31 C
Phnom Penh
Wednesday, February 5, 2025
- Advertisement -spot_img

អុីស្រាអែល បញ្ជូនមួកការពារ និងអាវការពារជាច្រើន ដល់ក្រុមសង្គ្រោះបន្ទាន់ និងអង្គការស៉ីវិល នៅអ៊ុយក្រែន

- Advertisement -spot_img

(ហ្សេរុយសាឡឹម)៖ ក្រសួងការពារជាតិអ៉ីស្រាអែល បានប្រកាសនៅថ្ងៃពុធនេះថា អ៉ីស្រាអែលបានបញ្ជូនមួកការពារចំនួន ២,០០០មួក និងអាវការពារចំនួន ៥០០អាវ ដល់ក្រុមសង្គ្រោះបន្ទាន់ និងអង្គការស៊ីវិលនៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០២២។

រដ្ឋមន្ត្រីក្រសួងការពារជាតិអ៉ីស្រាអែល លោក ប៊េននី ហ្កាន់ស៍ (Benny Gantz) ធ្លាប់បាននិយាយកាលពីខែមុនថា លោកនឹងអនុញ្ញាតឱ្យផ្តល់មួកការពារ និងអាវការពារនេះ ដែលជាសញ្ញាបង្ហាញពីការផ្លាស់ប្តូរជំហររបស់អ៉ីស្រាអែល ចំពោះអ៊ុយក្រែន ជុំវិញការផ្តល់នូវសម្ភារៈបែបនេះ ហើយវាកើតឡើងតាមសំណើរបស់អ៊ុយក្រែន។

ក្នុងនាមជាអ្នកសម្រុះសម្រួលមួយ ក្នុងវិបត្តិអ៊ុយក្រែន-រុស្ស៉ី បាននិយាយថា អ៉ីស្រាអែលបានថ្កោលទោស ការឈ្លានពានរបស់ទីក្រុងមូស្គូ ប៉ុន្តែបានផ្ដល់ត្រឹមជំនួយផ្នែកមនុស្សធម៌ប៉ុណ្ណោះដល់ទីក្រុងកៀវ។ អ៉ីស្រាអែលបានប្រុងប្រយ័ត្នជាខ្លាំង ដើម្បីកុំឱ្យមានការប៉ះពាល់ចំពោះទំនាក់ទំនងជាមួយរុស្ស៉ី ដែលជាប្រទេសមានឥទ្ធិពលធំ នៅស៉ីរី ជាទីដែលអ៉ីស្រាអែល ជារឿយៗបានបើកការប្រហារប្រឆាំងនឹងមូលដ្ឋានរបស់អ៉ីរ៉ង់។

កន្លងមក អ៊ុយក្រែនបានសម្តែងការខកចិត្តយ៉ាង ចំពោះការបដិសេធរបស់អ៉ីស្រាអែល ក្នុងការផ្តល់នូវអ្វីដែលខ្លួនចាត់ទុកថា ជាជំនួយសម្រាប់ការការពារប្រឆាំងនឹងរុស្ស៉ី៕

ដោយគីរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img