26.9 C
Phnom Penh
Saturday, October 3, 2026
- Advertisement -spot_img

បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សូត្រមន្តបង្សុកូលរាប់បាត្រ ឧទ្ទិសកុសលផលបុណ្យជូនដល់កម្មាភិបាលយុទ្ធជន ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមស៊ីវិល និងជូនដល់វិញ្ញាណក្ខន្ធវីរយុទ្ធជន ដែលបានពលីជីវិតក្នុងការការពារបូរណភាពទឹកដី !

- Advertisement -spot_img

 កំពង់ធំះ នៅព្រឹកថ្ងៃ សុក្រ ៦រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៦ ដែលជាថ្ងៃកាន់បិណ្ឌទី ៦ នៃរដូវកាលបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានរៀបចំពិធីសូត្រមន្ត បង្សុកូល រាប់បាត្រ ឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធរបស់កម្មាភិបាលយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមស៊ីវិលនៅកម្ពុជា និងឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធវីរយុទ្ធជន នៃកងយោពលខេមរភូមិន្ទ ដែលបានពលីជីវិតដ៏អង់អាចក្លាហាន ក្នុងការការពារបូរណភាពទឹកដី ដែលរងនៅការរំលោភឈ្លានពានពីរពួកទាហានសៀម ដែលបានទន្ទ្រានចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់។ ដែលពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងលោកស្រី នួន វិធាវី សោមស៊ុន ព្រមទាំងមានការចូលរួមពីនាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងភរិយាយ៉ាងច្រើនកុះករផងដែរ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងថា ជារៀងរាល់ឆ្នាំនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌ ថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ តែងតែបានមូលមតិឯកភាពគ្នា ដើម្បីរៀបចំពិធីសូត្រមន្ត បង្សុកូល រាប់បាត្រ ឧទ្ទិសកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធវីរៈកម្មាភិបាលយុទ្ធជន  ដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា។ ដោយ​ឡែក​ឆ្នាំនេះ ថ្នាក់ដឹកនាំ និងនាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងក្រុមគ្រួសារយ៉ាងច្រើនកុះករ ក្នុងការចូលរួមរៀបចំកម្មវិធីនេះ ដើម្បីជាការដឹងគុណដល់កម្មាភិបាលយុទ្ធជន ដែល​បាន​ ពលី​ជីវិត​ក្នុង​សម័យ​សង្គ្រាម​ស៊ីវិល​ផង​ និងដល់វីរយុទ្ធជននៃកងយោធពលខេមរភូមិន្ទ ដែលបានពលីជីវិតក្នុងបុព្វហេតុការពារបូរណភាពទឹកដី​នៃមាតុភូមិកម្ពុជា នៃ​យើង​ផងដែរ​ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លៃអំណរគុណចំពោះនាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទាំងអស់​ ព្រមទាំងក្រុមគ្រួសារដែលបានចូលរួមក្នុងកម្មវិធីនេះ  និងបានលះបង់ថវិកាផ្ទាល់ខ្លួន តាមសទ្ធាជ្រះថ្លារៀងៗខ្លួន ក្នុងការប្រគេនបច្ច័យដល់ព្រះសង្ឃ សម្រាប់ការរៀបចង្ហាន់ព្រះសង្ឃ ក្នុងរដូវកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះ  ដោយ​ឡែក​អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់​ធំ​ ក៏​បាន​ប្រគេន​ស្បៀង​អាហារ​ គ្រឿង​ឧបភោគ​បរិភោគ​មួយ​ចំនួន​ទៀត​ ព្រមទាំងបានចូលរួមថវិកា​ សម្រាប់កសាងសមិទ្ធផលនានា ដើម្បី​ប្រគេន​ព្រះ​សង្ឃ​នៅក្នុងទីអារាមវត្តបទុមរតន៍ ហៅវត្តក្រចាប់  ស្ថិតនៅក្នុងសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំផងដែរ  និង​បាន​សូម​ជូន​ពរ​ដល់​យោធិន​គ្រប់​រូប​ និង​ក្រុម​គ្រួសារ​ សូមទទួល​បាន​នូវ​ពុទ្ធ​ពរ​ទាំង​បួន​ប្រការ​កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

ដោយសំនៀង

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img