32.9 C
Phnom Penh
Wednesday, September 2, 2026
- Advertisement -spot_img

លោក Xi Jinping ប្រធានរដ្ឋ​ចិន​អញ្ជើញ​ចូលរួមកិច្ចប្រជុំ «អង្គការ​សហប្រតិបត្តិការ​សៀង​ហៃ​+» និង​ថ្លែងសុន្ទរកថាគន្លឹះ

- Advertisement -spot_img

នារសៀលថ្ងៃទី ១ ខែកញ្ញា តាមម៉ោងក្នុងតំបន់ លោក Xi Jinping ប្រធានរដ្ឋចិន​បាន​អញ្ជើញចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ “អង្គការសហប្រតិបត្តិការសៀងហៃ+” នៅទីក្រុងប៊ីស្គេក ព្រមទាំង​បាន​ថ្លែង​សុន្ទរកថា​គន្លឹះក្រោមចំណងជើង​ថា​ 《រួមគ្នាផ្តួចផ្តើម​កសាង ពិភពលោកពហុប៉ូលប្រកបដោយសមភាព និងមានសណ្តាប់ធ្នាប់ ដើម្បីសម្រេចបាននូវ​អភិបាលកិច្ច​សកល​ប្រកបដោយយុត្តិធម៌ និងសមហេតុផល》។ លោក Xi Jinping បានលើកឡើងថា កិច្ចប្រជុំលើក​នេះ​បាន​ផ្តោតសំខាន់ទៅ​លើ​ការ​ពង្រឹង​តួនាទី​របស់អង្គការសហប្រជាជាតិនិងកសាងពិភពលោកពហុប៉ូល ដែល​បង្ហាញ ឱ្យ ឃើញ​ពីការទទួលខុសត្រូវ​ក្នុង​យុគសម័យរបស់អង្គការសហប្រតិបត្តិការសៀងហៃក្នុង​ការ​កែទម្រង់ និងកែលម្អអភិបាលកិច្ចសកល ។ សហគមន៍អន្តរជាតិគួរតែប្រមូល​គំនិត ឯកភាពរួម​ ដើម្បីធ្វើការជ្រើសរើសដ៏ត្រឹមត្រូវមួយដែលអាចអនុវត្ត​ជាក់ស្តែង​បាននិង​ស្រប​តាម​និន្នាការ​ប្រវត្តិសាស្ត្រ​។​

 លោក Xi Jinping បានគូសបញ្ជាក់ថា ក្នុង​នាម​ជាប្រ​ទេស​ធំដែលមានទំនួលខុសត្រូវ ប្រទេសចិនបានផ្តួចផ្តើមយ៉ាងសកម្មនូវការ​កសាងពិភពលោកពហុប៉ូលប្រកបដោយ​សមភាព​​និង​មាន​សណ្តាប់​ធ្នាប់​។ ដោយក្នុងនោះ សមភាពនៃអធិបតេយ្យភាពនិង​ការ​គោរពគ្នាទៅវិញទៅមក​គឺជា​គោលការណ៍មូលដ្ឋាន​​​ ការអភិវឌ្ឍប្រកបដោយ​តុល្យភាព​និងរបៀបរៀបរយ និង​ការ​ប្រកាន់​ខ្ជាប់​នូវ​ការ​គ្រប់​គ្រង​តាម​ច្បាប់​ ​គឺ​ជាតម្រូវការដ៏​ចាំបាច់។ ពហុភាគីនិយម និងការសន្ទនាគ្នា​ ​គឺជាមធ្យោបាយ​ដ៏សំខាន់​ដែល​ផ្ដល់​ផល​ប្រយោជន៍​ទៅវិញទៅមក ហើយ​កិច្ចសហ​ប្រតិបត្តិការ​ឈ្នះ-ឈ្នះ ​ ការផ្តល់​ផលប្រយោជន៍​ជាទូទៅនិង​
ការ​​អភិវឌ្ឍប្រកប​ដោយ​បរិយាបន្ន គឺជាទិសដៅនៃ​ការអភិវឌ្ឍ ​។

លោក Xi Jinping ​​បាន​លើកសំណើ​​ចំនួន ៣ ចំណុ​ច ​ដើម្បីជំរុញ​ឱ្យ​អង្គការ​សហប្រតិបត្តិការសៀងហៃ(SCO) ដើរតួនាទី​កាន់តែល្អប្រសើរ ​ ។
ទី១ ជំរុញវិបុលភាពនិងការអភិវឌ្ឍរួមនៅអឺរ៉ាស៊ី​ដោយផ្អែកលើ”កម្លាំងអង្គការ​សហប្រតិបត្តិការសៀងហៃ (SCO)”។
ទី២ ជំរុញការអភិវឌ្ឍនិងការរីកចម្រើននៃប្រទេសសកលខាងត្បូងដោយផ្អែកលើ ” តម្រិះ​ប្រាជ្ញានៃ​អង្គការ​សហប្រតិបត្តិការសៀងហៃ (SCO)”។
ទី៣ ដឹកនាំការធ្វើ​កំណែទម្រង់និងកែលម្អអភិបាលកិច្ចសកលដោយ ផ្អែកលើ”សកម្មភាពអង្គការ​សហប្រតិបត្តិការសៀងហៃ (SCO)”។

ដោយគិរីដងរែក

- Advertisement -spot_imgspot_img

ព័ត៌មានចុងក្រោយ

អានបន្ដ

- Advertisement -spot_img