25.5 C
Phnom Penh
Friday, October 16, 2026
- Advertisement -spot_img

ទស្សនាវដ្តី Qiushi ចុះផ្សាយអត្ថបទសំខាន់របស់លោក Xi Jinping

- Advertisement -spot_img

អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនដែលមានចំណងជើងថា«ជំរុញអភិបាលកិច្ចបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយតាមរយៈស្តង់ដារកាន់តែខ្ពស់ និងវិធានការកាន់តែជាក់ស្តែង»ទស្សនាវដ្តី Qiushi ដែលចេញនៅថ្ងៃទី ១៦ ខែតុលា នឹងចុះផ្សាយអត្ថបទសំខាន់របស់លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនដែលមានចំណងជើងថា«ជំរុញអភិបាលកិច្ចបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយតាមរយៈស្តង់ដារកាន់តែខ្ពស់ និងវិធានការកាន់តែជាក់ស្តែង»។

អត្ថបទនេះបានលើកឡើងថា ក្នុងអំឡុងពេលអនុវត្ត«ផែនការប្រាំឆ្នាំទី១៥» គឺជារយៈពេលដ៏សំខាន់សម្រាប់កសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ និងធ្វើកិច្ចខិតខំប្រឹងពេញទំហឹង ដើម្បីសម្រេចបានជាមូលដ្ឋាននូវការធ្វើទំនើបកម្មសង្គមនិយម ។ដើម្បីប្រែក្លាយផែនការមេដែលដាក់ចេញដោយកិច្ចប្រជុំពេញអង្គលើកទី៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី២០ ឱ្យទៅជាការពិត ចាំបាច់ត្រូវប្រកាន់ខ្ជាប់និងពង្រឹងការដឹកនាំដោយគ្រប់ជ្រុងជ្រោយរបស់បក្ស និងជំរុញអភិបាលកិច្ចបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយឥតឈប់ឈរ ។អត្ថបទសង្កត់ធ្ងន់ថា ត្រូវអនុវត្តការសម្រេចចិត្តនិងការរៀបចំចាត់ចែងសំខាន់ៗរបស់គណៈកម្មាធិការមជ្ឈិមបក្សឲ្យបានមុតមាំ និងខ្លាំងក្លាជាងមុន ដែលជាតម្រូវការជាមូលដ្ឋានសម្រាប់គាំពារកិត្យានុភាពនិងការដឹកនាំដោយឯកភាពរបស់មជ្ឈិមបក្ស ចាំបាច់ត្រូវដាក់អំណាចក្រោមការគ្រប់គ្រងដោយច្បាប់តាមបែបវិទ្យាសាស្ត្រ និងមានប្រសិទ្ធភាព ដែលជាភារកិច្ចសំខាន់មួយនៃអភិបាលកិច្ចបក្សដោយតឹងរ៉ឹងគ្រប់ជ្រុងជ្រោយនៅក្នុងយុគសម័យថ្មី។ ចាំបាច់ត្រូវជំរុញការតស៊ូប្រឆាំងនឹងអំពើពុករលួយឲ្យកាន់តែមុតមាំ និងកែលម្អយន្តការការងារប្រឆាំងអំពើពុករលួយបន្ថែមទៀត៕

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img