ការពិតមិនអាចលុបបំបាត់បានដោយសេចក្តីថ្លែងការណ៍បដិសេធណាមួយឡើយ ព្រោះភស្តុតាងជាក់ស្តែងនៃសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃ នៅលើទឹកដីកម្ពុជា នៅតែបន្តនិយាយដោយខ្លួនឯង។
រណ្តៅគ្រាប់បែកដែលបន្សល់ទុកក្រោយការវាយប្រហារតាមអាកាសដោយយន្តហោះចម្បាំង F-16 និង Gripen, សំណល់គ្រាប់បែកចង្កោម និងគ្រាប់យុទ្ធភណ្ឌផ្សេងៗ, ស្លាកស្នាមនៃការខូចខាតលើប្រាង្គប្រាសាទបុរាណខ្មែរ រួមទាំងប្រាសាទព្រះវិហារ និងប្រាសាទតាក្របី, ផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋដែលត្រូវបានបំផ្លិចបំផ្លាញ, ក៏ដូចជាការស្លាប់ និងរបួសរបស់ជនស៊ីវិល គឺជាសាក្សីស្ងៀមស្ងាត់ដែលមិនអាចកែប្រែដោយវោហារសាស្ត្រណាមួយបានឡើយ។
លើសពីនេះ រូបភាព និងឯកសារដែលកត់ត្រាសកម្មភាពលួចយកទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋខ្មែរ ការដាក់តុងតឺន័រ ការរាយលួសបន្លា ការបិទផ្លូវ និងការបង្កើតស្ថានភាព fait accompli នៅតំបន់ដែលមានវិវាទ បន្តបង្ហាញពីផលវិបាកដែលនៅសេសសល់ក្រោយការប្រើប្រាស់កម្លាំងប្រដាប់អាវុធ។
គេអាចបដិសេធរឿរ៉ាវផ្សេងៗ ប៉ុន្តែរណ្តៅគ្រាប់បែកមិនអាចត្រូវបានបដិសេធបានឡើយ។ ការឃោសនាអាចកែប្រែរឿងរ៉ាវ ប៉ុន្តែមិនអាចកែប្រែស្លាកស្នាមនៃការបំផ្លិចបំផ្លាញបានទេ។ សេចក្តីថ្លែងការណ៍អាចបង្វែរការយកចិត្តទុកដាក់ ប៉ុន្តែមិនអាចធ្វើឱ្យជនរងគ្រោះរស់ឡើងវិញ ឬធ្វើឱ្យផ្ទះដែលត្រូវបានបំផ្លាញត្រឡប់មកដូចដើមបានឡើយ។
ភស្តុតាងទាំងនេះត្រូវតែត្រូវបានរក្សាទុក កត់ត្រា ផ្ទៀងផ្ទាត់ និងបង្ហាញទៅកាន់សហគមន៍អន្តរជាតិ ដើម្បីឱ្យការពិតត្រូវបានការពារ ការទទួលខុសត្រូវត្រូវបានធានា និងដើម្បីកុំឱ្យការប្រើកម្លាំងបង្កើតការពិតថ្មីនៅលើដី ក្លាយជាមធ្យោបាយជំនួសច្បាប់អន្តរជាតិ។
ការពិតមិនត្រូវការសំឡេងខ្លាំងដើម្បីឈ្នះទេ។ ភស្តុតាងគ្រប់គ្រាន់ ពិភពលោកនឹងវិនិច្ឆ័យ។
The Voice of Evidence Speaks Louder Than Lies and Denial
The truth cannot be erased by any statement of denial, because the tangible evidence of the Thai military’s armed aggression on Cambodian territory continues to speak for itself.
Bomb craters left in the aftermath of airstrikes by F-16 and Gripen fighter jets; remnants of cluster munitions and other ordnance; visible scars of damage inflicted on Cambodia’s ancient temples, including Preah Vihear Temple and Ta Krabey Temple; civilian homes and property destroyed by military weapons; as well as civilian deaths and injuries—all stand as silent witnesses that no rhetoric can rewrite.
Moreover, photographs and documented evidence recording the looting of Cambodian civilians’ property, the placement of shipping containers, the installation of barbed wire, the blocking of roads, and attempts to create a fait accompli in disputed areas continue to demonstrate the consequences left behind by the use of armed force.
Stories can be denied, but bomb craters cannot. Propaganda can rewrite narratives, but it cannot erase the physical scars of destruction. Statements can divert attention, but they cannot bring the dead back to life or restore destroyed homes to what they once were.
This evidence must be preserved, documented, verified, and presented to the international community so that the truth is safeguarded, accountability is ensured, and the use of force to create new realities on the ground is never allowed to become a substitute for international law.



















Truth does not need to shout to prevail. The evidence is enough, and the world will judge.




