លោក នាយក រដ្ឋមន្ត្រី ហ៊ុន សែន ក្នុងនាមជាប្រធាន អាស៊ាន និងមេដឹកនាំអាស៊ាន ដទៃទៀតត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅ ពីលោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិក ខណៈដែលកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ចាប់ផ្ដើមពីថ្ងៃទី ១២-១៣ ខែឧសភា នៅទីក្រុង វ៉ាស៊ីនតោន។
“ល្ងាចនេះ ខ្ញុំបានស្វាគមន៍មេដឹកនាំអាស៊ានមកកាន់សេតវិមានជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ហើយបានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះអាស៊ីអាគ្នេយ៍។
“យើងបានពិភាក្សាអំពីសារៈសំខាន់នៃការធ្វើការរួមគ្នាដើម្បីធានាសន្តិសុខ ភាពរុងរឿង និងការគោរពសិទ្ធិមនុស្សសម្រាប់ប្រជាជនមួយពាន់លាននាក់របស់យើង” ។
លោកនាយក រដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះនៅលើបណ្តាញសង្គមថាមេដឹកនាំអាស៊ាន បានចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់ លោក ហ៊ុន ណេង បងប្រុសបង្កើ របស់លោក ។
លោក ហ៊ុន សែន ថ្លែងថា ៖ « ក្នុងដំណើរទស្សនកិច្ចរបស់ខ្ញុំ លើកនេះអ្វីដែលភ្ញាក់ផ្អើលនិងធ្វើឲ្យខ្ញុំសប្បាយចិត្តនោះ គឺ លោក ប្រធានាធិបតី Joe Biden បាននិយាយមកខ្ញុំថា៖ «ខ្ញុំសូមចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ឯកឧត្តម»។
លោកបានបន្ថែមថា “គាត់ [Biden] គឺជាមនុស្សដែលមានមនោសញ្ចេតនា ហើយមានការគោរពខ្លាំងណាស់ ខណៈដែលគាត់បានបាត់បង់សមាជិកគ្រួសារជិតស្និទ្ធផងដែរ គាត់យល់ពីទុក្ខសោករបស់ខ្ញុំ និងចែករំលែកទុក្ខសោករបស់គាត់ជាមួយខ្ញុំ” ។
លោកបានមានប្រសាសន៍ថា សហរដ្ឋអាមេរិកបានបង្ហាញការដឹងគុណចំពោះលោកចំពោះការធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីធានាថាកិច្ចប្រជុំកំពូលទទួលបានជោគជ័យ។
![](https://kiridangrek.com/wp-content/uploads/2022/05/photo_2022-05-13_11-42-33.jpg)
![](https://kiridangrek.com/wp-content/uploads/2022/05/photo_2022-05-13_11-42-45.jpg)
![](https://kiridangrek.com/wp-content/uploads/2022/05/photo_2022-05-13_11-42-36-1024x576.jpg)
![](https://kiridangrek.com/wp-content/uploads/2022/05/photo_2022-05-13_11-42-39-1024x576.jpg)
![](https://kiridangrek.com/wp-content/uploads/2022/05/photo_2022-05-13_11-42-42-1024x681.jpg)
ដោយគីរីដងរែក