25.1 C
Phnom Penh
Monday, October 19, 2026
- Advertisement -spot_img

សប្តាហ៍ភាពយន្តយុវជនអន្តរជាតិតំបន់ដីសណ្តទន្លេយ៉ាងសេឆ្នាំ២០២៦ បានបើកជាផ្លូវការ

- Advertisement -spot_img

នៅថ្ងៃទី ១៧ ខែតុលា សប្ដាហ៍ភាពយន្តយុវជនអន្តរជាតិតំបន់ដីសណ្តទន្លេយ៉ាងសេ​ឆ្នាំ២០២៦ ដែលដឹកនាំដោយរដ្ឋបាលជាតិភាពយន្តចិន សហការរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន និងរដ្ឋបាលប្រជាជនខេត្ត Zhejiang បានបើកជាផ្លូវការនៅទីក្រុង Ningbo ។
លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្ស​កុម្មុយនីស្តចិន​និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន លោក Qi Zhuquan ​អគ្គនាយករងនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន លោក Liu Jie អនុលេខាធិការនៃគណៈកម្មាធិការបក្សខេត្ត Zhejiang និងជាអភិបាលខេត្ត Zhejiang បានចូលរួមក្នុងពិធីបើក​និងរួមគ្នាចុចប៊ូតុងបើកដំណើរការសប្តាហ៍ភាពយន្តយុវជនអន្តរជាតិតំបន់ដីសណ្តទន្លេយ៉ាងសេ​ឆ្នាំ ២០២៦ ។
លោក Qi Zhuquan បានថ្លែងសុន្ទរកថា​ថា ក្រោមការណែនាំពីគំនិតលោក Xi Jinping ស្តីពីវប្បធម៌ វិស័យភាពយន្តចិនកំពុងដាក់បញ្ចូលកម្លាំងចលករ​របស់ចិនទៅក្នុងឧស្សាហកម្មភាពយន្តពិភពលោក ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនគឺជា​សាក្សី អ្នកកត់ត្រា អ្នកចូលរួម​និងជាអ្នករួមចំណែកដល់ការអភិវឌ្ឍវិស័យភាពយន្តចិន ។ ថ្ងៃនេះ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន​រួមសហការគ្នាជាមួយខេត្ត Zhejiang បានបើកដំណើរការសប្តាហ៍ភាពយន្តយុវជនអន្តរជាតិតំបន់ដីសណ្តទន្លេយ៉ាងសេឆ្នាំ ២០២៦នេះឡើង  គឺជាការអនុវត្តប្រកបដោយភាពច្នៃប្រឌិតនៃការរួមបញ្ចូលគ្នាយ៉ាងស៊ីជម្រៅនិងការផ្លាស់ប្តូរនិងសិក្សាឈ្វេងយល់ពីគ្នាទៅវិញទៅមកដែលឆ្លងកាត់ភ្នំ​និងសមុទ្រ។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន មានឆន្ទៈក្នុងការចាប់ដៃជាមួយមិត្តភក្តិមកពីគ្រប់មជ្ឈដ្ឋាន ដើម្បីរួមចំណែកកាន់តែច្រើនក្នុងការកសាងប្រទេសជាតិខ្លាំងខាងវិស័យភាពយន្ត​ ។


សូមបញ្ជាក់ថា សប្តាហ៍ភាពយន្តឆ្នាំនេះនឹងមានរៀបចំកម្មវិធីជាច្រើនរួមមាន ​ពិធីបើកនិងបិទកម្មវិធី, “ផែនការវិនិយោគនិងបង្កើតថ្មីនៃភាពយន្តយុវជន”, វេទិកាថាមពលថ្មីនៃភាពយន្តចិន, ការដាក់បញ្ចាំងភាពយន្ត និងកម្មវិធីផ្សេងៗក្រោមប្រធានបទ “ភាពយន្ត+” ជាដើម ៕

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img