន័យថាពួកគេឥឡូវនេះត្រូវបានជួលដោយក្រុមហ៊ុនឯកជន។

លោកបន្តថាទន្ទឹម នឹងនេះប្រហែល១៤% ត្រូវបានរដ្ឋផ្តល់ការងារធ្វើហើយក្រៅពីនោះមានទាំងអ្នកធ្វើការសេរី ឬអ្នកអត់ការងារធ្វើ។

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img